- ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ខេត្ត​មណ្ឌលគិរី ត្រូវ​សហការ​គ្នា និង​អនុវត្ត​ការងារ ៦​ចំណុច ដើម្បី​ជំរុញ​ការងារ​អភិវឌ្ឍន៍ជនបទ ឲ្យ​កាន់តែ​ល្អប្រសើរ​

​មណ្ឌលគិរី​៖ ឯកឧត្តម ប៉ា​វង្ស សុ​ក្រិត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ បន្ត​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​របាយការណ៍​វឌ្ឍនភាព​ការងារ ត្រីមាស​ទី​១ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត រួម​ទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​/​ស្រុក មេឃុំ​/​ចៅសង្កាត់ និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប ដែល​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២៤​។​

​ឯកឧត្តម ប៉ា​វង្ស សុ​ក្រិត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ផ្តល់​អនុសាសន៍ ៦​ចំណុច ដាក់​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ទាំងអស់ ដើម្បី​បន្ត​អនុវត្ត​ការងារ​រួមមាន​៖ ទី​១. សូម​ណូម​ពរ​ដល់​មន្ទីរ​អង្គភា​ព​ពាក់ព័ន្ធ ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ចៀសវាង​ការជាន់​សមត្ថកិច្ច​គ្នា និង​ដាក់​ប្រយោជន៍​ប្រជាជន ជា​អតិ​ភាព និង​ទទួលបាន​នូវ​គុណ​តម្លៃ​ជីវិត​ប្រកបដោយ​បរិយាប័​ន្ន ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ទី​២. ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ផ្លូវ កុំ​ឲ្យ​លុប​លូបង្ហូរទឹក និង​លើកដី​ខ្ពស់​ជាង​ផ្លូវ ដោយ​ពុំ​មាន​ការដាក់​លូ​ដក់​ទឹក ទី​៣. ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ កុំឲ្យ​រំលោភ​ដី​ចំណី​ផ្លូវ ចៀសវាង​រង​ផលប៉ះពាល់​នានា ទី​៤. ស្នើ​អង្គភាព​ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ចូលរួម​សហការ លើ​ការងារ​អភិវឌ្ឍន៍​ភូមិ​គម្រូ ទី​៥. មន្ទីរ ត្រូវ​ខិតខំ​បំពេញ​តួនាទី ជា​សេនាធិការ​ឲ្យបាន​ល្អ និង​សុចរិត​របស់​រដ្ឋបាល​ខេត្ត មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​ការងារ​អភិវឌ្ឍន៍​ជនបទ​ឲ្យ​កាន់តែ​ល្អប្រសើរ​។ និង​ទី​៦. ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបទ ផ្នត់គំនិត របៀបរបប ក្នុង​ការបំពេញ​ការងា​រ ជាពិសេស ត្រូវខិតខំ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​តាម​ជំនាញ និង​បច្ចេកទេស​ព័ត៌មានវិទ្យា និង​ឌីជីថល ដើម្បី​ធានា​អនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​ផែនការ ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​។​

​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត បាន​គាំទ្រ​ចំពោះ​ការលើក​ផែនការ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រាប់​ឆ្នាំ​២០២៤ និង​សំណូមពរ នូវ​ការឧបត្ថម្ភ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ជា​ចាំបាច់​ពុំ​អាច​ខ្វះ​បាន ទាំង​បច្ចេកទេស និង​ធនធាន ពិសេស គឺ​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី ដើម្បី​រត់​ឱ្យ​ទាន់សម័យ​បច្ចេកវិទ្យា​ឌីជីថល ដូច​បាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ លោក អភិបាលរង​ខេត្ត បាន​ណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង និង​បន្ត​ខិតខំ​អភិវឌ្ឍន៍​ផ្លូវ​នៅ​តាម​ជនបទ ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត និង​ឲ្យ​ពួក​គាត់​រស់​នៅ​មាន​ជីវភាព​ធូរធារ​៕

Leave a Reply

Your email address will not be published. Required fields are marked *