- ព័ត៌មានជាតិ

ដូចជា​ធំក្លិន​ស្អុយ​ភាយៗ ចេញពី​សាលា​បឋម សិក្សា​វឌ្ឍនៈ​ឈូង​លាភ មក​ថា មាន​រឿងរ៉ាវ​និង​បញ្ហា ដ៍​រ៉ាំរ៉ៃ​ជាច្រើន​បាន​កើតឡើង​ជា​បន្តបន្ទាប់ មកដល់ពេលនេះ ដោយ​ពុំ​មាន ដំណោះស្រាយ​នោះ​ឡើយ ដែល​លោក នាយក​សាលា​បឋមសិក្សា​នោះ ប្រកាន់​បក្ខពួកនិយម កៀបសង្កត់ ប្រព្រឹត្ត​នូវ​អំពើពុករលួយ​នៅក្នុង​សាលា ធ្វើ​ឱ្យ​គ្រូបង្រៀន​មួយចំនួន ទទួរង​នូវ​ភាពអយុត្តិធម៌​ខេម​ទៀត​នោះ​ផង ០៧.០២.២០២៤

តាខ្មៅ​.​កណ្តាល ៖ បើ​យោង​ទៅតាម​សេចក្តីរាយការណ៍​របស់ អ្នកគ្រូ​មួយចំនួន នៅ​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដែល​ពួក​បាន​ប​ង្រៀ ន​សិស្សនុសិស្ស​នៅក្នុង​សាលាប ឋ​ម​សិក្សា​នោះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង មកហើយ ដែល​ពួកគាត់​មាន​លក្ខខណ្ឌ សុំ​មិន​ឱ្យ ក្រុមការងារ​របស់​យើងខ្ញុំ​បញ្ចេ ញ​ឈ្មោះ​របស់​ពួកគាត់ បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ខ្លះៗ​ដែល​បាន​កើតមានឡើង​នៅក្នុង​សាលា​នោះ​ឲ្យបាន​ដឹង​ថា នៅក្នុង​សាលា បឋមសិក្សា​វឍ្ឍន​: ឈូង​លាភ​ដែល​ពួក​បង្រៀន​សព្វថ្ងៃនេះ មាន​បញ្ហា​កើតឡើង​យ៉ាង​រាប់មិនអស់ ចាក់ស្រេះ​ស្មុកស្មាញ ជា​បន្តបន្ទាប់ ដោយ​មិន​ចេះ​ចប់​មិនចេះហើយ នោះឡើយ​។ ហើយ​បញ្ហា​ទាំងនោះ ក៍​បាន​ក្លាយទៅជា​គំនរ​នៃ​បញ្ហា​ដុះ​ស្នឹម នឹង ធំក្លិន​មិន​សូវ ល្អ បង្ករ​ធ្វើអោយមាន​នូវ ការប្រព្រិត្ត​អំពើរ​ពុករលួ​យ ក្លុង​សាលា នឹង​បង្ក​ធ្វើអោយមាន អំពើរ​អយុត្តិធម៌ បក្ខ​និយម រើសអើង​តម្កើង​ឬ​ក​ពារ ប្រកាន់​បក្ខ​ទាំងនោះ​ហើយ ដែល​ជា​ដើម ចម ដ៍​ចម្បង ធ្វើ​អោយ​គ្រូបង្រៀន​មួយចំនួន​ដែល​បាន​កំពុងតែ​បង្រៀន សិស្សានុសិស្ស​នៅក្នុង​សាលា បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ​សព្វថ្ងៃនេះ ពួក​គាត់​ទទួល​រង​នូវ​ការជិ​:​ជាន់ គៀប សង្កត់ រិត​ត្បិត សិទ្ធ​សេរីភាព នឹង រង​ភាពអយុត្តិធម៌ រួមផ្សំ​ជាមួយ​នូវ​ការប្រព្រិត្ត​អំពើរ​ពុករលួ​យ គ្រប់បែបយ៉ាង ក្នុង​សាលា ដែល​បាន​បង្ករ​ឡើង ពី​សំណាក់ លោក ផាន គឹម​លី ដែលជា នាយក​សាលា​ប ឋ​ម​សិក្សា វឍ្ឍន​: ឈូ​ង លាភ សព្វថ្ងៃនេះ នឹង បក្ខពួក របស់​គាត់​ដែល​ជា លោកគ្រូ អ្នកួ​គ្រូ មួយ​ក្តាប់​តូច​ទៀត ដែល​ពួកគេ​ទាំងនោះ​សំអាង​លើ អំណាច របស់លោក ផាន់ គឹម​លី ដែល​ជា​នាយក​សាលា ជា​ខ្នងបង្អែក​របស់​ពួកគេ​ទាំងនោះ បាន​ធ្វើ​មកលើ​ពួកគាត់ កាលពីពេល​កន្លង​មក រហូតមកដល់​ពេលនេះ ។ ហើយ​លោក ផាន់ គឹម​លី នាយក​សាលា រូបនោះ ក៍​ពុំដែល​បាន​ធ្វើ​ការដោះស្រាយ ឬ​ក៍​ស្វែងរក​ដំណោះស្រាយ​ណាមួយ ឲ្យបាន​សម​ហេតុ​សម​ផល ដើម្បី​ស្រាយ​នូវ ចំណង​បញ្ហា​ដ៍​ចាកស្រេះ ដែល​បាន​កើតមាន​នៅក្នុ​សាលា​សព្វថ្ងៃនេះ ធ្វើអោយ​ពួកគាត់​អាច​នឹង​ទ​ទូល​យកបាន​ម្តង​ណា​នោះឡើយ អស់​រយ​:​ពេល​ជា​ច្រើន​ឆ្មាំ កន្លងមកហើយ រហូតមកដល់ បច្ចុប្បន្នេះ​។

​អ្នក​គ្រូបង្រៀន​ទាំងនោះ​ពួកគាត់​បាន​ប្រាប់​អោយ​ក្រុម​ការងា​របា​សិទ្ធ ធី​វី របស់​យើងខ្ញុំ​បាន​ដឹង​ជា​បន្ត​ទៅ​ទៀត​ថា មូលហេតុ​ដែល​ពួកគាត់ កន្លងមក​រហូត​មក​ដល់ពេលនេះ ចេះ​តែ​សុខចិត្ត ខាំមាត់​សង្កត់ចិត្ត តស៊ូ​ទ្រាំ​អត់ធ្មត់​លេប​ថ្ម​លេប​គ្រួស ទៅនឹង ទង្វើរ អយុត្តិធម៌ បក្ខពួកនិយម ព្រម​ទាំង​ការ ប្រព្រិត្ត​នូវ​អំពើរពួករលួយ នៅក្នុង​សាលា ពី​សំណាក់​លោក​ផាន់ គឹម​លី នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ ឈូ​ង លាភ នឹង​បក្ខពួក របស់​គាត់​មួយ​ក្តាប់​ទៀត​ដែល​ជា​គ្រូបង្រៀន​នៅក្នុង​សាលា​បឋមសិក្សា​នោះ រហូតមកដល់​ពេលនេះ ដោយ​មិន​ហ៊ាន​សួរនាំ​ឬក៏ តវ៉ា យ៉ាង​ដូច្នេះ​នោះ​។​

