អង្គស្នួល កណ្ដាល ៖ ឈាមស្រែកស្បែកហៅគេច ខ្លួនមិនបានប៉ុន្មានថ្ងៃផងនោះ ឃាតករដៃដល់ចិត្តសាហាវព្រៃផ្សៃ ដែលបានរំលោភ ហើយ សម្លាប់នារីរងគ្រោះមានផ្ទៃពោះ ៥ ខែ រួចទៅយកសាំងចាក់ដុតចាក់ សពរបស់ជនរងគ្រោះដើម្បីបំបាត់វត្ថុតាង ដែលត្រូវបានគេប្រទះឃើញ សាកសពរបស់សត្រីរងគ្រោះ ឃាតករដៃដល់ ចិត្តសាហាវឃោរឃៅរូបនោះ ដុតរូលឡើងខ្លោចនៅក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិ រំលេច ឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី ១៤ មករា ២០២៤ ទើបតែកន្លងផុតទៅថ្មីៗនេះ។ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអង្គស្នូល សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នូល ស្រាវជ្រាវយ៉ាងដុតដែកដុតជើង ឈានទៅដល់ចាប់ខ្លួនឃាតករដៃដល់ដ៏សាហាវឃោឃៅនោះបាន នៅចំណុចផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅតាមបទបញ្ជាឬក៏ទៅតាមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី សម តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលនិងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី ៣០ មករា ២០២៤ នេះហើយ ។
ឃាតកដៃដល់ដ៏សាហាវឃោឃៅ សម្លាប់ស្ត្រី មានផ្ទៃពោះប្រាំខែ ហើយទៅទិញសាំងចាក់ដុតសាកសពរបស់ស្ត្រី រងគ្រោះ ក្នុងបំណងបំបាត់វត្ថុតាងឬ ក៍បំបាត់អត្តសញ្ញាណ របស់ស្ត្រីរងគ្រោះ ចោលដោយគ្មានក្តីមេត្តានិងការអាណិតអាសូរ្យនោះ។
មានឈ្មោះថា ភឹម រតនា ហៅ គាង អាយុ ៣៧ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ឯស្ត្រីដែលជាជនរងគ្រោះនៅក្នុង អំពើឃាតកម្មនោះវិញមានឈ្មោះថា.វ៉េង ថារី ហៅស្រី ម៉ី ភេទស្រីអាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ រស់នៅភូមិព្រៃល្វាឃុំពេញឮ ស្រុកពញាឮ ខេត្តកណ្ដាល។
បើយោងទៅតាមចម្លើយសារភាព របស់ឃាតករដៃដល់ បានឱ្យសមត្ថកិច្ចដឹងខាងក្រោមនេះថា កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយ។ នៅវេលាព្រឹកថ្ងៃទី១៤.០១.២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមករួមភេទជាមួយគ្នា ជនរងគ្រោះក៏ព្រមព្រៀងមកជួបដោយជិះមូតូមកដោយខ្លួនឯង។
បន្ទាប់មកជនសង្ស័យក៏មានគំនិតជាស្រេចថានឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។ ក្រោយគិតរួចហើយជនសង្ស័យក៏បានចេញដំណើរមកជួបជនរងគ្រោះនៅផ្លូវ៤២ តាមការណាត់ ដោយឲ្យប្អូនដឹកម៉ូតូទៅ និងបានឈប់តាមផ្លូវទិញខ្សែអង្រឹងនីឡុងពណ៌ត្រេអ៉ី ប្រវែងពីរម៉ែត្រ ដាក់ក្នុងហោប៉ៅខោត្រៀមទុកធ្វើសកម្មភាព។ ពេលជនរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 មកជួបជនសង្ស័យ ហើយបានឌុបគ្នាចូលផ្ទះសំណាក់ “សួគ៌ា” (នៅភ្នំបាសិត) ប្រហែលមួយម៉ោងរួមភេទជាមួយគ្នាបានសម្រេចមួយដង។ បន្ទាប់មកក៏ចេញវិញ ដោយជនសង្ស័យជាអ្នកឌុបជនរងគ្រោះចេញពីផ្ទះសំណាក់នោះរកកន្លែងដែលអំណោយផលដើម្បីធ្វើសកម្មភាពសម្លាប់ រួចក៏ដឹកគ្នាមកកន្លែងកើតហេតុខាងលើ ឈប់ម៉ូតូជនរងគ្រោះអង្គុយលេង។
មួយសន្ទុះក្រោយមក ពេលជនរងគ្រោះភ្លេចខ្លួន កំពុងអង្គុយចោងហោងក្បែរម៉ូតូ ជនសង្ស័យក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់រឹកកជនរងគ្រោះ ពីក្រោយហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យយកខ្សែទាក់កជនរងគ្រោះអូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើសពហើយកេះដែកកេះដុតសពជនរងគ្រោះតែម្តង ភ្លាមៗនោះជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញ។
-ក្រោយទទួលព័ត៌មានប្រទះឃើញសព កម្លាំងជំនាញ អ.ហ ខេត្តកណ្តាល និងស្រុកអង្គស្នួល ចំនួន ១៥ នាក់មធ្យោបាយរថយន្ត ០៣ គ្រឿង ម៉ូតូ ០៤ គ្រឿង ដឹកនាំដោយលោក វ/ឯ ទូច អុីណាន មេបញ្ជាការរងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យបាន និងបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស អ.ហ.ផ.ទ ខេត្តបន្ទាយមានជ័យ (អ.ហ ក្រុងប៉ោយប៉ែត) និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឹម រតនា ហៅ គាង បាននៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាៈ ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។
*បច្ចុប្បន្ន៖ ជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅ មូលដ្ឋាន អ.ហ ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងកំពុងបន្តនីតិវិធី ៕







