ព័ត៌មានជាតិ

- ព័ត៌មានជាតិ

ចង់​ចូល​ក្រសួង​មហាផ្ទៃ​ទេ​? ដាក់ពាក្យ​ឥឡូវនេះ​កំពុង​រើស​មន្ត្រី​៣៥០​នាក់

​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដីប្រកាស​ថា ឱ្យ​សិស្ស​និស្សិត​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ​ឱ្យ​មក​ដាក់​ពាក្យ​ឱ្យ​លឿន​ឡើង ព្រោះ​កំពុង​ជ្រើសរើស​ចំនួន​៣៥០​នាក់​។​ ​ក្រសួង​មហាផ្ទៃ​សម្រេច​បើក​ឲ្យមាន​ការប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ចំនួន ៣៥០​នាក់ សម្រាប់​ឆ្នាំ​២០១៧​ដើម្បី​ចាត់​ឲ្យទៅ​បម្រើ​ការងារ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​ទី​២ មណ្ឌល​អប់រំ​កែប្រែ​ទី​៣ មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ពន្ធនាគារ​ខេត្ត​កណ្តាល ពន្ធនាគារ​ខេត្ត​កំពង់ចាម ពន្ធនាគារ​ខេត្ត​បាត់ដំបង ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នឹង​ពន្ធនាគារ​ខេត្តសៀមរាប​។​ ​សម្រាប់​ពេល​វេលា​ទទួល​ពាក្យ​វិញ​គឺ​ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ម៉ោង​៥​ល្ងាច ៕