គ្រាន់តែ ក្រុមការងារ បាសិទ្ធ ធីវី របស់យើងខ្ញុំបានធ្វើការផ្សព្វផ្សាយថា សកម្មភាពរបស់ក្រុមឈ្មួញដែលតែងតែសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះដូចជា ដឹកជញ្ជូនអុសម៉ែត្រ ដឹកជញ្ជូនឈើខ្នាតស្រស់ៗដឹកជញ្ជូនធ្យូង ដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទផ្សេងៗទៀត រថយន្ត សាំយ៉ុង តាមរថយន្តកូរ៉េ ឬក៍តាមមធ្យោបាយផ្សេងៗទៀតចេញពីក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ឆ្លងកាត់តាមស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ សង្កែរសាទប ស្រុកឱរ៉ាល់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកហ៊ុល ម៉ារ៉ា នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សព្វថ្ងៃនេះ ដោយផ្អែកទៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋមួយចំនួននៅឃុំសង្កែសាទប នៅថ្ងៃទី ២១ មករា ២០២៤ ថ្មីៗនេះ ដោយបន្ទាន់ទាំងផុតពីមាត់បានស្រួលបួលផងនោះ។
ស្រាប់តែនៅព្រឹកថ្ងៃទី មករា ២២.០១.២០២៤ នេះ សហការី បាសិទ្ធធីវី របស់យើងខ្ញុំ ដែលពួកគេបានប្រទះឃើញរថយន្តកូរ៉េដឹកជញ្ជូនអុសខ្នាតឬក៏ឈើខ្នាតស្រស់ៗ និ ងរ៉ឺម៉ក ឆ្លងកាត់តាមខាងមុខស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសង្កែសាទប ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុល ម៉ារា មែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងក៏ឃ្លើនទាំងកណ្ដាលថ្ងៃ សំដៅទៅកាន់ខេត្តកំពង់ស្ពឺ ដោយពុំមានការការខ្លាចញញើត ជាមួយអស់លោកអ្នកធំណាម្នាក់ ជាបន្តទៅទៀតហើយ ។ ហើយនេះគឺជារូបភាពរថយន្តកូរ៉េ នឹង រ៉ឺម៉ក ជញ្ជូនអុសម៉េតឬក៏ឈើខ្នាតស្រស់ៗ ឆ្លងកាត់តាមស្នាក់ការដែលចម្រុកសត្វព្រៃភ្នំឱរ៉ាល់ និងឆ្លងកាត់តាមររង្វង់មូលផ្សារកន្ទួត សំដៅមកកាន់ខេត្តកំពង់ស្ពឺ យ៉ាងក៏ឃ្លើនទាំងកណ្ដាលថ្ងៃ ដែលសហការីបាសិទ្ធ ធីវី របស់យើងខ្ញុំ ប្រមាញ់ថតផ្ដិតយករូបភាពនៃសកម្មភាពទាំងនេះបានយ៉ាងជាក់ៗស្ដែង នៅព្រឹកថ្ងៃទី ២២ មករា ២០២៤ នេះតែម្តង នៅក្នុងខណៈពេលដែលពួកគេបានចុះទៅយកព័ត៌មានពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដែលបានកំពុងតែនឹងបន្តកើតមានឡើងយ៉ាងចម្រុងចម្រាស់នៅលើទឹកដីនៃស្រុកឱរ៉ាល់នៅព្រឹកថ្ងៃទី 22 មករា ២០២៤ នេះ។
ប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺក៏ដូចជា មហាជនជាច្រើនផ្សេងៗទៀតបានលើកឡើងជាបន្តទើបទៀតថា មូលហេតុដែលក្រុមឈ្មួញទាំងនោះ ពួកគេអាចធ្វើសកម្មភាព ដឹកជញ្ជូនអុសម៉ែត្រឈើណាតស្រស់ៗ ដឹកជញ្ជូនធ្យូង រថយន្តសាំយ៉ុង តាម រ៉ឺម៉ក និង តាមរថយន្តកូរ៉េ ឆ្លងកាត់តាមខាងមុខ ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នឹងឆ្លងកាត់តាមរង្វង់មូលផ្សារកន្ទួត សំដៅមកកាន់ខេត្តកំពង់ស្ពឺ យ៉ាងអនាធិបតេយ្យ ទាំងកណ្ដាលថ្ងៃបានយ៉ាងដូច្នេះនោះ។
