កំពង់ចាម : ថ្មីៗនេះគេបានប្រទះឃើញគំនរឈើខ្នាតស្រស់ៗដែលឈ្មួញបានចូលទៅកាប់ឬក៏អារនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំបូរ ខេត្តក្រចេះយកមកគរលាក់ទុកយ៉ាងរាយប៉ាយនៅក្នុងទីតាំងមួយកន្លែង ស្ថិតនៅក្នុងភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បើយោងទៅតាមប្រភពព័ត៌មានពីអ្នកកាសែតនៅក្នុងស្រុកមួយចំនួនបានប្រាប់ឲ្យដឹងថា: គំនរឈើខ្នាតស្រស់ៗទាំងនេះត្រូវបានក្រុមឈ្មួញចូលទៅកាប់ឬក៏អារនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់និង ធ្វើការដឹកជញ្ជូន តាមមធ្យោបាយផ្សេងៗ ឆ្លងកាត់តាមស្រុក សំបូរ នឹង ស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះ យកមក គរ ឬ ក៍ ស្តុកលាក់ទុកនៅចំណុចខាងលើ ដើម្បីលក់ចែកចាយទៅអោយក្រុមឈ្មួញផ្សេងៗជាបន្តរ ។
បើយោងទៅតាមប្រភពព័ត៌មានពីប្រជាពល រដ្ឋបានប្រាប់ឲ្យដឹងថា : មូលហេតុដែលក្រុមឈ្មួញទាំងនោះអាចចូលទៅកាប់ចូលទៅអារឈើខ្នាតស្រស់ៗទាំងនោះចេញពីក្នុងដែនជំរកសត្វព្រៃឡង់បានប្រកបទៅដោយសភាពយ៉ាងរលូនយ៉ាងដូច្នេះក៏វាអាស្រ័យទៅលើលោកសាំង សុខន នាយកដែនជំរកសត្វព្រៃឡង់ដែលបាននឹងកំពុងតែបោះស្នាក់ការឈរជើងប្រចាំការនៅចំណុចកំពោតគយស្ថិតក្នុងភូមិឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះបើកដៃឬក៏បើកសញ្ញាភ្លើងខៀវឲ្យក្រុមឈ្មួញទាំងនោះយ៉ាងពេញទំហ៊ឹងនោះដែរ ។
បើមិនដូច្នេះទេនោះក៏ក្រុមឈ្មួញទាំងនោះពួកគេមិនអាចចូលទៅកាប់ឬក៏អារនិងធ្វើការដឹកជញ្ជូនឈើខ្នាតស្រស់ៗចេញពីក្នុងព្រៃនៃតំបន់នោះបានម៉ាសេរីទៅតាមតែអំពើចិត្តរបស់ពួកគេដូចជាសព្វថ្ងៃនេះនោះដែរ ។
ទន្ទឹមទៅនឹងលោកសាំង សុខន នាយកដែនជំរកសត្វព្រៃឡង់បានឃុបឃិតគ្នាជាមួយនឹងក្រុមឈ្មួញទាំងនោះនិងបើកដៃឲ្យពួកគេចូលទៅកាប់ឬក៏អារនិងធ្វើការដឹកជញ្ជូនឈើខ្នាតស្រស់ៗចេញពីក្នុងដែនជម្រកសត្វព្រៃឡង់ម៉ាសេរីទៅតាមតែអំពើចិត្តរបស់ពួកគេយ៉ាងដូច្នេះពួកគាត់បាននាំគ្នាដាក់ការសង្ស័យថា ប្រហែលជាលោកសាំង សុខននាយកដែនជម្រកសត្វព្រៃឡង់រូបនោះទទួលបាននូវលាភសក្ការ:ឬក៏សំណូកសូកប៉ាន់ពីសំណាក់ក្រុមឈ្មួញទាំងនោះយ៉ាងក្រាស់ក្រែលដោយផ្អែមមាត់ផ្អែមកសម្បើមណាស់ដែរហើយមើលទៅនោះ បើសិនជាមិនអញ្ចឹងទេនោះក៏លោកសាំង សុខន នាយកដែនជម្រកសត្វព្រៃឡង់រូបនោះគាត់មិនបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញទាំងនោះចូលទៅកាប់ឬក៏អារនិងធ្វើការដឹកជញ្ជូនឈើខ្នាតស្រស់ៗចេញពីក្នុងដែនជម្រកសត្វព្រៃឡង់ស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីស្រុកសំបូរ ខេត្តក្រចេះបានយ៉ាងអនាធិបតេយ្យម៉ាសេរីទៅតាមតែអំពើចិត្តរបស់ពួកគេដូចជាសព្វថ្ងៃនេះបាននោះឡើយ ។
ប្រជាពលរដ្ឋបានបន្តទៀតថា ព្រៃឈើចម្រុះគ្រប់ប្រភេទនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់សព្វថ្ងៃនេះបាននឹងកំពុងតែទទួលរងនូវការកាប់បំផ្លាញយ៉ាងរំកៀល ពីសំណាក់ក្រុមឈ្មួញទាំងនោះក្រោមការឃុបឃិតនិងបើកសញ្ញាភ្លើងខៀវយ៉ាងពេញទំហុឹងពីសំណាក់លោកសាំង សុខននាយកដែនជម្រកសត្វព្រៃឡង់និងមន្ត្រីបរិស្ថានក្រោមឱវ៉ាតរបស់គាត់ដែលបាននឹងកំពុងតែបោះស្នាក់ឈរជើងប្រចាំការនៅក្នុងតំបន់ព្រៃឡង់នៃភូមិសាស្ត្រ ស្រុកសំបូរ ខេត្តក្រចេះ នោះតែម្ដង ហើយប្រសិនបើថ្នាក់ដឹកនាំខាងលើៗលោកមិនចាត់វិធានការណ៍ទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះទេ នោះព្រៃឈើចម្រុះដែលនៅសេសសល់ចុងក្រោយនៅក្នុងតំបន់ព្រៃឡង់សព្វថ្ងៃនេះប្រាកដជាត្រូវរលាយហិនហោចអស់នៅក្នុងពេលដ៏ខ្លីនាថ្ងៃខាងមុខនេះឆាប់ៗជាក់ជាមិនខាននោះឡើយ ។
ចំណែកឯលោកសាំង សុខននាយកដែនជម្រកសត្វព្រៃឡង់វិញនោះក្រុមការងារបាសិទ្ធធីវីយើងខ្ញុំនូវពុំទាន់អាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីគាត់ជុំវិញបញ្ហានៃការលើកឡើងខាងលើនេះបាននៅឡើយនោះទេនៅក្នុងថ្ងៃនេះ ។a







