ព័ត៌មានជាតិ

- ព័ត៌មានជាតិ

ពលរដ្ឋ​ប្រមាណ​ជិត​៤០​នាក់​លើកគ្នា​មក​តវ៉ា នៅ​មុខ​សាលា​ខេត្តក្រចេះ សុំ​ឲ្យ​អាជ្ញាធរ​ដោះលែង​មន​ស្ស​ចំនួន​៣​នាក់​ដែល​សម្ត​កិច្ច​ចម្រុះ​ឃាត់ខ្លួន ពាក់​ពន្ធ័​និង​ធ្វើអា​ជីកម្ម​រ៉ែ​មាស នៅ​ស្រុក​ស្នួល​

(​ក្រចេះ​) ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៤០​គ្រួសារ មកពី​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ បាន​លើកគ្នា​មក​តវ៉ា​នៅ មុខ​សាលា​ខេត្តក្រចេះ​ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើការ​ដោះលែង​មនុស្ស​ចំនួន​៣​នាក់ ដែល​សម្ត​កិច្ច​ចម្រុះ បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ពាក់​ពន្ធ័​និង​ការធ្វើអា​ជីកម្ម​រ៉ែ​មាស ខុសច្បាប់​។​ ​ការលើក​គ្នា​មក​តវ៉ា​របស់​ប្រជាពលរដ្ឋ​ពេញ​មួយថ្ងៃ គឺ​ពួកគាត់ បាន​ធ្វើឡើង​នៅ​មុខ​សាលាតំបូង​ខេត្ត និង​មុខ​សាលាខេត្ត​ដោយ​ស្នើរ​ជា​ពិសេស​ទៅកាន់​លោក​វ៉ា​ថន អភិបាល​ខេត្ត​ក្រចេះ​សូមអោយ​មាន​ការដោះលែង…

អានត

- ព័ត៌មានជាតិ

មហាជន សូម​អំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជួយ​កោះហៅ​ធ្លើយ​បំភ្លឺ ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ អ៊ឹថ ជាវ ឆាយ ជា​មន្ដ្រី​យោធា ដែល​ធ្វើ​សកម្មភាព​ជាង​១០​ឆ្នាំ មក​ហើយ​នៅតែ​បន្តសកម្មភាព​ដដែលៗ​

ខេត្ត​ឧត្តរមានជ័យ ៖ មហាជន​ទូទាំង​ខេត្ត​ឧត្តរមានជ័យ សូម​អំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មាធិការ​ថ្នាក់​ជាតិ បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការពារ​ធនធានម្មជាតិ សូម​ជួយ​មាន​វិធានការ​ទៅលើ​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ឈ្មោះ អឹុង ជាវ​ឆាយ មាន​ទីលំនៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ដៃ​ល​ជា​១០​ឆ្នាំ មក​នេះ​នៅតែ​បន្ដសកម្មភាព​បទល្មើស​ឈើ…

អានត

- ព័ត៌មានជាតិ

កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្ត​បុរី​ចាប់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រគលជូន​រដ្ឋបាល​ព្រៃឈើ​

(​ក្រចេះ​) ៖ អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ក្រោម​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី​សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ដោយ​មាន​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក អុឹម ចិ​ត្រា មេ​បញ្ជា​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី នៅវេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​បង្ក្រាប​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត្ត​១​គ្រឿង នៅ​ម្ដុំ​សាលាដំបូង​ខេត្តក្រចេះ…

អានត

- ព័ត៌មានជាតិ, រាយការណ៍ពិសេស

បទល្មើស​ព្រៃឈើ ដែល​កើតឡើង​យ៉ាង អនាធិបតេយ្យ គគ្រឹកគគ្រេង​រាល​ជាល​ក្នុងស្រុក ត្រពាំង​ប្រាសាទ​

