- ព័ត៌មានជាតិ

សមាជិក​ចំនួន​៤៩៦​នាក់ បន្ថែមទៀត ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បញ្ចូល​ទៅក្នុង គណៈកម្មាធិការ​កណ្តាល​គណបក្ស បន្ទាប់​ពី​បោះឆ្នោត​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ

សមាជិក​ចំនួន​៤៩៦​នាក់ បន្ថែមទៀត ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បញ្ចូល​ទៅក្នុង គណៈកម្មាធិការ​កណ្តាល​គណបក្ស បន្ទាប់​ពី​បោះឆ្នោត​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​។ ការបន្ថែម​សមាជិក​ថ្មី​ជិត​៥០០​នាក់​នេះ ធ្វើឱ្យ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច មាន​សមាជិក​សរុបរ​ហូ​តដល់ ១.៣១២​រូប​។

​ថ្ងៃ​នេះ​ពិតជា​ថ្ងៃ​ដ៏​វិសេសវិសាល​បំផុត សម្រាប់​យើងខ្ញុំ​ទាំង ៤៩៦ រូប ដែល​មាន​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម ដោយ​ត្រូវ​បាន​អង្គ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​បោះឆ្នោត​គាំទ្រ បំពេញបន្ថែម​យើងខ្ញុំ​ទាំងអស់គ្នា​ជា​សមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃនេះ​។ ក្នុងនាម​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​កណ្តាល ទើប​ជាប់​ឆ្នោត​ថ្មី ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ប្រកបដោយ​ភក្តីភាព​ស្មោះស្ម័គ្រ​គោរព​ជូន​ចំពោះ សម្តេច​ប្រធាន​គណបក្ស​, សម្តេច​ប្រធានកិត្តិយស​គណបក្ស​, សម្តេច​អនុប្រធាន​គណបក្ស​, សម្តេច ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល សមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល និង​សមាជិក សមាជិកា​នៃ​អង្គ​មហាសន្និបាត​វិសាមញ្ញ​ទាំងមូល ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​យើងខ្ញុំ​ទាំងអស់គ្នា​។

​សេចក្តី​ទុកចិត្ត​និង​ជំនឿ​ជឿជាក់ ដែល​មហាសន្និបាត​ផ្តល់​នេះ ជា​ការ​ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​និង​ការផ្តល់​ទំនួល​ខុស​ត្រូវ​ដ៏​សំខាន់​មួយ​បន្ថែម​ទៀត​ដល់​យើងខ្ញុំ​ទាំងអស់គ្នា ដែល​ជា​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ចូលរួម​ចំណែក​ដឹកនាំ​ការងារ​គណបក្ស ការពារ​គណបក្ស ការពារ​សមិទ្ធិផល​គ​ណ​បក្ស បម្រើ​ជាតិ​និង​ប្រជាជន តាម​ស្មារតី​នៃ​លក្ខន្តិកៈ​បក្ស និង​សេចក្តីសម្រេច​នានា ដោយ​អនុវត្ត​ស្របតាម​កម្មវិធី​នយោបាយ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ទេពកោសល្យ គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​។​

Leave a Reply

Your email address will not be published. Required fields are marked *