- ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្តេច​មហាមន្ត្រី គុយ សុផល ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រកបដោយ​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​របស់ សម្តេច​មហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ចូលរួម​សម្ដែង​នូវ​ក្តី​សោមនស្ស​ក្រៃ​លែង​ប្រកបដោយ​ភាពកក់ក្តៅ ជូន​ចំពោះ សម្តេច​មហាមន្ត្រី​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហាប្រសើរ​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​សេចក្តី​គោរព​ដោយ​ស្មោះ​ជូន​ចំពោះ សម្តេច​មហាមន្ត្រី ដែល​ជា​ថ្នាក់ដឹកនាំ​ប្រកប​ដោយ​គុណវុឌ្ឈ និង​ពោរពេញ​ដោយ​ការលះបង់​ខ្ពស់​ក្នុង​ការបំពេញ​បេសកកម្ម​ដ៏​ស្វិតស្វាញ និង​ដោយ​មនសិការ​វិជ្ជាជីវៈ បំពេញ​បេសកកម្ម​បម្រើ​ផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ការចូលរួម​ចំណែករ​បស់ សម្តេច ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​នាំឱ្យ​កម្ពុជា​បន្ត​មាន​សុខសន្តិភាព សុខដុមរមនា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​រក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ ជូន​ចំពោះ សម្តេច​មហាមន្ត្រី និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​មាន ជន្មាយុ​យឺនយូរ និង​សុខភាព ល្អ​បរិបូរណ៍​ដើម្បី​រួមចំណែក​ដឹកនាំ​នាវា​កម្ពុជា និង​ប្រជាពលរដ្ឋ​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព​ក្នុង​សុខសន្តិភាព ស្ថិរភាព​ដ៏​រឹងមាំ​តរៀង​ទៅ​៕

Leave a Reply

Your email address will not be published. Required fields are marked *