​ដោយសារ តែ​ពួកគាត់​ខ្លាច​នូវ​អំណាច របស់​លោក​ផាន់ គឹម​លី ដែល​ជា​នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ រូបនោះៗ​ទេ ដែល​គាត់​តែងតែ​បាន​ប្រើប្រាស់​នូវ​អំណាច​របស់​គាត់​ជា​នាយក​សាលា​មក​ធ្វើ​ការគាបសង្កត់ ដាក់​សម្ពាធ​មកលើ ពួកគាត់ គ្រប់បែបយ៉ាង ។ ដូចជា ពួកគាត់​ខ្លាច លោក ផាន់ គឹម​លី ដែល​ជា​នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ រូបនោះ ដាក់​សម្ពាធ​ពួក មិន​ឲ្យ​ពួក​គាត់​បង្រៀឬ​ក៏​មិន​ឲ្យ​ពួក​គាត់​បង្រៀន​សិស្ស ត្រួត​ពេល​នៅក្នុង​សាលា​នោះ​សព្វថ្ងៃនេះ​ជា​បន្តទៅទៀត ដែល​ជា​ហេតុ ធ្វើឱ្យ​បាត់បង់​នៅ​ប្រាក់ចំណូល​របស់​គាត់​ពួកគាត់ រៀបចំ​ខែ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​នៅក្នុង​ជីវភាព​របស់​ពួក​គាត់​នៅក្នុង​ក្រុមគ្រួសារ​របស់​ពួកគាត់​ជា​ប្រចាំ​ថ្ងៃ​និង​ជា​ប្រចាំ​ខេ​ឬ​នៅក្នុង​ក្រុម គ្រួសារ​របស់​ពួកគាត់ ដោយ​លោក ផាន់ គឹម​លី នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ​រូបនោះ និង​បក្សពួក​របស់​គាត់​ទាំងនោះ រក​ឡ​ជ ដា ក់​ទម្លាក់​កំហុស ដាក់​សម្ពាធ កៀបសង្កត់ មក​លើ​ពួក​គាត់​សំអាង​ទៅលើ​ន​ហេតុផល​ផ្សេងៗ​ដោយ​អយុត្តិធម៌ មក​ពួកគាត់​ជាដើម ។ ដោយ​គាត់​យក​អំណាច​នាយក​សាលា​បឋម សិក្សា​វឌ្ឍនៈ​ឈូង​លាភ របស់​គាត មកប្រើប្រាស់ កៀបសង្កត់ លើក​ពួកគាត់ ដែល​គ្រូបង្រៀន​មួយចំនួន​ទៀត​ដែល​មិនមែន​ជា​បក្ខពួក របស់លោក ផាន់ គឹម​លី នាយក​សាលា​ប​ឋ​សិក្សា​វឌ្ឍនៈ​ឈូង​លាភ​សព្វថ្ងៃនេះ ។​

​ម្លោះ​ហើយ​ពូក​គាត់ ចេះតែ​នាំគ្នា​ខាំមាត់​សង្កត់ចិត្ត ស៊ូទ្រាំ​អត់ធ្មត់​លេប​ថ្ម លេប​គ្រួស ទៅនឹង បញ្ហា​នៃ​រឿងរ៉ាវ​ជាច្រើន ដែល​ពួកគាត់ ត្រូវ​បាន​ទទួលរង​នូវ ភាពអយុត្តិធម៌ និង​ការរើសអើង​ឆ្មើង​ឆ្មៅៗ ប្រកាន់​បក្សពួក តម្កើង​រិក​ពារ ក្រអឺតក្រទម នឹង​ប្រើប្រាស​ពាក្យសម្ដី​ក៏​ដ៍​គ្រោតគ្រៀត ប្រើ​ក្រសែភ្នែក​សម្លក់សម្លឹង ព្រមទាំង​ប្រើប្រាស​កាយវិការ ចំអក​ឡក​ឡើយ ស្ទើរតែ​គ្រប់​ពេលវេលា ពី​សំណាក់​បក្ខពួក​របស់​លោក ផាន់ គឹម​លី ក៍​ដូច ផាន់ គឹម​លី នៅ​ដែរ ដែល​បាន​ធ្វើ​នូវ​ទង្វើរ​ដដែល​ទាំងនោះ​មក​លើ​ពួក​គាត់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងរ​មក​ហូត​មកដល់​ពេល​បច្ចុប្បន្ន​យ៉ាង​ដូច្នេះ​។

