- ព័ត៌មានជាតិ

ថវិកា​ចំនួន ២០,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​!

(​កំពង់ចាម​) ៖ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់ឲ្យ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុម​ការងារ នាំយក​ថវិកា ចំនួន ៥,០០០​ដុល្លារ រួម​នឹង ទឹក​សុទ្ធ ៥​កេស​, ទឹកដោះគោ​បឺត ៣​កេស យកទៅ​ប្រគល់ជូន លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​ការព្យាបាល​រយៈពេល​យូរ និង​ត្រូវការ​ថវិកា​ជា​ចាំបាច់​។​

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ចុះសួរសុខទុក្ខ និង​បាន​នាំយក​ថវិកា​ដែល​បានមក​ពី​ការចូលរួម​របស់ នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ស្មារតី​សាមគ្គីភាព ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ជា​បន្តបន្ទាប់ ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្នុងការ ព្យាបាល ដោយ​លើក​ទី​១ មាន​ថវិកា ចំនួន ១០,០០០​ដុល្លារ និង ៣០​ម៉ឺន​រៀល ដោយ​លោក យឹម លក្ខណ៍ និង​ភរិយា បាន​ជួយ​ឧបត្ថម្ភ ៥,០០០$ ក្នុងនាម​ជា​មិត្ត​រួម​ការងារ​ចាស់ រួម​នឹង​អំណោយ​មួយចំនួនទៀត និង​លើក​ទី​២ មាន​ថវិកា ចំនួន ៥,០០០​ដុល្លារ ផ្លែឈើ ០១​កន្ត្រក​, ទឹក​ត្រចៀកកាំ ០១​កន្ត្រក​៕

Leave a Reply

Your email address will not be published. Required fields are marked *