ខេត្ត​ឧត្តរមានជ័យ ៖ សមត្ថកិច្ច​ពាក់​ក្នុងស្រុក ត្រពាំង​ប្រាសាទ បើកដៃ​ឲ្យមាន​បទល្មើស​ព្រៃឈើ ដែល​កើតឡើង​យ៉ាង អនាធិបតេយ្យ គគ្រឹកគគ្រេង​រាល​ជាល ដែល​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន​និង​មាន​ការកាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ​តែ​អំពើ​ចិត្ត​។​ ​សេចក្តីរាយការណ៍​បានឲ្យ​ដឹង​ដែរថា មាន​ឡធ្យូង​ជាច្រើន​កន្លែង​រីក​ដូច​ផ្សិត មាន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ថ្មី​វៃ​ដែកគោល​ធ្វើ​ផ្ទះ​ចាស់​ស្កុក​ទុក​នៅ​ចំណុច ភូមិ​ក្រសាំង ភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​កំពុង​ធ្វើ​សកម្មភាព​ដុត​បាន​ដោយ​សេរី​។​ ​សេចក្តីរាយការណ៍​បន្ដ​ទៀត​ថា​ក្រុម​អ្នក​ដុត​ឡធ្យូង​និង​ឈ្មួញ​ដឹកជញ្ជូន​ឈើ ទាំងនោះ​បាន​កាប់​ព្រៃឈើ​ចេញ​ពី​ទឹកដី ខេត្ត​ព្រះវិហារ​និង​មួយចំនួន​ទៀត​កាប់​ក្នុង​ទឹកដី​ស្រុក​ត្រពាំង​ប្រាសាទ​រួចហើយ​ដឹកជញ្ជូន​យកមក​ផលិត​នៅ​ក្នុង​ទីតាំង​ខាងលើ​រួច​ហើយ​បន្ដ​លក់​និង​ចាយ​នៅ​ខេត្ត​នាៗ​។​…

អានត

- ព័ត៌មានជាតិ, រាយការណ៍ពិសេស

លោកភា​រម្យជាមួយ​ឈ្មួញ​ដឹកជ​ញ្ជូ​ន​ឈើ​ចេញ​ពី​ឃុំ​គ្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​នៅតែ​បន្ត​ដឹកឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​

ខេត្ត​ក្រចេះ ៖ តាំងពី​ថ្ងៃ​ទី 1​រហូត​ដល់​ទី​12 ខែ ឧ​សាភា ឆ្នាំ 2020 លោក​ភារម្យ​ជាមេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យ៉ាង​សកម្ម​ចេញពី​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា​ឆ្ពោះ​មក​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​យកទៅ​លក់​តាម​ច្រក​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក 16 គេ​ហៅថា​ជ្រោះ​ជ្រៅ យ៉ាង​រលូន​មិនមាន​រំខាន​ពី​សំណាក់​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​ជ្រោះ​ជ្រៅ​វ​ស្ថិតនៅក្នុង​ឃុំ​ក្រ​ញ៉ូង​សែនជ័យ​ស្រុក​ស្នួល​នោះទេ​។​ជាក់ស្ដែង​កម្លាំង​រាជ​អាវុធហត្ថ​ដែល​កំពុង​ឈរជើង​មាន​ដូច​ជា​កម្លាំង​សហការ 709 និង​កម្លាំង​របស់​បញ្ជា​ការ​រាជ​អាវុធហត្ថ​ខេត្តក្រចេះ​ឈរជើង​នៅ​គោលដៅ​នេះ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​ទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កម្លាំងយោធា​និង​ប៉ូលីស​ការពារ​ព្រំដែន​គោក​និង​ទាហាន​ការពារ​ព្រំដែន​គោក​ដែល​បាន​ឈរជើង​តាម​គោលដៅ​ចាំ​បង្ក្រាប​បទល្មើស​។ ​បែប​ជា​លោក ភារម្យ កំពុង​តែ​ដឹក​ជញ្ជូន​ឈើ​យ៉ាងសកម្ម​ឆ្លង​ទៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​ទៅវិញ​សូម​បញ្ជាក់​ផង​ដែរ​នៅត្រង់​ចំណុច​ភូមិ​ឃុំ​ដូច​ខាងលើ​នេះ​មិន​មាន​តែ​ឡាន​គោយន្ត​កែច្នៃ​របស់​លោក​ភារម្យ​នោះទេ​មាន​ក្រុម​ឈ្មួញ​ជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​កែច្នៃ​ចេញពី​ភូមិ​ឃុំ​ដូចខាងលើ​នឹង​ចូល​ទៅ​តាម​ទីតាំង​ដូច​ខាងលើ​នោះ​ផង​ដែរ​។​ ​ប្រជាពលរដ្ឋ​ដាក់​សំណួរ​សួរ​ទៅ​មន្ត្រី​ដែល​ឈរជើង​នៅក្នុង​ឃុំ​ក្រញូង​សែន​ជ័យ​ព្រំប្រទល់​ស្រុក​ស្នួល​និង​ស្រុក​កែវ​សីមា​.​ថា​លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ក្រចេះ​និង​ថ្នាក់ដឹកនាំ​កំពូល​នៅក្នុង​ខេត្ត​ក្រចេះ​បានដាក់ឲ្យ​អស់លោកឈ​រ​ជើង​តាម​គោលដៅ​ធ្វើ​ការបង្ក្រាប​និង​ទប់ស្កាត់​មិន​ឲ្យ​ក្រុម​ឈ្មួញ​បន្ត​ដឹកជញ្ជូន​ឈើ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​ទៀត​ទេ​។​ ​តែ​បែប​ជា​អស់លោក​ដែល​កំពុង​តែ​មក​នៅ​ទីតាំង​ដូច​ខាងលើ​នេះ ធ្វើ​មិនដឹងមិនឮ​មិន​ស្ដាប់​បទបញ្ជា​នោះទេ​។​…

អានត

- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ជិត​១០០​នាក់​នាំគ្នា​ទៅ​ដុត​បំផ្លាញ​ទីស្នាក់ការ​ប៉ុស្តិ៍​ឧទ្យាន​ជាតិ​វរៈជ័យ​ចំនួន​២​ខ្នង​និង​ខូចខាត​សម្ភារ​មួយចំនួន​នៅ​ស្រុក​តា​វែង​

(​រតនគិរី​) ៖ ប្រជាពលរដ្ឋ​ចំនួន​៧៥​នាក់​មធ្យោបាយ​ម៉ូតូ​៤០​គ្រឿង​នៅ​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ​២០២០​បាននាំគ្នា​ទៅ​ដុត​បំផ្លាញ​ទីស្នាក់ការ​ប៉ុស្តិ៍​ឧទ្យាន​ជាតិ​វរៈជ័យ​ចំនួន​២​ខ្នង​ត្រង់ចំណុច​អូរ​ឡា​ប៉ង​ស្ថិតក្នុង​ភូមិ​តា​បូក​ឃុំ​តា​វែង​លើ​ស្រុក​តា​វែង​ខេត្ត​រតនគិរី​។​ ​ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ស្រុក​តា​វែង​បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​និង​ស៊ើបអង្កេត​ករណី​ខាងលើ​នេះ​បានឲ្យដឹង​ថា​ដោយសារ​មន្ត្រី​ឧទ្យានុ​រក្សចំនួន​៤​នាក់​ទី​១-​ឈ្មោះ​បាន អន​(​ដឹកនាំ​),​ទី​២-​ឈ្មោះ​ទុំ វ័ន​,​ទី​៣-​ឈ្មោះ​សាយ សំអាន​និង​ទី​៤-​ឈ្មោះ​ជា ប៊ុនលឿ បាន​ចុះ​ដកហូត​ដីចំការ​ដោយ​វាយ​ផ្លាកសញ្ញា​លើ​ដើមឈើ​ដោយ​សរសេរថា​(​ដី​នេះ​ត្រូវ​ដកហូត​)​ព្រមទាំង​ដុត​ខ្ទម​ចំការ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​កន្លែង​កាលពី​ថ្ងៃ​ទី​៩​ខែ​ឧសភា​ឆ្នាំ​២០២០​កន្លងទៅ ។​ ​ប្រភព​ព័ត៌មាន​ដដែល​ខាងលើ​បន្ត​ថា​ដោយសារតែ​មាន​គំនុំ​ជាមួយ​មន្ត្រី​ឧទ្យាន​នុរ​ក្ស​ទើប​ពួកគេ​គៀងគរ​គ្នា​ជិត​១០០​នាក់​មក​ដុត​បំផ្លាញ​ទីស្នាក់ការ​ឧទ្យាន​ជាតិ​វរៈជ័យ​នោះ​ចោល​តែម្តង ។​ ​ប្រភព​ព័ត៌មាន​ខាងលើ​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​សម្ភារ​ខូចខាត​រួមមាន​៖​អង្ករ​ចំនួន​១​បេ​,​ឆ្នាំង​ចំនួន​៦,​អង្រឹង​ចំនួន​៤,​អាគុយ​ចំនួន​១,​កាន​ដាក់​ទឹក​ចំនួន​៣,​ក្តារងឿ​ប្រភេទ​ឈើ​កកោះ​ចំនួន​២​សន្លឹក ។​ ​ជាមួយគ្នា​នឹង​សកម្មភាព​ប្រជាពលរដ្ឋ​លើកគ្នា​មក​ដុត​បំផ្លាញ​ទីស្នាក់ការ​ចោល​ខាងលើ​នេះ​ដែរ​លោក​ផុន ខេមរិន្ទ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​បាន​ប្រាប់​ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ 8 HDTV​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ​ថា​ពួកគាត់​លើកគ្នា​មក​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ​ត្រូវតែ​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់​។​ ​លោក​ថា…

