- ព័ត៌មានជាតិ

ពិធី​ប្រកាស​ចូល​កាន់តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល ០៨.០២.២០២៤

ខេត្ត​កណ្ដាល​៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ កងកម្លាំង ក្នុង​រដ្ឋបាល​ស្រុក​អង្គស្នួល ទាំងមូល សូម​បន្ត​យកចិត្តទុកដាក់​រឹតបន្តឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​យកចិត្តទុកដាក់​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ប្រកាន់យក​នូវ​គោលការណ៍ បី​ជា​សំខាន់​គឺ ធ្វើឱ្យបាន ធ្វើឱ្យ​លឿន ធ្វើឱ្យ​មាន​តម្លាភាព ហើយ​គោរព​ទៅ​តាម​តម្លៃ​សេវា​ដែល​កំណត់​ក្នុង​ច្បាប់​។​

​នេះ​ជា​ការលើកឡើង​របស់ ឯកឧត្ដម ឌឹ​ម បូរ៉ា អភិបាលរង​ខេត្ត​កណ្ដាល ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល នា​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សាល​ស្រុក​អង្គស្នួល​។

​ឯកឧត្ដម ឌឹ​ម បូរ៉ា បន្តថា​៖ ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូម​ផ្តល់​ការគាំទ្រ និង​រួម​សហការ​ជាមួយ​លោក លោកស្រី​ជា អភិបាលរង ដែល​ទទួល​ការតែងតាំង​ថ្មី រឹតបន្តឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ លុបបំបាត់​ឱ្យ​បាន​ជា​អតិបរមា​នូវ បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​ល្បែងស៊ីសង ការជួញដូរ​មនុស្ស បទល្មើស​នេសាទ និង​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង​បន្ត​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែល​មាន​លក្ខណៈ ៧​យ៉ាង របស់​រាជរដ្ឋាភិបាល ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​រួមគ្នា ថែរក្សា ការពារ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ខិតខំ​រួម​សាមគ្គី​គ្នា​ធ្វើ​ការអភិវឌ្ឍ​ស្រុក​ស្អាង​ឱ្យមាន​ការរីក ចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត​។ ជាមួយគ្នានេះដែរ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​ផ្តល់​សេវាសាធារណៈ ដោយ​ត្រូវ​ប្រកាន់យក​នូវ​គោលការណ៍ បី​ជា​សំខាន់​គឺ ធ្វើឱ្យបាន ធ្វើឱ្យ​លឿន ធ្វើឱ្យ​មាន​តម្លាភាព ហើយ​គោរព​ទៅ​តាម​តម្លៃ​សេវា​ដែល​កំណត់​ក្នុង​ច្បាប់​។ ត្រូវ​បន្ត​ពង្រឹង និង​កែលម្អ​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​ការិយាល័យ​ច្រក​ចេញចូល​តែមួយ នៅ​រដ្ឋបាល​ស្រុក ដែល​ទើប​ត្រូវបាន​កែសម្រួល​បែបបទ និង​នីតិវិធី​នៃ​ការផ្តល់​សេវា​ស្របតាមរ​ច​នា​សម្ព័ន្ធ និង​មុខងារ​ថ្មី ដោយ​ត្រូវ​យក ចិត្ត​ទុកដាក់​ក្នុង​ការពង្រឹង​សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុង​ការបំពេញ​ការងារ​របស់ខ្លួន ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​រដ្ឋបាល​នានា​កាន់តែ​ងាយស្រួល ឆាប់រហ័ស មាន​តម្លាភាព និង​គណនេយ្យភាព​។ លើសពីនេះ​ទៀត រដ្ឋបាល​ស្រុក​ត្រូវ​ជំរុញ និង​គាំទ្រ​ការងារ​រៀបចំ​ដាក់ឱ្យ​ដំណើរការ ការផ្តល់​សេវា​រដ្ឋបាល តាម​យន្តការ​ច្រកចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ឃុំ ។

​បន្ថែម​ពី​នេះ​ទៀត ឯកឧត្ដម​អភិបាលរង​ខេត្ត ជំរុញ​អោយ​រដ្ឋបាល​ស្រុក​អង្គស្នួល ត្រូវ​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​រួម​ទាំង​កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដើម្បី​បង្កើតឡើង​នូវ​កាលានុវត្តភាព​ថ្មីៗ បន្ថែមទៀត សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ ប្រកបដោយ​សមធម៌ និង​ចីរភាព​។ លើសពីនេះ រដ្ឋបាល​ស្រុក​ក៏​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​របស់​ស្រុក ដោយ​ត្រូវ​ចេះ​ធ្វើ​ការកំណត់​អាទិភាព​នូវ​គម្រោង​ណា​ដែល​ចាំបាច់​។ ជាពិសេស ត្រូវខិតខំ កៀរគរ​ប្រមូល​ធនធាន​ពី​សប្បុរសជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​យកមក​ប្រើប្រាស់​ក្នុង​ការអនុវត្ត​គម្រោង​នានា​នៅក្នុង​ស្រុក​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ លោក សេង ណា​រ័ត្ន ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ស្រុក​អង្គស្នួល និង​លោកស្រី ឈន ស៊ីថា តែងតាំង​ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​សម្រាប់​អាណត្តិ​ទី​២​បន្ត និង​ផ្ទេរ​ភារកិច្ច​លោក ស ម៉េង ពី​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល ឱ្យទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ខេត្ត​កណ្តាល​។​

Leave a Reply

Your email address will not be published. Required fields are marked *