ពិធីអបអរសាទរទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ខួបលើកទី១៦០ ក្រោមប្រធានបទ” រួមគ្នាជាមួយកាកបាទក្រហម ដើម្បីបរិយាបន្នសង្គម ” នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។
-ក្នុងអង្គពិធីនេះផងដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរាយការព៍ជូនគណ:អធិបតី អំពីស្ថានភាពការងារ និងចំណូល-ចំណាយ ផ្សេងៗ របស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ដែលសាខារកបានដោយផ្ទាល់តាមរយៈការកៀរគរប្រចាំឆ្នាំ និងការរៀបចំកម្មវិធី រួមមាន៖ ការបង់ វិភាគទានប្រចាំឆ្នាំពីសមាជិកភាព, ការកៀងគរក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា,ប្រអប់វិភាគទាន តាមវត្តអារាម, ភោជនីយដ្ឋាន, ផ្ទះសំណាក់ និងសណ្ឋាគារ, ការជួលដីឃ្លាំងសូរ៉ាបា (ដីកាកបាទក្រហមខេត្ត)។
-កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង ដើម្បីបំពេញភារកិច្ចមនុស្សធម៌ ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗ។ សាខាបានត្រៀមខ្លួនរួចជា ស្រេចក្នុងឆ្លើយតបទៅនឹងករណីគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ ដែល មិនអាចដឹងមុន ដូច្នេះការត្រៀមថវិកាស្បៀង និងគ្រឿងឧបភោគ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជួយ ប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។
-ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក្រុមប្រតិបត្តិសាខាបានសហការជាមួយគណៈកម្មាធិការអនុសាខា ស្រុកកំពង់លែង បានចុះផ្សព្វផ្សាយជ្រើសរើសក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ១ភូមិ ២នាក់ ដើម្បីបណ្តុះបណ្ដាលអំពីមូលដ្ឋានគ្រឹះចលនាកាកបាទក្រហម វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយអ្នកស្ម័គ្រចិត្ត មុននឹងក្លាយខ្លួនពេញលេញជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម នៅសាលប្រជុំស្រុកកំពង់លែងដោយមានការចូលរួម ពីលោកអភិបាលស្រុក មន្ត្រីសាលាស្រុក លោកមេឃុំ និងប្រជាពលរដ្ឋ សរុប ៧១នាក់ ស្រី ៣៩នាក់ ។
– ការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា៖ សាខាមានយុវជន ៩៥០នាក់ (ស្រី ៦៥៧នាក់) ទីប្រឹក្សាយុវជន ២៨រូប (ស្រី ៧រូប) នៃវិទ្យាល័យ១៤សាលា និងសាខាមានអ្នកស្ម័គ្រចិត្ត សរុប ៣០៥នាក់នាក់ ៕