អានត

- ព័ត៌មានជាតិ

​ពលរដ្ឋ​ជិត​១០០​គ្រួសារ នៅ​ភូមិ​ឡៅ​កា បាន​ប្រមូលផ្ដុំ​គ្នា​ទាមទា​រក​យុត្តិធម៌ ករណី​មន្ត្រី​បរិស្ថាន ដុត​ផ្ទះសំបែង​ពួកគាត់​អស់​ចំនួន​១​ខ្នង​

ខេត្ត​មណ្ឌលគិរិ ៖ សមត្ថកិច្ច​ឱ្យដឹងថា ពលរដ្ឋ ជិត​១០០​គ្រួសារ​បាន​ប្រមូលផ្ដុំ​គ្នា​ទាមទា​រក​យុត្តិធម៌ ករណី​មន្ត្រី​បរិស្ថាន ដុត​ផ្ទះសំបែង​ពួកគាត់​អស់​ចំនួន​១​ខ្នង កាលពី​ថ្ងៃ​ទី​២៧​មេសា​ឆ្នាំ​២០២០ នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។ ​ករណីនេះ សមត្ថកិច្ច​បាន​បន្ត​ឱ្យដឹង​ទៀត​ថា​ប្រជាពលរដ្ឋ ចំនួន ៨០ ក្រួសារ /​ស្មើ និង ចំនួន​មនុស្ស…

អានត

- សន្តិសុខ សង្គម

បុរស​ចិត្តខ្លាំង ខឹង​សុំលុយ​ប្រពន្ធ​ទៅ​ស្រុក​មិន​បាន ក៍​វាយតប់​ប្រពន្ធ​រួច ក៍​សម្រេច​ដុត​ផ្ទះ ដុត​ទាំង​ខ្លួនឯង​ចោល​

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​ចិត្តខ្លាំង​សុំ​លុយ​ប្រពន្ធ​២០​ម៉ី​ន​រៀល​ទៅ​លេង​ស្រុក តែ​ប្រពន្ធ​គ្មាន​លុយ​ឲ្យ ទៅរក​ឯ​ណា​បាន​ឲ្យ​ព្រោះ​គ្មាន ក៍កើត​ក្តៅក្រហាយ​កម្រោលចូល​ខ្លួន ប្រើ​អំពើហឹង្សា​វាយ​ប្រពន្ធ​ចាស់ដៃ ដេញ​ឲ្យទៅ​រក​លុយ​ឲ្យ​ខ្លួន ក្រោយ​ពេល​ប្រពន្ធ​ចុះ​រត់​ចេញពីរ​ផ្ទះ ក៍​សម្រេច​ដុត​ផ្ទះ ដុត​ទាំង​ខ្លួនឯង​ផង ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​ ​បើ​តាម​ការរៀបរាប់​ស្ត្រី​ជា​កូន​បានឲ្យ​សមត្ថកិច្ច​ដឹងថា​: មុនពេល​កើតហេតុ​បុរស់​ឈ្មោះ​(​ឌី​)…

អានត

- ព័ត៌មានជាតិ

ស្ត្រី​មេ​ឈ្មួញ​វ័យក្មេង​ជើង​ខ្លាំង (​ឈ្មោះ ចែ ញ៉ាញ់​) រកស៊ី​ដឹក​ជញ្ជូន​ឈើ​ទ្វារ​អត់​ច្បាប់​ចេញពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​ឧត្តរមានជ័យ យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់​យប់ សម្ថ​កិច្ច​និង​មន្ត្រី​ជំនាញ​នៅតាម​ដងផ្លូវ​មិន​ដែល​ចាប់​បង្ក្រាប​សោះ​!!

បើទោះបីជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ឯក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដាក់​បទបញ្ជា​យ៉ាង​ក្តៅគគុក​ឲ្យ​មន្ត្រីក្រោមឱវាទ​ខិតខំ​បំពេញ​តួនាទី ចាប់​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ធនធានធម្មជាតិ​ឲ្យ​ខាន​តែ​បាន​ជាដាច់ខាត​យ៉ាងណាក៏ដោយ ក៏​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​នៅក្នុង ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ទាំងនោះ​នៅតែ​គ្មាន​ចំណាត់ការណ៍​ទប់ស្កាត់​ចាប់​បង្ក្រាប និង​នៅ​តែ​បន្ត​បើកដៃ​បណ្តោយ​ឲ្យ​ពួក​ឈ្មួញ​រកស៊ី​ដឹក​បទល្មើស​ព្រៃឈើ យ៉ាង​គឃ្លើន​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​ដដែល​។​ ​ជាក់ស្តែង​ជា​រៀងរាល់​យប់​ស្ត្រី​មេ​ឈ្មួញ​វ័យក្មេង​ជើង​ខ្លាំង​ឈ្មោះ ចែ ញ៉ាញ់ និង​កូនចៅ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទ្វារ​អត់​ច្បាប់​តាម​រយៈ​រថយន្ត​ជាច្រើន​គ្រឿង​ដូចជា ១.…

អានត

- សន្តិសុខ សង្គម

គួរឲ្យ​រន្ធត់ តក់ស្លុត យ៉ាងខ្លាំង ចំពោះ​កុមារ រ៉ា អាយុ 10 ឆ្នាំ ស្លាប់ ដោយសារ​សត្វ​ដំរី​ឈ្មោល​

