- ព័ត៌មានជាតិ

ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មេត្តា​ជ្រាប យប់​ថ្ងៃ​ទី​២៨ ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤

​ក្រុម​ឆ្មាំ​ទន្លេ​អភិ​រក្សា​សត្វ​ផ្សោត​តំបន់​កាំ​ពី សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយ​បន្ទាយ ព្រម​ទាំង​សហគមន៍​នេសាទ​កាំ​ពី​(​ក្រុម​ធំ​ទី​០១)​អ្នកចូលរួម​ចំនួន​១២​នាក់​(​ឆ្មាំ​ទន្លេ​ចំនួន​០៨​នាក់ កម្លាំង​នគរបាល​០១​នាក់ ព្រម​ទាំង​សហគមន៍​នេសាទ​០៣​នាក់​) ប្រើប្រាស់​ទូក​ម៉ា​សុីន​ចំនួន​០៤​គ្រឿង បាន​ចុះ​ល្បាត ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​តាម​ដង​ទន្លេមេគង្គ កន្លែង​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត អន្លង់​កាំ​ពី និង​ជ្រោយ​បន្ទាយ ជា​លទ​លទ្ធផល​គឺ​:
1​តំបន់​អភិរក្ស​ផ្សោត :
​តំបន់​ស្នូល​:
​ដកហូត​មង​ដាក់​ក្នុង​អន្លង់​បាន​០១​ត្បូង ប្រវែង​៤០​ម ក្រលា​១៦​សម នៅ​ចំណុច​គោ​លបាក់ ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។​
​តំបន់​ទ្រនាប់ :
​ដកហូត​មង​ដាក់​ក្នុង​អន្លង់​បាន​០៤​ត្បូង ប្រវែង​១២០​ម ក្រលា​១២​សម និង​១៥​សម នៅ​ចំណុច​ភូមិ​វឌ្ឍនៈ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​។​

2​ក្រៅ​តំបន់​អភិរក្ស​ផ្សោត :
​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយ​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​មេគង្គ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ ដឹកនាំ សម្របសម្រួល​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្ត និង​ដោយ​មាន​ការចូលរួម​ពី​លោក សាម ណាល់ អភិបាល​ស្រុក​ស្នួល អធិការដ្ឋាន​នគរបាល​ស្រុក លោក​មេឃុំ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្នួល និង​លោក​មេភូមិ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត ទិញ លក់ និង​រក្សា​ទុក​ឧបករណ៍​ឆក់​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ដែល​ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ សៀង សៀក​ត្រាយ ជាតិខ្មែរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​រួម​មាន :
1. អាំង​វែកទ័​រឆក់​ត្រី​ប្រភេទ​ស្រូប និង​ក្តៅ​នាំចូល​ពី​ប្រទេស​ចិន ចំនួន ២២​គ្រឿង​
2. អាំង​វែ​កទ័រកែច្នៃ​(​ឆក់​ក្តៅ​)​ចំនួន ១៥​គ្រឿង​។​
3. ប្រអប់​ឈើ​សម្រាប់​កែច្នៃ​អាំង​វែកទ័​រឆក់​ត្រី ចំនួន ២៨០​ប្រអប់​។​
ពេល​នេះ​វត្ថុតាង​ទាំងអស់ និង​ម្ចាស់​ទីតាំង​ត្រូវបាន​សមត្ថកិច្ច​នាំ​មក​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​បាន​កសាង​សំណុំ​ឯកសារ បញ្ជូន​ទៅ​សាលាតំបូង​ខេត្ត​ក្រចេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ច្បាប់​ស្តីពី​ជលផល​។​

Leave a Reply

Your email address will not be published. Required fields are marked *