- ព័ត៌មានជាតិ

​ពិធី​បើក​វិញ្ញាសា​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ​ថ្នាក់ ត្រី ទោ ឯក សម័យ​ប្រឡង ឆ្នាំ​២០២៤ នៅក្នុង​មណ្ឌល​ប្រឡង វិទ្យាល័យ ហ៊ុន សែន ព្រែក​អំបិល​

ខេត្ត​កណ្តាល​៖ ព្រះ​ពុទ្ធឃោសាចារ្យ ស ប៊ុន​ណា ព្រះរាជា​គណៈ​ថា្នក់​ទោ ព្រះ​បាឡាត់​វ​ទី​វង្សា ព្រះ​បាឡាត់​គណ​ខេត្ត​កណ្តាល ព្រះគ្រូ​ធម្មចរិយា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​វេឡុ​កា​រាម ហៅ វត្ត​ព្រែក​ឫស្សី និង​លោក ជឺ គឹម​ហៃ អភិបាល​ស្រុក​ស្អាង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​វិញ្ញាសា​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ​ថ្នាក់ ត្រី ទោ ឯក សម័យ​ប្រឡង ឆ្នាំ​២០២៤ នៅក្នុង​មណ្ឌល​ប្រឡង វិទ្យាល័យ​ហ៊ុន សែន ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ។

​ក្នុង​ពិធី​នេះ​ព្រះ​ពុទ្ធឃោសាចារ្យ ស ប៊ុន​ណា ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា ការប្រឡង​នេះ គឺជា​ការលើកតម្កើង​នូវ​វប្បធម៌ អរិយធម៌​របស់​ជាតិ សាសនា ជាពិសេស​ដើម្បី​រក្សា​នូវ​តម្លៃ​ព្រះពុទ្ធសាសនា ឱ្យមាន​កិត្តិនាម​ខ្ពង់ខ្ពស់ ទាំង​ពុទ្ឋចក្រ និង​អាណាចក្រ​ឱ្យ​ដើរ​ទន្ទឹម​គ្នា សំដៅ​ចូល​រួមចំណែក​ធ្វើឱ្យ​សាសនា ជាតិ​យើង​មាន​ការរីកចំរើន ក្រោម​ដំបូល សន្តិភាព​ដែល​មាន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​។

​ព្រះអង្គ​មាន​សង្ឃដីកា​បព្ជាក់ទៀតថា​៖ សមណ​សិស្ស​ប្រឡង​យក​ប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ​ថ្នាក់ ត្រី ទោ ឯក ត្រូវតែ​ប្រតិបត្តិ​តាម​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​នេះ ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​នូវ​ចំណេះដឹង ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ ជួយ​ពង្រឹង​ដល់​ផ្នែក​ព្រះពុទ្ធសាសនា ឱ្យ​មាន​ភាពរឹងមាំ ស​មណ​សិស្ស​ទាំងអស់​ត្រូវ​ខិតខំ តាំងចិត្ត​ខិតខំ​បំពេញ កាតព្វកិច្ច​ប្រឡង​នេះ​យក​ឱ្យបាន​នូវ​វិញ្ញាបនបត្រ័ គ្រប់ៗ​ព្រះអង្គ​/​នាក់ ដើម្បី​អភិវឌ្ឍន៍​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឱ្យ​ថ្កុំថ្កើង​រុងរឿង​ទៅ​ថ្ងៃ​អនាគត ។

​ព្រះអង្គ​ក៏​បាន​ផ្ដាំផ្ញើ ដល់​សមណ​សិស្ស​ទាំងអស់ ត្រូវ​គោរព​វិន័យ​បទបញ្ជា​ផ្ទៃក្នុង​នៃ​ការប្រឡង​អោយបាន​ល្អ និង​ខិតខំ​បញ្ចេញ​អោយអស់​ពី​សមត្ថភាព លទ្ធភាព​នៃ​រាល់​ចំនេះដឹង​ដែល​មាន ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ដែល​ជា​ការអភិវឌ្ឍ​ធនធាន​បុព្វ​ជិត​ឱ្យ​កាន់តែ​មាន​សុក្រិត្យភាព និង​គុណភាព​ខ្ពស់ ពីព្រោះ​ការប្រឡង​នេះ​គឺជា​កត្តា​សំខាន់​មួយ​សំរាប់​អ្នកបួស​បាន​វាស់​ស្ទង់​ចំណេះដឹង​ខាង​ផ្នែក​ព្រះពុទ្ធសាសនា ក៍​ដូចជា​ចំណេះដឹង​ទូទៅ​សំរាប់​ប្រតិបត្តិ​ខ្លួន​ក្នុង​នាម​ជា​បុព្វ​ជិត ស្រប​ទៅ​នឹង​គោល នយោបាយ​កំណែ​ទម្រ​ង​ស៊ី ជម្រៅ​របស់​រាជរដ្ឋាភិបាល​។

​សូមជម្រាបថា​៖ ការប្រឡង​វិញ្ញាបនបត្រ​ធម្ម​វិន័យ​ថ្នាក់ ត្រី ទោ ឯក សម័យ​ប្រឡង ឆ្នាំ​២០២៤​នេះ ក្នុង​ខេត្ត​កណ្តាល​មាន មណ្ឌល​ចំនួន​៣ គឺ​៖
១-​មណ្ឌល​ក្រុង​អរិយ​ក្សត្រ ទីកន្លែង​ប្រឡង ពុទ្ធិក​អនុវិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ស្វាយជ្រុំ រួម​មាន​សមណ​សិស្ស សិស្ស សរុបៈ ៨១១ អង្គ​-​នាក់​។

២-​មណ្ឌល​កៀនស្វាយ : ទីកន្លែង​ប្រឡង​នៅ​សាលាបឋមសិក្សា សាមគ្គី​ភូមិធំ មាន​សមណ​សិស្ស សិស្ស សរុបៈ ៥១៥ អង្គ​-​នាក់​។

៣-​មណ្ឌល​ស្អាង : ទីកន្លែង​ប្រឡង​នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែក​អំបិល មាន​សមណ​សិស្ស សិស្ស សរុបៈ ៨០៥ អង្គ​-​នាក់​។ សរុប​បេក្ខសមណ​សិស្ស​ទាំង ៣​មណ្ឌល មាន​ចំនួន ២១៣១ អង្គ​-​នាក់ និង​មាន​ចំនួន ៤ វិញ្ញាសារ រួមមាន​៖ វិញ្ញាសារ​ប្រជុំ​កង​ធម៌ វិញ្ញាសារ​ពុទ្ធ​ប្ប​វត្ថិ វិញ្ញាសារ​ព្រះ​វិន័យ វិញ្ញាសារ​សាសន​សុភាសិត​៕

Leave a Reply

Your email address will not be published. Required fields are marked *