ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៖ មេឈ្មួញ ឈ្មោះ តា វឿន នៅចេញមុខរកស៊ីដឹកជញ្ជូនឈើលេខពីរដដែលបានធ្វើការកស៊ីដឹកជញ្ជូនផលអនុផលអនុផលព្រៃឈើជារៀងរាល់យប់ បានធ្វើសកម្មភាពដឹកជញ្ជូនឈើលេខពីរតាមគោយន្តកន្ដ្រៃដឹកឈើចេញពីខាងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ដោយឆ្លងកាត់ស្រុកអន្លង់វែងចូលទៅក្នុងខេត្តសៀមរាប និងឆ្ពោះយកទៅចែកចាយនៅតាមបណ្ដោយខេត្តនានា អ្វីនិងមានអំណាចធំប៉ុនណាទៅ ទើបបានជាមិនមានអ្នកណាហ៊ានចេញមុខបង្ក្រាបបទល្មើសរបស់តាវឿនសោះអញ្ចើង?ហើយប្រជាពលរដ្ឋក៏មានការងើយឆ្ងល់ និងសង្ស័យផងដែរទៅលើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមន្ដ្រីជំនាញគ្រប់ជាន់ថ្នាក់ទាំងអស់ក្នុងខេត្តឧត្តរមានជ័យថាសង្ស័យតែមានការទប់ស្កាត់ និងធ្វើការបង្ក្រាបនូវរាល់សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរបស់តាវឿន សោះបណ្ដោយឲ្យមេឈ្មួញដុះស្លែរូបនេះ ធ្វើការដឹកជញ្ជូនឈើទៅបានយ៉ាងរលូនរាប់ឆ្នាំរហូតមកដល់ក្នុងពេលបច្ចុប្បន្ននេះ៕…
រាយការណ៍ពិសេស
កោតតែឯកឧត្ដមប៉ែន កុសល្យ ចៅហ្វាយខេត្តឧត្ដរមានជ័យ សំងំសុខទៅកើត សមត្ថកិច្ចថៃចាប់ពលករកាប់ឈើស្ទើរាល់ថ្ងៃដែលបង្ករឡើងដោយមេឈ្មួញនិងសមត្ថកិច្ចជាមនុស្សតែមួយ
ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ មហាជននៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យបានសំដែងការហួសចិត្ដ ទៅលើឯកឧត្ដមប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ។ ចំពោះសកម្មភាពកើតឡើងដ៍ដែលៗស្ទើរាងរាល់ថ្ងៃមិនចេះស្រាកស្រាន ចំពោះករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករឆ្លងដែន កាប់ឈើប្រណិតនៅក្នុងទឹកដីថៃ នៅតាមបន្ទាត់ព្រំដែនក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ ដែលក្រុមឈ្មួញកៀរគរពលករឆ្លងដែនខុសច្បាប់កាប់ឈើនិងសមត្ថកិច្ចជាមនុស្សតែមួយ។ ប្រភពច្បាស់ការបានអោយដឹងថា÷មានឈ្មួញឈើដុះស្លែជាមន្ដ្រីនគរបាលវរ:ការពារព្រំដែនគោលេខ៧០២ម្នាក់និងជាមន្ដ្រីយោធាកងពលតូចលេខ៤២ម្នាក់និងមន្ដ្រីយោធា វរ:ការពារព្រំដែលលេខ៤០២ចំនួន២នាក់ដែលជាដើមហេតុបានបង្ករអសន្តិសុខ និងជាមូលហេតុក្នុងករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករ ខ្មែរមិនចេះស្រាកស្រានជារាងរាល់ខែរហូតមកដល់បច្ចុប្បន្ននេះសរុបមានចំនួន៥នាក់។ ក្នុងនោះរួមមានឈ្មោះ ទី១÷ឈ្មោះ ឈឿង…
នៅតែបន្តសកម្មភាពបានដដែល លោក សា ផល្លា នាយប៉ុស្តិ៍ច្រកឡាប៉ាខេ នៅតែបន្តបើកភ្លើងខៀវ អោយឈ្មួញនាំឈើចេញឆ្លងដែនទៅវៀតណាមគ្រប់រូបភាព ដោយមិនញញើតនិងប្រសាសន៍សម្តេច……..
