- ព័ត៌មានជាតិ

សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ចំនួន​៤៥​កា​រ៉ុង នៅ​ភូមិ​សេះ​ស្លាប់ ក្នុង​ស្រុក​បរិបូណ៌​

(​កំពង់ឆ្នាំង​) : នៅ​ល្ងាច​ថ្ងៃទី​១២ ខែ មករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​ការដឹក ជញ្ជូន​លៀស​តូចៗ​ចំណី​សត្វ​ចំនួន​៤៥​កា​រ៉ុង ដែល​ត្រៀម​ឡើង​រថយន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​មាត់​កំពង់ទឹក ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។​

​លោក អ៊ូ សោភ័ណ្ឌ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​១៤​ខែ​មករា​នេះ​បានអោយដឹងថា​
​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​អំពី​សកម្មភាព​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ច្រល​លៀស​ដាក់​ការុង​ត្រៀម​លើក​ឡើង​រថយន្ត​នៅ​ចំណុច​មាត់កំពង់​ភូមិ​សេះ​ស្លាប់​ភ្លាម​ ​លោក​ប្រធាន​​មន្ទីរ​កសិកម្ម​ខេត្ត​និង​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​​កំពង់ ឆ្នាំ​ង​បាន​បញ្ជារ ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ផ្នែក​រដ្ឋបាល​ផ្សារឆ្នាំង និង​មន្ត្រីសង្កាត់​ជលផល​ស្រុក​បរិបូណ៌ ចុះ​ពិនិត្យ​បទល្មើស​ការ​លួច​ដឹក​លៀស​ល្អិតៗ​ចំណី​សត្វ​ត្រៀម​​ឡើង​រថយន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម សមត្ថកិច្ច​បាន​ពិនិត្យឃើញ​លៀស​ល្អិតៗ​សម្រាប់​កិន​ធ្វើ​ជា​ចំណី​សត្វ​ច្រក​​កា​រ៉ុង​ចំនួន​៤៥ កា​រ៉ុង​ពណ៌​ស រក​ម្ចាស់​មិន​ឃើញ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វះ​កា​រ៉ុង​ចាក់​លែង​លៀស​ទាំងអស់នោះ​ចោល​ក្នុង​​ទឹកទន្លេ​វិញ ហើយ​ជាមួយគ្នានេះដែរ​នៅ​ចំណុច​ជិត​គ្នា​នេះ​សមត្ថកិច្ច​ក៏​បាន​រកឃើញ​លៀលធំៗ​ដែល​គេ​សម្រាប់​ហា​លលក់​ទីផ្សារ​ក្នុងស្រុក​ចំនួន​៥០​កា​រ៉ុង​ផងដែរ ដែល​ច្បាប់​បានអនុញ្ញាត​ឱ្យ​ធ្វើ​ការនេសាទ​និង​លក់ដូរ​ក្នុង​ស្រុក​។​

.​ដោយឡែក​មុន​សមត្ថកិច្ច​មក​ដល់​នៅ​ចំណុច​មាត់​កំពង់ទឹក​ភូមិ​សេះ​ស្លាប់​នេះ​យើង​ពិនិត្យ​ឃើញ​និង​ថត​បាន មាន​លៀស​ល្អិតៗ​ប្រភេទ​លៀស​ចំណី​សត្វ​មាន​ចំនួន​១០០​កា​រ៉ុង​ដែល​គេ​ច្រក​ទុក​នៅ​មាត់កំពុង​ទឹក​ត្រៀម​ឡើង​រថយន្ត​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មុន​ពេល​សមត្ថកិច្ច​មក​ដល់​មាន​រថយន្ត​បែន​ដឹក​ដី​ពណ៌​ស​មួយ​ឋ​គ្រឿង​បាន​លួច​ដឹក​យក​លៀស​នេះ​ចេញ​អស់​៥៥​កា​រ៉ុង ចេញ​ទៅ​បាត់​ហើយ​ទើប​សមត្ថកិច្ច​មក​ដល់​។​

.​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​សេះ​ស្លាប់​បានឲ្យដឹងថា មួយរយៈ​កន្លងមកនេះ​មាន​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប ៣​គ្រឿង បាន​ចូល​មក​ដឹក​លៀស​ប្រភេទ​លៀស​ចំណី​សត្វ​នេះ ស្ទើរតែ​រៀង រាល់​ថ្ងៃ​ក្នុង​មួយ​ជើងៗ​រាប់រយ​តោន យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​ជលផល​នៅក្នុង​ខេត្ត​ពោធិសាត់ និង​ខេត្ត​កំពង់ធំ គេ​មិន​បង្ក្រាប​ការនេសាទ​លៀស​ចំណី​សត្វ​នេះ​ទេ ហើយ​អ្នកនេសាទ​លៀស​ចំណី​សត្វ​ដែល​ច្បាប់​ហាមឃាត់​នេះ​តែង​លួច​នេសាទ​និង​ដឹកជញ្ជូន​លៀស​មក​លក់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ឆ្នុកទ្រូ​ខេត្តកំពង់ឆ្នាំង​យកទៅលក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​នៅ​តាម​ផ្លូវជាតិ​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ឬ​ឃាត់​រថយន្ត​ដឹក​លៀស​ចំណី​សត្វ​នេះ​ឡើយ ។​

ករណី​ខាងលើ​នេះ​ប្រសិនបើ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​មិន​ឲ្យ​លៀស​ចំណី​សត្វ​នេះ​ចេញ​ទៅ​ក្រៅ​បាន​នោះ​
​ក៏​គ្មាន​ការនេសាទ​លៀស​ចំណី​សត្វ​នេះ​នៅ ក្នុង​បឹង​ទន្លេ​សាប​យើង​ដែរ​។​

​ករណី​នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត​មេត្តាជួយ​ធ្វើ​ការអន្តរាគមន៍​អោយ​លោកឌឹត ទីណា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដោយ​ដាក់​នី​វ បទបញ្ជា អោយបាន​តឹងរឹង​បំផុត​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បីអោយ ជួយ​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប​ឱ្យមាន​​ប្រសិទ្ធភាព​ផង ទើប​យើង​អាច​រក្សា​ពូជ​លៀស​តូចៗ​នៅក្នុង​តំបន់​សព្វថ្ងៃនេះ ដែល​ត្រូវ​​គេ​យក​ធ្វើ​ចំណី​សត្វ​នេះ​បាន​គង់វង្ស​នៅក្នុង​បឹង​ទន្លេសាប​ទៅ​ថ្ងៃ​ខាងមុខ​។ ពិ​ព្រោះ លៀស​ចំណី​សត្វ​នេះ​មាន​សារៈប្រយោជន៍​យ៉ាងសំខាន់​​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី ពពួក ប្លង់តុង​វា​រី​ជាតិ​ដែល​ជា​ចំណី​មច្ឆា​ជាតិ​នៅ ក្នុង​បាតទន្លេ​នៃ​បឹង​​ទន្លេសាប​ដែល​ជា​ធនធាន​ជលផល​ដ៏​សំខាន់ សម្រាប់​បម្រើ​នូវ​តម្រូវ​ជា​ប្រចាំ​ថ្ងៃ​ដ៍​ចាំបាច់​ដោយ​មិន​អាច​ខ្វះ​បាន សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​នៅ​ក្នង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *