- ព័ត៌មានជាតិ

អាវុធហត្ថ​ខណ្ឌ​សែន​សុខ ទទួល​អំណោយ​ម៉ូតូ​០២​គ្រឿង ពី​សប្បុរសជន​!

នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​វរសេនីយឯក ព្រុំ ស័​ក្តា មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ទទួល​អំណោយ​ជា​ម៉ូតូ Honda ADV ចំនួន​០២​គ្រឿង ពី​ក្រុមហ៊ុន​(KHAMACITY GROUP) ដែល​ស្រឡាញ់​គ្រាំទ្រ​សកម្មភាព​ការងារ​កងរាជអាវុធហត្ថ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​វរសេនីយឯក ព្រុំ ស័​ក្តា បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន ដែល​ជានិច្ចកាល ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​កងកម្លាំង​កងរាជអាវុធហត្ថ​។ លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ បានបញ្ជាក់​បន្តថា ការឧបត្ថម្ភ​ម៉ូតូ​នៅពេលនេះ អាចជួយ​សម្រួល​ក្នុង ការបំពេញភារកិច្ច រក្សា​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការ​ល្បាត​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ឱ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

​នា​ឱកាស​នោះ​ដែរ លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ ក៏​បាន​ប្រគល់​ជូន​នូវ​ប័ណ្ណ​ថ្លែងអំណរគុណ និង​ជូនពរ​ដល់​សប្បុរសជន ព្រមទាំង​ក្រុមគ្រួសារ ឱ្យ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន សុខភាព​ល្អ សុភមង្គល​ក្នុង​គ្រួសារ និង​សម្រេចបាន​នូវ​គ្រប់​កិច្ចការ​ទាំងអស់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *