ខេត្តឧត្តរមានជ័យះ យោងទៅតាមសេចក្តីរាយការណ៍ពីជាពលរនៅស្រុកអន្លង់វែង បានប្រាប់អោយដឹងថា មានការបើកអោយល្បែងស៊ីសង ខុសច្បាប់ ជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ដោយជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតឡូតូជាច្រើនកន្លែងបានកំពុងពង្វក់ អារម្មណ៍នឹងស្មារតីប្រជាពលរដ្ឋនៅក្នុងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ មួយចំនួន ធ្វើអោយពួកគាត់ឱ្យញៀន ល្បែងស៊ីសងទាំងនោះ យ៉ាង ងុបហល់ រហូតជ្រុលថល់ភ្លេចបាយ ភ្លេចទឹកក៍មាននោះដែរ។ ចំណែកអាជ្ញាធរដែនដីនឹងសមត្ថកិច្ច ដែលកំពង់តែគ្រប់គ្រងនៅក្នុងមូលដ្ឋាននៅក្មុងស្រុក អន្លង់វែង សព្វថ្ងៃនេះ វិញនោះទៀតសោធក៍ប្រជាពលរដ្ឋកម្រនឹងបានឃើញអស់លោកទាំងនោះ ចុះមកធ្វើការត្រួតពិនិត្រមើលនៅតាមបណ្តាទាំងតាំងនៃហាង លក់កាហ្វេមួយចំនួនដែលបានកំពង់តែបើកលេងល្បែងស៊ីសង ខុសច្បាប់យ៉ាងអនាធិបតេយ្យនឹងរីករាលដាលដូចផ្សិតនៅក្នុងមូលដ្ឋានរបស់អស់លោកទាំងនោះកំពង់តែគ្រប់គ្រងសព្វថ្ងៃនេះដើម្បីចាត់វិធានការបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋទាំងនោះបានលើកឡើងបន្តរទៀតថា ជារៀងរាល់ថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយពួកគាត់បានផ្តោតទៅលើ ការកើតមាននូវអំពើរហឹង្សានៅក្នុងក្រុមគ្រួសារ អំពើរចោរកម្មផ្សេងៗកើត មានឡើង ជាយថាហេតុដែលអាចបណ្តាលមកពីការចាញ់ល្បែងស៊ីសងទាំងជាដើម ហើយពួកគាត់បានបញ្ចេញនៅទស្សន:ដោយដាក់ជាចម្ងល់សួទៅអស់លោកសមត្ថកិច្ចទងថា ឯណាទៅគោលគោលនយោបាយ ភូមិឃុំសុវត្ថិភាពដែលក្រសួងមហាផ្ទៃបានដាក់មកអោយអនុវត្តន័ នោះ តើជ្រុះទៅណាបាត់ទៅហើយ។
យោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់តាមប្រព័ន្ធអនឡាញជ្រកក្រោមស្លាកអាជ្ញាប័ណ្ណ នៅក្នុងហាងលក់ការហ្វេជាច្រើនកន្លែង ស្ថិតនៅក្នុងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានអ្នកញៀនល្បែងចូលលេងយ៉ាង អនាធិបតេយ្យជារៀងរាល់ថ្ងៃ តែអ្វីដែលសំខានគឺអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានបាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាពិសេស លោក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមលោកទាំងពីរ មេត្តាលៃលកធ្វើយ៉ាងណា ជួយចាត់វិធានការបង្ក្រាបការបើកលេងល្បែងស៊ីសងប្រជល់មានតាមទូរទស្សន៍អនឡាញដែលបានកំពង់តែកើតមានឡើងយ៉ាងអនាធិបតេយ្យនៅតាមបណ្តាហាងលក់កាហ្វេនានានៅក្នុងស្រុកអន្លង់វែងសព្វថ្ងៃនេះអោយមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់ផង។







