- ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​បុស្បុក​តម្កល់​រូបសំណាក​ព្រះគ្រូ​របស់ សម្តេច​តេជោ នៅ​ខេត្ត​ក្រចេះ

​នៅ​ព្រឹក ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ជា​ផ្លូវការ​នូវ​បុស្បុក តម្កល់​រូបសំណាក ព្រះគ្រូ​ធម្មាចារ្យ គឹម ច្រែ​ង និង​សម្តេច​តេជោ ហ៊ុន សែន កាល​នៅ​ជា​កុមារភាព ស្ថិត​នៅ​ចំណុច​ស្ពាន​ពាម​ទេ ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​បន្ទាប់ពី​បាន​សាងសង់​ចប់​ជា​ស្ថាពរ​។

​បុស្បុក​នេះ សាងសង់ឡើង ដើម្បី​រំលឹក​អនុស្សាវរីយ៍​ដល់​វីរភាព​របស់​សម្ដេច​តេជោ កាល​នៅ​ពី​កុមារភាព ហើយ​សម្តេច​ក៏​ធ្លាប់​នៅ​វត្ត និង​ទទួល​បាន​ការ​បីបាច់​ថែរក្សា​និង​អប់រំ ពី​សំណាក់​ព្រះគ្រូ​ធម្មាចារ្យ គឹម ច្រែ​ង ដែល​ជា​ព្រះ​គ្រូ​របស់​សម្តេច​។​

​សំណង់​បុស្បុក​តម្កល់​រូបសំណាក ព្រះគ្រូ​ធម្មាចារ្យ គឹម ច្រែ​ង និង​សម្ដេច​តេជោ​នៅ​កុមារភាព​នេះ ធ្វេី​ឡើងទៅ​តាម​រចនាបទខ្មែ​រទាំ​ង​ស្រុង ដោយ​មាន​ទំហំ​ខាងក្នុង ប្រវែង​៣,៦​ម៉ែត្រ x ៣,៦​ម៉ែត្រ កំពស់​ប្រវែង ២៤,៣​ម៉ែត្រ រូប​សំណាក​ព្រះ​គ្រូ​ធម្មាចារ្យ គឹម ច្រែ​ង កំពស់​២,៧​ម៉ែត្រ រូបសំណាក សម្តេច​តេជោ ហ៊ុន សែន កំពស់​១,៦៨​ម៉ែត ធ្វើ​អំពី​ស្ពាន់ និង​មាន​រៀបចំ​សួនច្បារ ដាំ​ដើមឈើ ខឿន​សួន បង្គោល​ភ្លើង ចំណតរថយន្ត និង​ការងារ​តុបតែង​លំអ​ស្ពាន ៕​

Leave a Reply

Your email address will not be published. Required fields are marked *