- ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គូរ​មើលរំលង លោក កែវ ផាន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គីរីវង់ ខេត្តតាកែវ បាន​ពង្រាយ​មន្ត្រី​គយ​និង​ជន​ស៊ីវិល​គ្រប់​ច្រកល្ហក​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​តូច ធំ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​. ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​ខ្មែរ​មាន​ការឃុបឃិត​​ជាមួយ​លោក នួន សា​រ៉ែ​ន ប្រធាន​ស្នាក់ការ​ច្រក​ភ្នំ​ដិន​មិន​ញញើត​អ្វី​ទាំងអស់​

ខេត្តតាកែវ ៖ ប្រភព​ពី​ក្រុម​អាជីវករ​តូចតាច​រក​សុ​ី​ដឹកជញ្ជូន​ទំនិញ​ចេញ​ពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គីរីវង់ បានអោយដឹងថា លោក កែវ ផាន ប្រធាន​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ ទើប​ឡើង​កាន់តំណែង​ថ្មី កំពុង​ត្រូវប៉ាន់​និង​ទំនិញគេចពន្ធ​.​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​និង​ទំនិញ​ខូច​គុណភាព​ដែល​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​ខ្មែរ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និង​ច្រករបៀង​ផ្សេងៗ​មួយចំនួន​ទៀត​នៃ​ខ្សែរ​ក្រវ៉ាត់ ព្រំដែន​ខេត្តតាកែវ យ៉ាង​ពេញទំហឹង​ដោយមាន​អាង​ខ្នងបង្អែក​នៅ​ពីក្រោយ​ចាំ​ជួយ​បិទបាំង​នូវ​ភាព​មិន​ប្រក្រតី​របស់​លោក កែវ ផាន ប្រធាន​គយ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន​មួយ​នេះ​ទើប​ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​

​បើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ​ពី សំណាក់​មេៗ​ធំ​នៅ​ខាងលើ​នោះ​ទេ​លោក កែវ ផាន ប្រធាន​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន​និង​លោក នួន សា​រ៉ែ​ន ប្រធាន​ស្នាក់ការ​ច្រក​ភ្នំ​ដិន មិន​អាច​ធ្វើ​អ្វីៗ​តាម អំពើ​ចិត្ត​បានឡើយ ចំណែក​លោក​មេ​សាខាគយ​និង​រដ្ឋាករ​ខេត្ត​តាកែវ រក្សា​ភាព​ស្ងៀមស្ងាត់ បណ្ដោយអោយ លោក កែវ ផាន ប្រធាន​គយ​ច្រកទ្វារ​អន្តរ ជាតិ​ភ្នំ​ដិន​ឡើងកាន់តំណែង​ថ្មី​ហ៊ាន​ធ្វើ​អ្វីៗ​តាម អំពើ​ចិត្ត​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​ឡើយ​។​
​ប្រភព​ក្រុម​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​នឹង​បន្លែ​ផ្លែឈើ​ចេញពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បាន​បង្ហេីប​អោយដឹងថា បើ​ទ​ទោះប្បី​ពួកគាត់​នាំចូល​ទំនិញបង់ពន្ធ​ត្រឹមត្រូ​វ​រួចរាល់​ហើយ​ក៏​ដោយ​ចៀស​មិន​ផុត​ពី​ការ​បង់លុយ​លើ​តុ ក្រោម​តុ តាម​ការ កំណត់​របស់​មន្ត្រី​គយ​និង​លោក​លោក កែវ ផាន ប្រធាន​គយ​ដឹង​លោក នួន សា​រ៉ែ​ន ប្រធាន​ស្នាក់ការ​ច្រក​ភ្នំ​ដិន​មិន​អាច​រំលង​បាន​។​

​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គីរីវង់ ខេត្តតាកែវ បានអោយដឹងថា ចាប់តាំងពី​លោក កែវ ផាន ឡើងកាន់តំណែង​ថ្មី ជា​ប្រធាន​គយ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​មក​បាន​ប្រើ​តួនាទី​និង អំណាច​ខំ​ប្រមូល​លុយ​ដើប្បី​ស្រង់ដើម តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អ្វី​ទាំងអស់​។​និង​បើកដៃ​អោយ​ក្រុម​ឈ្មួញ សម្រុក​ដឹកជញ្ជូន​ទំនិញ​ជា​ច្រើន​ប្រភេទ​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និង​ច្រករបៀង​មួយចំនួន​ទៀត​នៃ​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​ខេត្តតាកែវ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​លោក កែវ ផាន ប្រធាគ​យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ដែល​មាន​ខ្នងបង្អែក​រឹងមាំ នៅ​ពីក្រោយ​ទេីប​គ្មាន​អ្នក​ណា​ហ៊ាន​មក​ប៉ះពាល់​នឹង ទុក្ខឲ្យ​ក្ដោប​សេដ្ឋិកិច្ច​ម្នាក់ឯង​ដើម្បី​ស្រង់ដើម​ធ្វើ មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ចេញពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មានដូចជា​៖(​មាន់ ត្រី សាច់ បន្លែ ផ្លែឈើ ដូង សាវម៉ាវ​…​គ្រឿង​កំប៉ុង​ភេសជ្ជៈ​) ទំនិញ​ផ្សេងៗ​ច្រើន​ប្រភេទ​ទៀត ក៏​ជា​ប្រភព​ចំណូល របស់​លោក​លោក កែវ ផាន ប្រធាន​គយ​ដ៍​មហិមា កំពុងតែ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​របៀប​អំពើពុករលួយ យ៉ាង​ពេញបន្ទុក ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ។​

​ហេតុនេះហើយ​ទើប​ក្រុមអាជីវករ​តូចតាច​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​បន្តិ​បន្ទួ​ចចេញ​ចូល​តាម​ច្រក​មួយ​នេះ​សូម​សំណូមពរ​ទៅ​ដល់​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​. ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រួម​និង​ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តតាកែវ មេត្តា​ពិនិត្យ​ឡើង វិញ​ខ្លះ​ផង​ជា​ពិសេស​ឯកឧត្តម ឱម យុិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​របស់​លោក កែវ ផាន ប្រធាន​គយ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន និង​បក្សពួក​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ធំៗ​សម្រុក​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀត ណា​ម​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និង​ច្រករបៀង​មួយចំនួន​ទៀត​នៃ​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​ខេត្តតាកែវ​យ៉ាង​ពេញបន្ទុក ចំណែកឯ​លោក​កែវ ផាន ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​-​វៀតណាម​ភ្នំ​ដឹង​វិញ​នោះ ក្រុមការងារ​របស់​យើងខ្ញុំ​មិនអាច​ស្វែងរក​ប្រភព​ណាមួយ​ដើម្បី​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​ប្រតិកម្ម​ពី​គាត់​បាទ​នៅឡើយ​នោះទេ​នៅ​ក្នុង​ថ្ងៃនេះ​។​

Leave a Reply

Your email address will not be published. Required fields are marked *