- ព័ត៌មានជាតិ

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា​

​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ គឺជា​ខួប លើក​ទី​៤៥​ឆ្នាំ​(៧ មករា ១៩៧៩ – ៧ មករា ២០២៤) ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​សង្គ្រោះ និង​រំដោះ​ចេញ​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប​ប្រល័យ​ពូជសាសន៍ ដឹកនាំ​ដោយ ប៉ុល ពត ដែល​បាន​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​វាល​ពិឃាត​ដ៏​ខ្មៅ​ងងឹត​អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ។​

​កាលពី​៤៥​ឆ្នាំមុន ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប រួម​ទាំង​កុមារ​តូចៗ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​អោយ​ធ្វើការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន ហើយ​សិទ្ធិ​សេរីភាព​ទាំងអស់​របស់​ពលរដ្ឋ​ត្រូវ​បាន​របប​ព្រៃផ្សៃ​នេះ​បំបិទ​មិនអោយ​មាន​ឡើយ​។ ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ នៅ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ​។ ទន្ទឹមនឹងនោះ​ដែរ កម្ពុជា​ក៏​មាន​កិត្យានុភាព និង​មុខមាត់​សារ​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ​។​

​សូម​ឱ្យ​ស្មារតី​ថ្ងៃ​រំដោះ​ជាតិ​នេះ ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ​ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខ​សន្តិភាព​ជានិច្ច​និរន្ត៍​៕

Leave a Reply

Your email address will not be published. Required fields are marked *