រតនគិរី ៖ ដំរី​ឈ្មោល​មួយ​ក្បាល​របស់​សមាគមន៍​មូនិុំ​អភិរក្ស​ដំរី​ខ្មែរ​អៃរាវ​ត្ដា​ដែល​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរណ៍​យក​លុយ​បាន​ចាក់​ក្មេងប្រុស​ម្នាក់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០២០​។​ក្មេង​រងគ្រោះ​មាន​ឈ្មោះ​ហៀក​ជីវ​:​ភេទ​ប្រុស​អាយុ​១០​ឆ្នាំ​ជនជាតិ​ព្រៅ​ជា​សិស្សសាលា​មាន​ទីលំនៅ​ភូមិ​កា​ទៀង​ឃុំ​ល្បាំង​២​ស្រុក​លំផាត់​ខេត្ដ​រតន​គិរី​។​ ​ប្រភព​បាន​ឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០២០​មាន​ហ្មដំរី​ម្នាក់​ឈ្មោះ​ប៊ុន​រឿន​ផ្លាលបាន​នាំ​ក្មេង​រងគ្រោះ​ត្រូវ​ជា​ក្មួយ​ជិះ​ម៉ូតូ​ជូន​ខ្លួន​ទៅ​កន្លែង​ចង​ដំ​រី​ដើម្បីឱ្យ​ក្មួយ​យក​ម៉ូតូ​មក​វិញ​។​ប៉ុន្ដែ​ពេល​ទៅដល់​កន្លែង​ហ្វូង​ដំរី​បួន​ក្បាល​ក្នុងនោះ​ស្រាប់​មាន​ដំរី​មួយ​ក្បាល​ឈ្មោះ​បាក់​ម៉ៃ​បាន​ស្ទុះ​មក​រក​ក្មេង​ដែល​ដួល​ហើយ​ចាក់​ចំ​ដើមទ្រូង​បណ្ដាលឱ្យ​ស្លាប់​។​ ​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​នៅពេល​ជាមួយគ្នា​នោះ​ហ្មដំរី​បាន​រត់គេចខ្លួន​បាត់​តែ​សាច់ញាតិ​បាន​ដឹង​ហើយ​ក៏​ប្រញាប់​ដឹក​ក្មេងរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ដ​ដើម្បី​សង្គ្រោះ​។​តែ​ក្មេង​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។​នៅពេល​បន្ទាប់​នោះគេ​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​ ​លោក សាយ ឃី​លី មេ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ល្បាំង​២​បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ក្មេងប្រុស​ដែល​មានឈ្មោះ​ដូច​ខាងលើ​គឺ​ពិតជា​ស្លាប់​ដោយសា​សត្វ​ដំរី​របស់​សមាគម​អៃ​រាវ​ត្ដា​ចាក់​និង​ភ្លុក​ចំ​ដើមទ្រូង​ឱ្យស្លាប់​មែន​។​ ​អតីត​ហ្មដំរី​ម្នាក់​ដែល​ធ្លាប់​បម្រើការ​នៅ​សមាគម​នេះ​បាន​បង្ហើប​ឱ្យដឹងថា​ដំរី​ដែល​បោក​ក្មេងប្រុស​បណ្ដាលឱ្យ​ស្លាប់​នោះ​ដើមឡើយ​ជា​ដំរី​នៅ​ខេត្ដ​មណ្ឌលគិរី​។​ដំរី​នោះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​វា​ធ្លាប់ប្រើ​ភ្លុក​ចាក់​ដើមទ្រូង​ម្ចាស់​វា​ស្លាប់​ម្នាក់​ដែរ ។ ក្រោយមក​ខាង​សមាគមមូ​និធិ​អភិរក្ស​ដំរី​អៃរា​វត្តា​បាន​ទិញ​មក​សម្រាប់ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​យក​លុយ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ទៀង​នេះ​។​ត្រូវ​គាត់​ជា​អ្នក​មើល​ថែ​និង​បន្សាំ​ង​ឱ្យ​ស្លូតបូត​ដូច​ដំរី​ផ្សេងទៀត​។​ ​ហ្ម​ដំរី​រូបនោះ​បាន​បញ្ជាក់ថា​កាលពី​គាត់​នៅ​កាន់ការ​ជា​ហ្មដំរី​បាន​ធ្វើ​វិធី​ប្រោះព្រំ​និង​សែនព្រេន​ឱ្យ​វា​ជា​រៀងរាល់ឆ្នាំ​។ តែ​ក្រោយ​ពី​គាត់​លាឈប់​ពី​ការងារ​នៅ​ទីនោះ​អ្នក​ក្រោយ​គេ​មិន​ជឿ​លើ​កា​សែនព្រេន​ធ្វើឱ្យ​ដំរី​នោះ​រើ​កំហឹង​ឡើងវិញ​ហើយ​ពេលនេះ​វា​បាន​ចាក់​ក្មេង​ស្លាប់​ម្នាក់​ទៀត​។​មកដល់​ពេល​នេះ​គេ​នៅ​មិនទាន់​បាន​ដឹងថា​ម្ដាយ​ឪពុក​ក្មេង​រងគ្រោះ​នោះ​នឹង​ដាក់ពាក្យ​ប្ដឹង​ទារ​សំណង​ពី​លោកស្រី​ខៃ​ចិន្ដា​ប្រធាន​សមាគម​ដូចខាងលើ​នោះ​យ៉ាងណា​នៅឡើយ​ទេ​៕ ​