- ព័ត៌មានជាតិ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១៣!

​នា​ព្រឹក ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​ការងារ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ តំណាងឲ្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល ជាមួយ​អាវុធហត្ថ​នារី នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២៥​នាក់ ព្រមទាំង​បុគ្គលិក​នារី​បម្រើ​ការងារ​ក្នុង​អង្គភាព​ចំនួន​៤​នាក់ សរុប​២៩​នាក់ ដើម្បី​សម្តែង​ការអបអរសាទរ ខួប​លើក​ទី​១១៣ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៤ (៨ មីនា ១៩១១ – ៨ មីនា ២០២៤) ក្រោម​ប្រធានបទ “​ស្ត្រី និង​ក្មេង​ស្រី​ក្នុង​បរិវត្ត​កម្ម​ឌីជីថល​” និង​ចូលរួម​លើកស្ទួយ​ដល់​កិត្យានុភាព​សម្រាប់​នារី​ផងដែរ​។ តម្លៃ​នៃ​ការចូលរួម​របស់​ស្ត្រី គឺ​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ការថែរក្សា​សុខសន្តិភាព ក៏ដូចជា​កំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុងកា​រ​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ឈុន ប៊ុន​ទី ក៏​បាន​នាំយក​អំណោយ​អនុស្សាវរីយ៍​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ដល់​នារី​ទាំង​២៩​នាក់​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *