- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ផលិត​ភាពយន្ត​ភាគ រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី

នៅ​ព្រឹក ថ្ងៃ​សៅរ៍ ៩​កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គណៈកម្មការ អ្នកនិពន្ធ​ដឹកនាំ​រឿង ក្រុម​អ្នកបច្ចេកទេស​ថត និង​តួ​សំដែង​ទាំងអស់ នៃ​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌ ដែល​ជា​រឿង​ភាគ​ប្រវត្តិសាស្ត្រ​ដំបូង​គេ​បំផុត នៅ​កម្ពុជា ដែល​ចំណាយ​ថវិកា​ដ៏​ច្រើន​ជា​គេ​បំផុត​។ គិត​ចាប់តាំងពី​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០២២ រហូតមកដល​បច្ចុប្បន្ន​នេះ មាន​រយៈពេល​១១​ខែ​ហើយ គណៈកម្មការ​សម្រេច​ផលិត​បាន​ចំនួន ៤៨២​ឈុត​ឆាក ស្មើ​និង​៤៥​ភាគរយ នៃ​សាច់រឿង​សរុប​។
​ឈុត​ឆាក​ដែល​នៅ​សេសសល់​គណៈកម្មការ​នឹង​ខិតខំ​យកចិត្តទុកដាក់​ថត​បំពេញបន្ថែម ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ នៅក្នុង​របាយការណ៍​សង្ខេប​ស្តី​ពី​វឌ្ឍនភាព​ការងា​រ របស់​គណៈកម្មការ​ផលិត​ខ្សែ​ភាគ​យន្ត​ភាគ រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី លោក ហ៊ុយ វាសនា អ្នកនិពន្ធ​បានឲ្យដឹងថា ក្រោយពី​បាន​ទទួល​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៣​ធ្នូ ឆ្នាំ​២០២១ និង​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ឆ្នាំ​២០២២ ក្នុង​ពិធី​សំណេះសំណាល​លើក​ទី​២ គណៈកម្មការ​បាន​រៀបចំ​បំពេញបន្ថែម នូវ​សេណា​រី​យូ ដោយ​បញ្ចូល​តួអង្គ​ប្រវត្តិសាស្ត្រ​មួយចំនួន និង​ឈុត​ឆាក​ថ្មីៗ​បន្ថែម​មួយចំនួន​ទៀត ធ្វើឲ្យ​អត្ថបទ​ភាពយន្ត​មាន​ការកើន​ឡើងជា​បន្ត​បន្ទាប់​។ គិត​ចាប់តាំងពី​ថ្ងៃ​ទី​១២​កុម្ភៈ ឆ្នាំ​២០២២ រហូតមកដល​បច្ចុប្បន្ន​នេះ មាន​រយៈពេល​១១​ខែ​ហើយ គណៈកម្មការ​សម្រេច​ផលិត​បាន​ចំនួន ៤៨២​ឈុត​ឆាក ស្មើ​និង​៤៥​ភាគរយ នៃ​សាច់រឿង​សរុប​។ ឈុត​ឆាក​ដែល​នៅ​សេសសល់ គណៈកម្មការ​នឹង​ខិតខំ​យកចិត្តទុកដាក់​ថត​បំពេញបន្ថែម ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី អាច​ចាត់ទុកថា​ជា​ភាពយន្ត​រឿង​ភាគ ដែល​ចំណាយ​ថវិកា​ដ៏​ច្រើន​ជា​គេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ ជាមួយ​និង​រឿង​ភាគ​តាមបែប​ប្រវត្តិសាស្ត្រ​ពិត របស់​ប្រទេស​កម្ពុជា​ពិសេស​ទាក់ទិន​ទៅ​និង​ជីវិត​ពិត​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​យក​ជីវិត​ទៅ​ប្តូរ​និង​ការ​រំដោះប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្ត​ធ្វើការ​ក្រើនរំលឹក​ជាថ្មី​ម្តងទៀត ដល់​គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធ​រឿង និង​អ្នកបច្ចេកទេស​ថត​ទាំងអស់ ត្រូវ​ខិតខំ​បន្ត​សិក្សា​ស្រាវជ្រាវ​ឲ្យ​កាន់តែ​ស៊ី​ជំរៅ​ថែម​ទៀត ទាក់ទិន​ទៅ​និង​សាច់រឿង និង​ទីតាំង​ប្រវត្តិសាស្ត្រ នៃ​ដំណើរ​រឿង តួ​សំដែង​គ្រប់​តួអង្គ​ទាំងអស់ ក្នុង​ភាពយន្ត​ភាគ​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី ដែល​ជា​រឿង​ភាគ​មួយ ទាក់ទិន​ទៅ​និង​ដំណើរ​ជីវិត​ពិត​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​សម័យ​សង្គ្រាម លុន ណុល រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ការ​រត់​ចូល​ព្រៃ​ម៉ាក​គី សម័យកាល​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ការ​ឆ្លងដែន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​កម្លាំង​អ្នកស្នេហាជាតិ មក​រំដោះ​ប្រទេស​ចេញ ពី​របប​ប៉ុលពត ការជួបជុំ​ភរិយា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ពិសេស​ទាក់ទិន​ទៅ​និង​ជីវិត​ពិត​របស់​សម្តេច​ផ្ទាល់ ចាកចេញ​ពី​មាតាបិតា​បងប្អូន​បង្កើត​របស់​សម្តេច​ពី​ភូមិកំណើត មក​ស្វែងរក​ការសិក្សា​រៀនសូត្រ នៅ​រាជធានី​ភ្នំពេញ ការ​ស្នាក់​នៅ​អាស្រ័យ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​នាគ​វ័ន្ត ដើម្បី​ការសិក្សា​កុំឲ្យ​ល្ងង់ខ្លៅ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ដាស់តឿ​នហើយ ដាស់តឿន​ទៀត ដល់​គណៈកម្មការ​ដឹក​នាំ អ្នកនិពន្ធ​រឿង និង​អ្នកបច្ចេកទេស​ថត ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ហ្មត់ចត់​បំផុត ពី​តួ​សំដែង​នៃ​តួអង្គ​ប្រវត្តិសាស្ត្រ​និមួយៗ ក្នុង​សាច់រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី ពិសេស​តួអង្គ​មេបញ្ជាការ សំរេច ដែល​ឆ្លងកាត់​នូវ​ធ្វើ​ពលី​កម្ម​សាច់​ស្រស់ ឈាម​ស្រស់ ឈ្លងកាត់​សមរភូមិ​រាប់មិនអស់ រហូត​ធ្លាក់​ខ្លួន​ពិការភ្នែក និង​តួអង្គ​អ្នក​គ្រូពេទ្យ រ៉ានី ដែល​សំដៅ​ទៅលើ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។ សម្តេច​តេជោ​បន្តថា ដំណើរ​សាច់រឿង​មួយចំនួនធំ យើង​គួ​តែ​ចុះ​ថត​ដោយផ្ទាល់​នៅ​តាម​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ឯ​សាច់រឿង​មួយចំនួន​យើង​ត្រូវ​ថត​ក្នុង​ស្ទីឌីយោ ហើយ​តួស​ម្លែង​ទៀតសោត​ត្រូវ​តែ​មានកា​រ​ហ្វឹកហាត់ បណ្តុះបណ្តាល​ឲ្យមាន​យល់​ដឹង​ច្បាស់លាស់ និង​ស៊ី​ជំរៅ​ទៅ​និង​ប្រវត្តិសាស្ត្រ​ពិត របស់ ដែល​បាន​កើតឡើង​ទាក់ទិន​ទៅ​និង​សាច់រឿង​ទាំងមូល​។