ក៍វាអាស្រ័យទៅលើការបើកសញ្ញាភ្លើងខៀវឬក៏បើកដៃយ៉ាងពេញទំហឹង ពីសំណាក់លោកហ៊ុលម៉ារ៉ា លោក ហ៊ុល ម៉ារ៉ា នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងមន្ត្រីបរិស្ថានមួយចំនួនទៀតដែលបានកំពុងតែឈរជើងប្រចាំការ នៅបណ្ដាស្នាក់ការបរិស្ថានផ្សេងៗទៀត គ្រប់ច្រកល្ហកក៏នៅតាមបណ្ដាលគោលដៅទាំងអស់ស្ថិតនៅក្នុងតំបន់ដែនេះម្រកសត្វព្រៃភ្នំឱរ៉ាល់ អស់លោកសមត្ថកិច្ចជំនាញតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដូចជាលោកនេះផ្នែករដ្ឋាភិបាលព្រៃឈើឱរ៉ាល់ និងអស់លោកមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀត កំពុងតែឈរជើងប្រចាំការ តាមបណ្ដាស្នាក់ការឬក៏នៅតាមបណ្ដាគោលដៅរបស់ពួកគេទាំងនោះដោយរៀងៗខ្លួននៅលើទឹកដីនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺសព្វថ្ងៃនេះ ដោយមានការឃុបឃិតគ្នាដោយស្ងាត់ៗជាលក្ខណៈប្រព័ន្ធនោះដែរ។
បើសិនជាមិនអញ្ចឹងទេនោះក៏ក្រុមឈ្មួញទាំងនោះពួកគេមិនអាចធ្វើការដឹកជញ្ជូន ធ្យូង ដឹកជញ្ជូនអុសម៉ែត្រ ឬក៏ដឹកជញ្ជូនឈើខ្នាតស្រស់ៗ តាមរយៈរថយន្ត សាំយ៉ាង រថយន្តកូរ៉េ និងតាមមធ្យោបាយផ្សេងៗទៀត ឆ្លងកាត់តាមស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកហ៊ុល ម៉ារ៉ា សព្វថ្ងៃនេះ និងឆ្លងកាត់នៅតាមបណ្ដាស្នាក់ការរបស់អស់លោកមេព្រៃ និងមន្ត្រីកងរាជអាវុធហត្ថដែលបានកំពុងតែឈរជើងប្រចាំការ នៅតាមបណ្ដាគោលដៅផ្សេងៗទៀត នៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ប្រកបទៅដោយសភាពយ៉ាងរលូនយ៉ាងអនាធិបតេយ្យទៅតាមតែអំពើចិត្តរបស់ក្រុមឈ្មោះទាំងនោះ បានដូចជាសព្វថ្ងៃនេះនោះឡើយ ។ ប្រជាពលរដ្ឋទាំងនោះពួកគាត់បានលើកឡើងបន្តទៀតថាពួកគាត់ក៏ពុំបានដឹងដែរនៅថា តើក្រុមឈ្មួញទាំងនោះ គេនឹងបានបង់លុយបង្កាក់ឲ្យទៅអស់លោកមន្ត្រីបរិស្ថាន អស់លោកមេព្រៃ អស់លោកមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀត មិនមែនបានកំពុងតែឈរជើងប្រចាំកាលតាមបណ្ដាលគោលដៅទាំងនោះ នៅក្នុងមួយរថយន្តៗចំនួនប៉ុន្មានម៉ឺនរៀលឬក៏ចំនួនប៉ុន្មានដុល្លារ ឲ្យបានច្បាស់លាស់នោះដែរ អត់ជាអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដា សាបន្ថ័ពាក់ព័ន្ធទាំងនោះ នៅសម្ងំយ៉ាងស្ងៀមស្ងាត់ដូចជាមេមាន់ដែលកំពុងតែក្រាបពងនៅក្នុងសំបុកយ៉ាងដូច្នេះទៅវិញ។ សេចក្តីរាយការណ៍ដ៏ច្បាស់ការពីស្រុកឱរ៉ាល់ដដែលនោះបានលើកឡើងឲ្យបានដឹងជាបន្តទៅទៀតថា ក្នុងពេលបច្ចុប្បន្ននេះព្រៃឈើចម្រុះគ្រប់ប្រភេទដែលជាគម្របព្រៃឈើនៅសេសសល់ចុងក្រោយនៅក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ក្នុងពេលបច្ចុប្បន្ននេះ និងព្រៃឈើនៅក្នុងតំបន់ដែនព្រៃអភិរក្សនៅតាមបណ្ដាតំបន់មួយចំនួនទៀតស្ថិតនៅលើទឹកដីនៃខេត្តកោះកុង និងស្ថិតនៅលើទឹកដីនៃខេត្តពោធិ៍សាត់មានព្រំប្រទល់ជាប់ទៅនឹងទឹកដីនៅខេត្តកំពង់ស្ពឺសព្វថ្ងៃនេះបានកំពុងតែត្រូវនឹងទទួលរងនូវការកាប់បំផ្លាញយ៉ាងដំណំ