មណ្ឌលគិរី: ជារាងរាល់យប់ថ្ងៃមានម៉ូតូដឹកឈើឆ្លងដែនខុសច្បាប់ ទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ(ស្រុកកែវសីម៉ា) ចេញទៅតាមច្រករបៀងងាំតាយិន និងច្រករបៀង35 ដឹកបន្តទៅច្រករបៀងងាំដីដោយ ក្នុងមួយថ្ងៃៗមួយយប់ៗ រាប់រយម៉ូតូ ហើយក្នុងនោះក៏មានរថយន្តផងដែរ ហេីយច្រករបៀងទាំងអស់នោះ គឺគ្រប់គ្រងដោយលោក សា ផល្លា ដែលជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនគោកឡាប៉ាខេ ។ ចំណុះឱ្យវរៈ 621 និងលោក ខៃ…
ការស្លាប់បុរសម្នាក់នៅក្នុងបន្ទប់ឃុំខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលអូស្មាច់យ៉ាងអថ៌កំបាំង គ្រួរសារសុំអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន និងសម្ដេចក្រឡាហោមសរខេង ជួយផ្ដល់យុត្តិធម៌ ជួនគាត់ផង
ខេត្តឧត្ដរមានជ័យ: ការស្លាប់បុរសម្នាក់យ៉ាងអថ៌កំបាំងបំផុត នៅក្នុងបន្ទប់ឃុំខ្លួន ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩នេះ។ សពរងគ្រោះឈ្មោះធូ ហាត ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ ម្ដាយឈ្មោះ ប៉ាល់ ភិន អាយុ៥៦ឆ្នាំ ជាស្រីមេម៉ាយ និងមានកូន ចំនួនពីនាក់ ទី១÷ឈ្មោះ ធូ…
ព្រៃព្រះរការ នៅក្នុងស្រុកឆែប បានកំពុងតែត្រូវទទួលនៅការកាប់បំផ្លាញយ៉ាងរង្គាល ពីសំណាក់មេឈ្មួញធំ តែសមត្ថកិច្ចមិនចាត់ការ!
ព្រះវិហារ ៖ នេះគឺជាសកម្មភាពរថយន្តបាកុងដឹកឈើចេញពីដែនការពារព្រៃព្រះរការស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី១៤,០៦,១៩,វេលាម៉ោង១១ជាងអាធ្រាតឆ្ពោះទៅចូលក្នុងក្រុមហ៊ុន អឿន សុវណ្ណ ហៅ (ឌី ឌុក )ស្ថិតក្នុងស្រុកឆែបនេះតែម្តង់ ដើម្បីបន្លំដឹកចេញទៅដំបន់នានាផ្សេងៗទៀតដែលអះអាងថាមានច្បាប់ត្រឹមត្រូវនោះ ។ ហើយដែលល្បីថាមាន ឯកឧត្តម អគ្គនាយកទូរទស្សន៍មួយរូបនៅទីក្រុងភ្នំពេញ ជាអ្នកសម្រប់សម្រួលដោះស្រាយ និងថ្មីៗនេះលឺដំណឹងថា លោកអគ្គនាយករូបនេះបានដោះដូរមេការដែលឈ្មោះចិន នោះចេញបាត់ហើយ…
បាត់ឈើក្រញូងជាង៤តោននៅក្នុងឃ្លាំងសាលាខេត្តឧត្ដរមានជ័យ តើនណា? ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់
ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩នេះមានការបែកធ្លាយមកថា ឈើក្រញូងដែលបង្ក្រាបបានកាលពីឯកឧត្ដមសរថាវីនៅជាអភិបាលខេត្តឧត្ដរមានជ័យ ចំនួនពីរថយន្ដស្ទែនយកទៅរក្សាទុកនៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ នៅពេលនេះល្បីថាបាត់បង់អស់ចំនួន៩៦ដុំ ស្មើនិង៤១២៧ គីឡូក្រាមស្មើនិង៣.៤៣៩ម៉ែត្រគូប។ ប្រភពបានបង្ហើបអោយដឹងថា÷កាបែកធ្លាយបាត់បង់ឈើក្រញូងរាប់តោនៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ នៅពេលដែលមានការប្លាស់ប្ដូរទីតាំងរក្សាទុកកាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០១៩ពីទីតាំងចាស់សាលាខេត្តទៅរក្សាទុកនៅខណ្ឌ័រដ្ឋបាលព្រៃឈើ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោងក្រុសំរោងខេត្តឧត្ដរមានជ័យ។ ប្រភពបានបន្ដរថាមិនត្រឹមតែបាត់បង់ឈើឈើក្រញូងជាងបួនតោនប៉ុណ្ណោះនោះទេបូករួមទាំង មធ្យោបាយដឹកជញ្ជូនឈើក្រញូងនោះទៀតផងគឺ ប្រភេទរថយន្ដស៊ីទែន ចំនួនពីគ្រឿងក៍បានបាត់ខ្លួនឈឹងតាំងតែទើបបង្ក្រាបបានថ្មីៗ ពោលគឺចាប់តាំងពីឆ្នាំ២០១៥មកម្លេះ។ លោក វ៉ាតប៉ារ៉ានីន អភិបាលរងខេត្តឧត្ដរមានជ័យបានអោយដឹងថាចំពោះការបាត់បង់វត្ថុតាងឈើក្រញូងខាងលើ…
រដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិល មិនមែនដេកលក់ទេគឺ កំពុងដេកសំងំប្រម៉ូលប្រាក់ពីឈ្មួញដឹកធ្យូងនាំចេេញទៅប្រទេថៃ
ខេត្តឧត្ដរមានជ័យ÷ នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩នេះមានសេចក្ដីរាយការណ៍មកថា÷ ផ្នែករដ្ឋបាលព្រៃឈើនិង សង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។ កំពុងតែមានការឃុបឃិតគ្នាជាមួយ មេឈ្មួញជាច្រើននាក់ នាំព្យូងចេញទៅប្រទេសថៃ តាមច្រករបៀងតាម៉ាង គ្របគ្រងដោយលោកវរ:សេនីយ៍ឯក ឡុងសំណាង មេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោកលេខ៨០៧ ក្នុងឃុំគោរមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ជាក់ស្ដែងជារាងរាល់ថ្ងៃ មានគោយន្ដកន្ដ្រៃ រថយន្ដឆ្នៃ និងរថយន្ដកូរ៉េ ជាច្រើនគ្រឿង ដឹកជញ្ជូនធ្យូងចេញពីខេត្តឧត្ដរមានជ័យ ឆ្លងកាត់…
លោកវរ:សេនីយ៍ឯក សូចាន់ណារី អាងអំណាច ធ្វើអាជីវកម្មរណ្ដៅដី យករថយន្ដរដ្ឋអំណោយសម្ដេចតេជោហ៊ុនសែន ដឹកដីធ្វើអាជីវកម្ម តាមអំពើរចិត្ត
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩ នេះមានសេចក្ដីរាយការណ៍ពីក្រុងប៉ោយប៉ែតមកថា លោកវរ:សេនីយ៍ឯកសូ ចាន់ ណារី មេបញ្ជាការ កងអនុសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ដែលជាម្ចាស់អាជីវកម្មរណ្ដៅដីជម្រៅក្បាលប្រេដដឹកដីលក់ បានប្រើប្រាស់រថរបស់រដ្ឋ ដែលជាអំណោយរបស់ សម្ដេចតេជោហ៊ុនសែន រាប់សឹបគ្រឿងដឹកជញ្ជូនដីលក់យ៉ាងអនាធិបតេយ្យពេញក្រុងប៉ោយប៉ែត។ ប្រភពបានបន្ថែមថា លោកអនុសេនីយ៍ឯក សូរ ចាន់ណារី ជាមេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោលេខ៩១១…
បែកធ្លាយថាដីចំការជិត១០០ហិកតាជារបស់រដ្ឋត្រូវបានលោក ហង់ ចាន់ឌីលក់
ខេត្តក្រចេះ : ស្រុកចិត្របុរីដីចំការជិត១០០ហិកតា ក្នុងភូមិទ្រាបចំណុច(ហៅ)១០៥ ឃុំថ្មី ស្រុកចិត្របុរី ត្រូវបានប្រភពប្រជាពលរដ្ឋ ខ្សឹបខ្សៀវហើយគក់ដើមទ្រូងដកដង្ហើមធំថា លោក ហង្ស ចាន់ឌី អភិបាលនៃគណៈអភិបាលស្រុក ចិត្របុរី ធ្វើការលក់ដូរ ទៅអោយអ្នកធំម្នាក់នៅក្រុងភ្នំពេញ និងមួយចំនួនទៀតលក់ទៅអោយក្រុមឈ្មួញនៅខេត្តរតនគិរីអស់ហើយគួឲ្យសោកស្តាយណាស់។ ប្រភពពលរដ្ឋបានបញ្ជាក់ផងដែរថា ទីតាំងដីខាងលើនេះ គឺជាដីរបស់ក្រុមហ៊ុន ម៉ូហីបាកម្ពុជា…
បទល្មើសព្រៃឈើកំពុង កើតឡើង យ៉ាងអនាធិបតេយ្យ គេសង្ស័យមន្ត្រីមូលដ្ឋាននិងមន្ត្រីបរិស្ថានឃុបឃិតជាមួយជនល្មើស
ខេត្តឧត្តរមានជ័យ ៖ សូមឯកឧត្តម អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ មេត្តាជួយ មើលទៅក្នុងស្រុកត្រពាំងប្រាសាទផងទាន ដែលនៅសព្វថ្ងៃនេះបទល្មើសព្រៃឈើកំពុង កើតឡើង យ៉ាងអនាធិបតេយ្យ ដោយមានការបើកភ្លើងខៀវពី អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ និងមន្ដ្រីបរិស្ថាន ជាពិសេសផ្នែករដ្ឋបាលព្រៃឈើតែម្ដងបានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទើបបទល្មើសឈើទាំងនោះកើតមានឡើងគគ្រឹកគគ្រេង តែមិនឃើញសមត្ថកិច្ចជំនាញចុះទៅធ្វើការ ទប់ស្កាត់បង្ក្រាបឡើយ។ ស្រុកត្រពាំង ខេត្តឧត្តរមានជ័យ សព្វថ្ងៃក្រុមឈ្មួញកំពុងមមាញឹកក្នុងការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យមិនដែលឃើញ អាជ្ញាធរ…