ព័ត៌មានជាតិ

- ព័ត៌មានជាតិ

សត្វ​ផ្សោត​ញី​១​ក្បាល​មាន​ទំងន់​ជិត​២០០​គីឡូក្រាម​ត្រូវ​បាន​ងាប់​អណ្តែត​ក្នុង​ទឹក​ទន្លេមេគង្គ​

ខេត្ត​ក្រចេះ ៖ ប្រទះ​ឃើញ​សត្វ​ផ្សោត ១​ក្បាល​បាន​ងាប់​អណ្តែត​ក្នុង​ទឹក នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​យើង​នេះ ដែល​ស្ថិត​នៅក្នុង​ទន្លេមេគង្គ ចំណុច​ផែ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​ ​សត្វ​ផ្សោត​ញី​ចំនួន​១​ក្បាល ដែល​ជា​សត្វ​កម្រ ត្រូវបាន​គេ​ប្រទះ​ឃើញ​ងាប់ ចំនួន​១​ក្បាល ហើយ​សត្វ​ផ្សោត​មួយ​ក្បាល​នេះ មាន​ទំងន់​ចំនួន​១៩១​គីឡូក្រាម ប្រវែង​២២៣​សង់ទីម៉ែត្រ រស់នៅ​អន្លង់​កាំ​ពី​ខេត្ត​ក្រចេះ​។​…

អានត

- ព័ត៌មានជាតិ

ក្រសួង​ព័ត៌មាន​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ការធ្វើ​ប្រតិភូកម្ម​ផ្ទេរ​មុខងារ​ផ្តល់​សេវា​រដ្ឋបាល​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

នា​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​ទីស្តីការក្រសួង​ មានបើក​សិក្ខាសាលា ស្តីពី​ការធ្វើ​ប្រតិភូកម្ម​ផ្ទេរ​មុខងារ​ផ្តល់ សេវា​រដ្ឋបាល​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រាជធានី ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​ ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បញ្ជាក់​ថា…

អានត

- សន្តិសុខ សង្គម

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​រូបភាព និង​គ្រឿងញៀន​២​កញ្ចប់​តូច ក្នុង​សកម្មភាព ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ត្រួតពិនិត្យ​សារជាតិ​ញៀន គោលដៅ​ផ្លូវជាតិ​លេខ​៥

ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ចន្ទ ៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ២០:៣០​នាទី ដល់​ម៉ោង​២១:៣០​នាទី​យប់ ជា​វេន​ប្រចាំ​បញ្ជារ​ដឹកនាំ​ដោយ លោក ស៊ឹម សុ​ផង់ នាយក​រដ្ឋបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ…

អានត

- ជីវិត និងសុខភាព

តោះ​..​ចាំ​អី​ទៀត ងាយៗ​ចឹង​សោះ​!

ថ្ងៃនេះ​យើង​នឹង​លើក​យក​រូបមន្ត​ងាយៗ និង​ពិសេស​មួយ​ដែល​គ្រាន់តែ​ប្រើ​គ្រឿងផ្សំ​សំខាន់​២​មុខ​តែប៉ុណ្ណោះ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ឱ្យបាន​ជ្រាប​ដើម្បី​យកមកអនុវត្ត​ឱ្យបាន​មុខ​ស្អាត​ទាំងអស់គ្នា​។ ចំពោះ​អត្ថប្រយោជន៍​វិញ​មិន​ធម្មតា​នោះទេ ឯ​វិធី​ធ្វើ​វិញ​ក៏​ស្រួល​។ តោះ​! មក​តាមដាន​ទាំងអស់គ្នា​៖ ​គុណប្រយោជន៍​ – ជួយ​ចិញ្ចឹម​ស្បែក​មុខ​ឱ្យ​ស ទន់ ស្រស់ថ្លា ភ្លឺ​រលោង​មាន​សំណើម​លាបម្សៅ​អី​ក៏​ចូល​មុខ​ល្អ​ – បំបាត់​មុខ​ស្នាម ខ្មៅ ស្រ​អាប់ និង​រលាក​ដោយសា​រ​ពន្លឺព្រះអាទិត្យ​ – ជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ខូច​និង​ចាស់ៗ​ចោល…

អានត

- ព័ត៌មានជាតិ

លោក ផែង វណ្ណៈ ៖ មាន​បងប្អូន​ជាច្រើន​សួរ​ខ្ញុំ​ថា ហេតុអ្វី​បាន​ឡាន​អត់​ពន្ធ​សេរី​ទំនើបៗ​នាំ​ចូល​បាន​ដោយ​សេរី​មាន​ច្រើន ទាំង​ចង្កូត​ឆ្វេង ទាំង​ចង្កូច​ស្ដាំ ?

យោង​តាម​គណនី​ហ្វេ​សប៊ុក​លោក ផែង វណ្ណៈ បាន​បង្ហោះ​ថា​៖ មាន​បងប្អូន​ជាច្រើន​សួរ​ខ្ញុំ​ថា ហេតុអ្វី​បាន​ឡាន​អត់​ពន្ធ​សេរី​ទំនើបៗ​នាំ​ចូល​បាន​ដោយ​សេរី​មាន​ច្រើន ទាំង​ចង្កូត​ឆ្វេង ទាំង​ចង្កូច​ស្ដាំ ? ​ខ្ញុំបាទ​សូម​ឆ្លើយថា ៖ រថយន្ត​សេរី​ទំនើបៗ​អត់​ពន្ធ​នាំចូល​ដោយ​ឈ្មួញ​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ស​ហ​ការ​ជាមួយ​សមត្ថកិច្ច និង មន្ត្រី​គយ​ឈឺភ្នែក ។​ ​របៀប​នាំចូល ៖ ឈ្មួញ​ប្រឆាំង​រដ្ឋាភិបាល​ទាំងនោះ បាន​យក​រថយន្ត​សេរី​ទំនើបៗ​ដាក់​ទុក​ក្នុង​ហោប៉ៅ​ខោ ហោប៉ៅ​អាវ…

អានត

- ព័ត៌មានជាតិ

ចង់​ចូល​ក្រសួង​មហាផ្ទៃ​ទេ​? ដាក់ពាក្យ​ឥឡូវនេះ​កំពុង​រើស​មន្ត្រី​៣៥០​នាក់

​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដីប្រកាស​ថា ឱ្យ​សិស្ស​និស្សិត​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ​ឱ្យ​មក​ដាក់​ពាក្យ​ឱ្យ​លឿន​ឡើង ព្រោះ​កំពុង​ជ្រើសរើស​ចំនួន​៣៥០​នាក់​។​ ​ក្រសួង​មហាផ្ទៃ​សម្រេច​បើក​ឲ្យមាន​ការប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ចំនួន ៣៥០​នាក់ សម្រាប់​ឆ្នាំ​២០១៧​ដើម្បី​ចាត់​ឲ្យទៅ​បម្រើ​ការងារ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​ទី​២ មណ្ឌល​អប់រំ​កែប្រែ​ទី​៣ មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ពន្ធនាគារ​ខេត្ត​កណ្តាល ពន្ធនាគារ​ខេត្ត​កំពង់ចាម ពន្ធនាគារ​ខេត្ត​បាត់ដំបង ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នឹង​ពន្ធនាគារ​ខេត្តសៀមរាប​។​ ​សម្រាប់​ពេល​វេលា​ទទួល​ពាក្យ​វិញ​គឺ​ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ម៉ោង​៥​ល្ងាច ៕