​ប្រភព​ព័ត៌មាន​ដ៏​ដែល​នោះ​បាន បង្ហើប​ប្រាប់​ឲ្យ​ក្រុមការងា​ររបស់​យើងខ្ញុំ​បាន​ដឹង​ជា​បន្តទៅទៀត ពួក​គាត់​ទទួល​ទទួលរង​នូវ​ការ​ភាពអយុត្តិធម៌ កៀប សង្កត់ រិត​ត្បិត សិទ្ធ​សេរីភាព​របស់​ពួកគាត់ នៅ​ពេល​ពួកគាត់ សួ​នាំ​ឬ​ក៍​តវ៉ា ដោយ​ពួកគាត់​ចង់ដឹង នូវ បញ្ហា ខ្លះៗ ដែល​បាន​កើតឡើង​ចំពោះ​ពួក​គាត់ ឬ​ក៍ សួ​នាំ​រឿង​លុយ​ដែល​ក្រសួង​អប់រំ​យុវជន នឹង កីឡា បាន​ឧបត្ថម មក​អោយ​សាលា ជា​រៀងរាល់ឆ្នាំ ជាដើម ថា តើ លុយកាក់​ប្រាក់កាស​ទាំង អំបាល​មាណ​នោះ ត្រូវ​ប្រើប្រាស់ ចំណាយ ចំណូល​ទៅលើ​អ្វី​ខ្លះ​ដែរ​ទៅក្នុង​មួយ​ឆ្នាំ​មួយ​ឆ្នាំ​នោះ ក៏​ពួកគាត់​មិន​អាច​សួរនាំ​បានឡើយ បើសិនជា​អ្នកគ្រូ​ណា​ម្នាក់​ហ៊ាន​សួរនាំ​អំពី​បញ្ហា​ដូច​បាន​លើកឡើង​ខាងលើ​នោះ ប្រាកដ​ជា​ធ្វើឲ្យ​លោក​ផាន់​គឹម​លីម នាយក​សាលា​រូបនោះ​និង​បក្ខពួក​របស់​គាត់​ខឹងក្រែវក្រោត ត្រឡប់​តង ដាច់​ក្បាល​ដាច់​កន្ទុយ និង​មាន​បញ្ហា​ប្រឈម​ជាក់​ជា​ពុំខាន​នោះឡើយ​។

​សេចក្តីរាយការណ៍​បាន​បន្តទៀតថា ដោយសារតែ​ការ​អត់ទ្រាំ​ទៅនឹង​ទង្វើរ​ទាំង​នោះ​លែង​បាន​ឬ​ក៍​ទទួយ​កលែងបាន​ជា​បន្តទៅទៀត​នោះ ក៏ មាន​គ្រូបង្រៀន​ម្នាក់ គាត់​ក៍​បាន​សម្រេចចិត្ត​សរសេរ​ជា​ពាក្យបណ្ដឹង ប្តឹង​លោក​ផាន់ គឹម​លី នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ រូបនោះ និង​បក្សពួក របស់គាត់ ចូល​មក​កាន់ ការិយាល័យ​អប់រំ​យុវជន​និង​កីឡា ក្រុង​តាខ្មៅ​ក ន្ល​ង​មក​ដើម្បីឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​គាត់​ដែរ ។ ប៉ុន្តែ​លោក​ប្រធានការិយាល័យ អប់រំ​យុវជន​និង​កីឡា​ក្រុង​ទឹកខ្មៅ មិន​ដោះស្រាយ ឬក៏​រក​ស្រាយ ជូន​គាត់​ឲ្យមាន​តម្លាភាព ប្រកប​ទៅ​ដោយ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​នោះឡើយ ហើយ​ថែមទាំង ដី​បន្ទោសឲ​គាត់ ដោយ​ប្រើប្រាស នូវ​ពាក្យសម្ដី​ដ៍​អសុរោះ ទ្រគោះ​បោះបោក មកលើ​គ្រូបង្រៀន​

​ដែលជា សា​ម៉ី នៃ​ម្ចាស់​ដើមបណ្តឹង​ម្នាក់ នោះ​ដោយ​មិនគួរ​គប្បី នឹង ដោយ​គ្មាន​ក្រែង រ​អែង នោះ​ឡើយ​ថា គាត់​មិន​ដោះស្រាយ​ឲ្យ​ទេ​រឿង​នេះ​នោះ ចង់​យក​ទៅ​ប្ដឹង​អស់លោក​ណា​ទៀត​ក៏​ប្ដឹង​ទៅ​ចុះ គាត់​មិន​រវល់​ឈឺ​ក្បាល​ហាលថ្ងៃ ជាមួយ​នឹង​រឿង​នេះ នោះឡើយ​។ សេចក្តីរាយការណ៍​បាន​បន្តទៀតថា ក្រោយពីរ​គ្រូបង្រៀន​ម្នាក់​នោះ បាន​ទទួល​នៅ​ការស្ដីបន្ទោស​យ៉ាង ចាស់ដៃ ដោយ គ្មាន​សីលធម៌ នឹង​បាន​បណ្ដេញ​គាត់​អោយ​ទៅ​ប្តឹង​អស់លោក​ណា​ទៀត​ក៏​ប្តឹង​ទៅ ពេលនោះ​គាត់​កាន់តែ​មាន​ការឈឺចាប់ នឹង រង​នូវ​ភាពអយុត្តិធម៌​ដោយ​ទ្វេរ​ដង​ថែមទៀត​ពី​សំណាក់ លោក​ប្រធានការិយាល័យ​អប់រំ​ក្រុង​តាខ្មៅ​យ៉ាង​ដូច្នេះ​ហើយ​នោះ​។

