- ព័ត៌មានជាតិ

មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដល់​មន្ត្រីរាជការ​ក្នុង​អង្គភាព​ចំនួន​៦១​រូប​

​ខេត្ត​កណ្តាល​៖​មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល បាន​បើក​យុទ្ធនាការ​ធ្វើតេស្ត​រកសា​រ​ធាតុ​ញៀន ចំពោះ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ចំនួន​៦១​នាក់ ស្រី​២៥​នាក់ នា​រសៀល​ថ្ងៃ​ទី​៤ ខែម​មេសា ឆ្នាំ​២០២៤ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​។

​ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​លេខ ០១​បប ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​លោក ចាប វ​ន្នី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល បានឱ្យដឹងថា​៖​ការ​ធ្វើ​តេស្ត​រកសា​ធាតុ​ញៀន លើ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​នាពេលនេះ ដើម្បី​ចូលរួម​ចំណែក​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ក៏ដូចជា​ការលើកកម្ពស់​ជំនឿ​ទុកចិត្ត​ប្រសិទ្ធភាព​ការងារ និង​អភិបាលកិច្ច​ល្អ​នៅក្នុង​ស្ថាប័ន​។

​សូមបញ្ជាក់​ថា​៖ យុទ្ធនាការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ចំណោម​មន្ត្រីរាជការ នា​ពេលកន្លងមក គឺជា​ការ​បន្ត​ឆន្ទៈ​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ត្រូវ​ធ្វើ​បន្ត​កុំឱ្យ​បញ្ហា​គ្រឿងញៀន​ក្លាយជា​ជំងឺមហារីក​កាន់តែ​ធ្ងន់​ទៅៗ នាំឱ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​ទាំងមូល​នាំទុក្ខ​ដល់​ប្រជាជន​ទូទៅ ក្នុងនោះ​មន្ត្រី​រាជកា​រទាំង​៦១​រូប រួម​មាន​ទីប្រឹក្សា​ក្រសួង ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់​៕​

Leave a Reply

Your email address will not be published. Required fields are marked *