យ៉ាងស្រស្រាក់ ស្រស្រាំជារៀងរាល់ថ្ងៃជារៀងរាល់ថ្ងៃ ដាច់ខួបប្រាំង ខួបវស្សា ដោយពុំមានពេលស្រាកស្រាននោះឡើយ។ ហើយក៏មិនយូរប៉ុន្មាននោះដែរ ព្រៃឈើចម្រុះដែលជាគម្របព្រៃឈើ នៅសេសសល់ចុងក្រោយនៅលើទឹកដីនៃតំបន់នោះ សព្វថ្ងៃនេះប្រាកដជានឹងត្រូវរលាយហិនហោច ក្លាយទៅជាវាលរហោឋាន អស់នៅក្នុងពេលដល់ឆាប់ៗនាថ្ងៃខាងមុខនេះជាពុំខាននោះឡើយ នោះប្រសិនបើថ្នាក់ដឹកនាំនៅតាមបណ្ដាក្រសួងពាក់ព័ន្ធមួយចំនួន នៅក្នុងជួររាជរដ្ឋាភិបាល ដែលមានតួនាទីនៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនចាត់វិធានការទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលានោះទេ។
ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺជាច្រើន ពួកសោកស្ដាយយ៉ាងខ្លាំង ដែលព្រៃឈើចម្រុះគ្រប់ប្រភេទនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំ នៅតែបន្តរ រងនូវការកាប់បំផ្លាញយ៉ាងរង្គាល ពីសំណាក់ក្រុមឈ្មួញចំនួន ដែលពួកគេ ប្រកបមុខរបររកស៊ីឈើដោយខុសច្បាប់ ក្នុងតំបន់នោះ និងក្រុមឈ្មួញក្រាក់ៗធំៗមួយចំនួនទៀតដែលពួកគេសំអាង ពួកគេសំអាងទៅលើទឹកលុយ អំណាច បក្ខពួកនឹងបង្អែករបស់ពួកគេ មួយក្តាប់នៅទៀត ពន្លឺទឹកដីនៃខេត្តកំពង់ស្ពឺសព្វថ្ងៃនេះ កពាក្យអ្វីមកថ្លែងជំនួសមិនបានឡើយ។ ដូច្នេះហើយទើបពួកគាត់មានតែការទទូចអង្វរ ឬក៏សំណូមពរ ដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ឯកឧត្តមអៀង សុផាឡែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សុំលោកទាំងពីរ មេត្តាគិតគូលៃលក ជួយរិទ្ធបន្តឹងយន្តការស្តីអំពីការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានកំពុងតែមានការកើតឡើងយ៉ាងចម្រូងចម្រាស់នៅលើទឹកដីនៃស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ សព្វថ្ងៃនេះឲ្យមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់ ដោយគោរពនិងអនុវត្តទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានដាក់ចេញមកឱ្យ អនុវត្តន៍មានប្រសិទ្ធភាពផង ចំណែកឯលោក ហ៊ុល ម៉ារ៉ា ប្រធានស្នាក់ការដែនចំរកសត្វព្រៃភ្នំឱរ៉ាល់រូបនោះនោះវិញ ហូតមកដល់ថ្ងៃនេះទៅហើយក្រុមការងារ បាសិទ្ធ ធីវីរបស់យើងខ្ញុំនៅតែមិនទាន់អាចស្វែងរកប្រភពណាមួយ ដើម្បីធ្វើការទំនាក់ទំនងសុំការប្រតិកម្ម ឬក៏សុំការពន្យល់ខ្លះៗនៅក្នុងប្រការណាមួយ ពីសំណាក់លោក ហ៊ុល ម៉ារ៉ាប្រធានស្នាក់ការដែនចម្រកសត្វព្រៃភ្នំឱរ៉ាល់រូបនោះ បាននៅឡើយនោះទេ ដោយគិតត្រឹមម៉ោងផ្សាយនេះ។