​គ្រូបង្រៀន​ម្នាក់​នោះ​គាត់​ក៏បាន​សម្រេច​ចិត្ត ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​កាន់​ការិយាល័យ​ម​ន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​កណ្ដាល ដើម្បីឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​រូបគាត់​ជា​បន្តទៅទៀត​។ ក៏​ប៉ុន្តែ​ក្រោយពី​គ្រូបង្រៀន​ម្នាក់​នោះ គាត់​បាន​ដាក់​ពាក្យបណ្ដឹង​របស់គាត់ ចូល​ទៅ​កាន់​ការិយាល័យ​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកណ្ដាល​រួចរាល់​ហើយ​នោះ គាត់​ចេះតែ​ទន្ទឹង​រង់ចាំ​មើល​ផ្លូវ​ដំណឹង ឬ​ក៍ ដំណោះស្រាយ​ឱ្យ សម​ហេតុ​សម​ផល​ណាមួយ ដែល​គាត់​អាច​ទទួលយកបាន ពី​លោក​ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​កណ្ដាល​ជា រៀងរាល់ថ្ងៃ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នឹង​ពី​មួយ​ខែ​ទៅ​មួយ​ខែ ដោយ​មិន​ខុស​ពី​រូប​គាត់ ទន្ទឹង​រង់ចាំ​មើល​ផ្លូវ​ម្ដាយ​របស់​គាត់​ត្រឡប់​មកពី​ផ្សារ​នោះ​ឡើយ​។ ចាំ​បាត់​ចាំ​បាត់​ស្ងាត់​សូន្យឈឹង​ពុំ​មាន​ដំណោះស្រាយ​ឬក៏​ដំណឹង​អ្វីមួយ​ទាល់តែសោះ​នោះ រហូតមកដល់​ពេលនេះ ។ ហើយ​ពួកគាត់​ក៏​មិន​បានដឹង​ដែល​មិន​ថា លោក​ប្រធានការិយាល័យ​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកណ្ដាល​នោះ គាត់​យក​ពាក្យបណ្ដឹង បោះ​គ្រូបង្រៀន​ម្នាក់​នោះ ទៅ​បោះចោល ក៏​ច្រឡំ​ដៃ​ទៅ​ទុក​នៅ​ទីណា​ឬ​កន្លែង​ណាមួយ​នោះទេ បានជា​គាត់​មិន​ដោះស្រាយ គ្រូបង្រៀន​ម្នាក់​នោះ ដើម្បី​ថ្លឹងថ្លែង ដោះស្រាយ រក​យុត្តិធម៌ រក​យុត្តិធម៌​ជូន​ដល់​គ្រូបង្រៀន ម្នាក់​នោះ ឱ្យ​សមស្រប​ទៅនឹង​ពាក្យបណ្ដឹង​របស់​គាត់​យ៉ាង​ដូច្នេះ​ទៅ​វិញ​នោះ ឬ​មួយ​ក៏​លោក​ប្រធានការិយាល័យ​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកណ្ដាល លោក​ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា ក្រុង​តាខ្មៅ បាន​ទទួល​នូវ​សំណែន​សែន​ព្រែ​ន ពី​សំណាក់​ភាគី​ម្ខាង ទៀត យ៉ាង​សើម មាត់ សើ​ម ក ដោយ​ស្ងាត់ៗ​រួ ចរាល់​អស់​បាត់ទៅហើយ​ផង​ក៏​មិន​ដឹង​ដែរ​។ គាត់​នៅ​សម្ងំ​យ៉ាង​ស្ងៀមស្ងាត់ មិន​រវល់​អើពើ គិតគូ​ជួយ ដោះស្រាយ និង​រក​យុត្តិធម៌ ជូន​ដល់​គ្រូបង្រៀន​ម្នាក់​នោះ យ៉ាង​ដូច្នេះ​ទៅវិញ ។