​នៅក្នុង​ពិធី​សំណេះសំណាល​គ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​ក្រុម​ការងារ​ទាំងអស់ ក៏ដូចជា​តួ​សំដែង​សិល្បៈករ សិល្បៈការ​នី​ទាំងអស់ សូម​មាន​ជោគជ័យ​ខ្ពង់ខ្ពស់​ថែមទៀត ក្នុង​ការថត​ខ្សែភាពយន្ត​ភាគ រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី បាន​ចប់សព្វគ្រប់​ទៅតាម​ពេលវេលា​ដែល​បាន​គ្រោងទុក ដើម្បី​បាន​ដាក់​បញ្ចាំង​ឲ្យ​ប្រជាជន​កម្ពុជា ក៏​ដូច​អន្តរជាតិ បាន​សិក្សា​ស្វែងយល់​ពី ដំណើរ​រឿង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ឯង ជា​វណ្ណ​កម្ម​របស់​កូន​ខ្មែរ​។ ជាមួយ​និង​ការ​ថ្លែង​នោះដែរ សម្តេច​តេជោ​មានប្រសាស​ន៍​បន្ត​ថា ប្រសិនបើ​សម្តេច​មាន​ពេរលវេលា​គ្រប់គ្រាន់​

Leave a Reply

Your email address will not be published. Required fields are marked *