- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​សម្ភោ​ធ​ជា​ផ្លូវការ សាលប្រជុំ​របស់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ឆ្លូង ដែល​មាន​តំលៃ​ជាង ៣៤​ម៉ឺន​ដុល្លា

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សម្ពោធ​សាលប្រជុំ​របស់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​មិគសិរ ឆ្នាំ​ថោះ ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២៤ ។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម វ៉ា ថន បាន​លើកឡើង​ថា ៖ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​មាន​ឆន្ទៈ​មោះមុត ពុះពារ​រាល់​ការលំបាក​ដោយ​ឈរ​លើ​ស្មារតី​សាមគ្គី សហការ និង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព យ៉ាង​ខ្ជាប់ខ្ជួន ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​របៀបរៀបរយ​សង្គម​ជូន​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំនូវ​សេចក្តី​នឹករលឹក និង​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណ​:​បក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល សម្តេច​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការគិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ។​

​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បំរើ​ឲ្យ​រដ្ឋបាល​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​អគារ​នេះ​ក៏​បាន​បង្ហាញ​ពី​ភាពរឹងមាំ និង​ជា​គណបក្ស​ដែល​មាន​ភាពចាស់ទុំ​ខាង​នយោបាយ ក្នុង​ការដឹកនាំ​ប្រទេស ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ស្ថាប​និក​មគ្គុ​ទេ្ទស​ឯក និង​ប្រតិបត្តិ​ក​រ នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញេ​លញ ។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ដល់​សមាជិក​បក្ស​យើង ត្រូវ​ចូលរួម​ថែ​ក្សាស​មិទ្ធិ​ផល​ទាំងឡាយ​ដែល​កើតចេញ​ពី​ការខិតខំ​របស់​យើង​ទាំងអស់​គ្នា​ឲ្យបាន​គង់​វង់ ត្រូវ​ប្រឆាំង​ដាច់ខាត​ជន​ទាំងឡាយ​ណា​ដែល មាន​គំនិត​ចង់​បំផ្លាញ​សុខ​សន្តិភាព​នៅក្នុង​ប្រទេស និង​ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ការអនុវត្តន៍​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល ឲ្យទទួល​បាន​ជោគជ័យ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​កាន់តែ​មាន​រីកចម្រើន​ថែម​ទៀត ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ឆាន់ សាផាន និង​លោកជំទាវ​, ឯកឧត្តម វ៉ា ថន និង​លោកជំទាវ រួមជាមួយ សហការី និង​អាជ្ញា​រធរ​ខេត្ត​គ្រប់ លំដាប់ថ្នាក់ បានរួម​គ្នា កសាង​នូវ​សាលប្រជុំ​របស់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ស្កឹមស្កៃ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ៣៤​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​។​

Leave a Reply

Your email address will not be published. Required fields are marked *