​ក្រោយ​ពី​ពួកគាត់​បាន​ដឹង បាន ឮ នឹង​បាន​ឃើញ​យ៉ាង​ដូច្នេះ ហើយ​នោះ លោកគ្រូ​អ្នកគ្រូ​បង្រៀន មួយចំនួន ដែល​ពួកគាត់​កំពុងតែ​បង្រៀន​សិស្សានុសិស្ស​នៅក្នុង​សាលាបឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ ទាំងនោះ ពួកគាត់​បាន​លើកឡើង​ដោយ​បញ្ចេញ​នូវ​ទស្សនៈ​ងឿងឆ្ងល់​ថា តើ​យុត្តិធម៌​មាន​ដែល​នោះទេ សម្រាប់​ពួកគាត់​ដែល​ជា​លោកគ្រូ​អ្នក​គ្រូបង្រៀន​ក្រីក្រ គ្មាន​បក្ខពួក​នឹង​គ្មាន​ខ្នងបង្អែក ដូច​ជា​ពួកគាត់​សព្វថ្ងៃនេះ តាម​តែ​ពួកគាត់​គិត​ឬ​ក៏​ពិចារណា​មើល​ទៅ យុត្តិធម៌​ហាក់បីដូចជា​នៅ​ឆ្ងាយ​ពី​ដៃ​របស់​ពួកគាត់ ឆ្ងាយ​នោះ​សែនឆ្ងាយ ហាក់បីដូចជា ជើងមេឃ និង​ជា​សមុទ្រ​យ៉ាង​ដូច្នេះ​នោះ ដូច្នេះ​តើ​យុត្តិធម៌ អាច​កើតឡើង​ចំពោះ​រូប​ពួកគាត់ ដោយ​ងាយៗ​បាន​ដែរ​ឬ​មួយ​ក៏​យ៉ាងណា ? ដោយ​ក្តី​អស់សង្ឃឹម ពួកគាត់​បាន​លើកឡើង​ដោយ​លួង​ចិត្ត​របស់​លោង ចិត្ត​របស់​ពួកគាត់​ថា ណាស់​ហើយ​រឿងរ៉ាវ​នៃ​បញ្ហា​ដែល​បាន​កើតឡើង​នៅក្នុង​សាលា បឋម សិក្សា​វឍ្ឍន​:​ឈូង​លាភ រហូត​ក្លាយទៅជា​គំនរ​បញ្ហា​បង្ក​នូវ​ភាពអយុត្តិធម៌ យ៉ាង​ស្មុគស្មាញ​និង​ចាក់ស្រេះ ដោះស្រាយ​មិន​ចេញ​កើតឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ រហូតមកដល់​ពេល​នេះ​នោះ ពួកគាត់​មាន​តែ​ទុក​ឲ្យ​ពេលវេលា​នោះ​ទេ​ដែលជា​អ្នក​កំណត់ ធ្វើការ​វិនិច្ឆ័យ​នៅ​បញ្ហា​ទាំងនោះ​ទៅ​ថ្ងៃមុខ​នោះ ។ ហើយ​មាន​តែ​ទេវតា​មេឃ​និង​ដី​តែ​ប៉ុណ្ណោះ​នោះ​ទេ ដែល​បាន​ឮ​នឹង​បានដឹង​យ៉ាង​ប្រាកដ​ថា ពួកគាត់​ល្អ​ឬក៏​អាក្រក់​យ៉ាងណា​នោះ​។

​ពាក់ព័ន្ធ​ជុំវិញ​នៃ​ការលើកឡើង​ដូចជា​ខាង​លើ​នោះ ក្រុមការងារ បា​សិទ្ធ ធី​វី របស់​យើងខ្ញុំ នៅ​ពុំទាន់​អាច​ស្វែងរក​ប្រភព​ណាមួយ ធ្វើការ​ទំនាក់ទំនង​សុំ​ការបកស្រាយ ពី​សំណាក់ លោក ផាន់ គឹម​លី នាយក​សាលា​បឋមសិក្សា​ឈូង​លាភ និង​លោក​ប្រធាន​មន្ទីរ​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ក្រុង​តាខ្មៅ ព្រមទាំង​លោក​ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​កណ្ដាល ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ការលើកឡើង របស់​លោកគ្រូ​អ្នកគ្រូ​មួយចំនួន​ដូចជា​ខាងលើ​នោះ​បាន​នៅ​ឡើង​ទេ​នៅ​ក្នុង​ថ្ងៃនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *