- ព័ត៌មានជាតិ

កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ទីតាំង​លើក​ស្លាក អា​ហ្វីស​-​ប៉ាណូ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​

ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ ២០២៤ ឯកឧត្តម ឌឹ​ម បូរ៉ា អភិបាលរង​ខេត្ត​កណ្ដាល បាន​ដឹក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ទីតាំង​លើក​ស្លាក អា​ហ្វីស​-​ប៉ាណូ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល រយៈពេល ៥​ខែ ចាប់ពី​ខែ​សីហា ឆ្នាំ​២០២៣ ដល់​ខែ​មករា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២៤ ដោយ​បាន​ការអញ្ជើញ​ចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង ១៣​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ឯកឧត្តម ឌឹ​ម បូរ៉ា អភិបាលរង​ខេត្ត​កណ្ដាល បាន​ស្នើរ​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​១៣ ត្រូវ​សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្ដាល ដើម្បី​ផ្ដល់ព័ត៌មាន​ដល់​ក្រុមការងារ​ខេត្ត ក៏​ដូច​ជា​អង្គភាព​ច្រកចេញ​ចូល​ជាមួយ​ខេត្ត នៅ​ស្ថិតិ​ទីតាំង​លើក​ស្លាក អា​ហ្វីស​-​ប៉ាណូ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ឲ្យបាន​ច្បាស់លាស់​នៅ​តាម​បណ្តា​មូលដ្ឋាន ដើម្បី​ក្រុមការងារ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ទីតាំង​លើក​ស្លាក អា​ហ្វីស​-​ប៉ាណូ​ខេត្ត មាន​ភាពច្បាស់លាស់ និង​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម​បាន​បន្តទៀតថា​៖ ដោយសារ​មាន​ក្រុមហ៊ុន និង​អាជីវករ​មួយចំនួន ពុំ​ទាន់​យល់​ច្បាស់ និង​មិន​មាន​កិច្ចសហការ​ល្អ ជាមួយ​រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា​អង្គភាព​ច្រកចេញចូល តែ​មួយ​របស់​ខេត្ត ក្នុង​ការបង់​សេវា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ទីតាំង​លើក​ស្លាក​សញ្ញា ដូចនេះ​ក្រុមការងារ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ខេត្ត ត្រូវមាន​ការកំណត់​ពី​វិធានការ​រដ្ឋបាល គឺ​ការជូនដំណឹង​ចំនួន​៣​ដង មុន​នឹង​សុំ​កិច្ច​សហការ​ពី​ក្រុម​ការងារ​អនុវត្ត​ច្បាប់​ក្នុង​ករណី ដែល​សេវាករ​មិន​គោរព​កាត្វពកិច្ច ហើយ​ក្នុង​នាម​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុមការងារ​សម្រាប់​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រូវមាន​វិធានការ​ច្បាប់​ក្នុង​ពេល​ចុះ​អនុវត្ត​។​

​ជំរាប​ជូន​ផង​ដែរ​ថា​៖ តាម​របាយការណ៍​របស់​អង្គភាព​ច្រកចេ​ញ​ចូល​តែ​មួយ​ខេត្ត បានអោយដឹងថា រយៈពេល​០៥​ខែ បាន​ផ្ដល់​សេវា​បាន​ចំនួន ៣២​ច្បាប់ និង​ប្រមូល​ចំណូល​បាន​ចំនួន ១២៥​លាន​រៀល ដោយឡែក​សម្រាប់​មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្ដាល ក្នុង​ការប្រមូល​សេវា​រយៈពេល 0៥​ខែ គិត​ចាប់ពី​ខែ​សីហា ដល់​ខែ​ធ្នូ បាន​ចំនួន ១៣៦.១០០.០០០​រៀល ក្នុង​ឆ្នាំ​២០២៣​។​

Leave a Reply

Your email address will not be published. Required fields are marked *