យោងតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានបង្ហោះថា៖ មានបងប្អូនជាច្រើនសួរខ្ញុំថា ហេតុអ្វីបានឡានអត់ពន្ធសេរីទំនើបៗនាំចូលបានដោយសេរីមានច្រើន ទាំងចង្កូតឆ្វេង ទាំងចង្កូចស្ដាំ ?

ខ្ញុំបាទសូមឆ្លើយថា ៖ រថយន្តសេរីទំនើបៗអត់ពន្ធនាំចូលដោយឈ្មួញដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលសហការជាមួយសមត្ថកិច្ច និង មន្ត្រីគយឈឺភ្នែក ។

របៀបនាំចូល ៖ ឈ្មួញប្រឆាំងរដ្ឋាភិបាលទាំងនោះ បានយករថយន្តសេរីទំនើបៗដាក់ទុកក្នុងហោប៉ៅខោ ហោប៉ៅអាវ ហើយនាំចូលមកចំពេលមន្ត្រីគយឈឺទើបវះគ្រាប់ភ្នែកហើយមិនទាន់ជា ទើបមើលមិនឃើញរថយន្តទាំងនោះ ។ លុះពេលឈ្មួញនាំរថយន្តចូលមកដល់រាជធានីភ្នំពេញ មន្ត្រីគយក៏ជាភ្នែកពីការវះកាត់ទើបមើលឃើញរថយន្តអត់ពន្ធក៏ចាប់តែម្ដងទៅ ។ (ម្លើយមានតែប៉ុណ្ណឹងសុំចប់
ដរាបណាមន្ត្រីគយនៅតែឈឺភ្នែក រថយន្តអត់ពន្ធនៅតែមាន !






