- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា !

​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៤ ក្រុមគ្រួសារ លោក លី ហុង និង ភរិយា បាន​បន្ត​នាំ​យក​ម៉ាស៊ីនថតចម្លង​ចំនួន ០៦​គ្រឿង និង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា ក៏​បាន​នាំយក​ទឹករ៉ែ​ធម្មជាតិ KANGEN ចំនួន ៥០​កេស និង ក្រដាស់រ៉ាម A4 ចំនួន​២០​កេស មក​ប្រគល់ជូន​ដល់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ជាក់ស្តែង​ក្នុង​អង្គភាព​ផងដែរ​។​

​គួរបញ្ជាក់​ថា ម៉ាស៊ីនថតចម្លង​សរុប​ទាំងអស់​ចំនួន ២២​គ្រឿង ដែល​ត្រូវបាន លោក លី ហុង និង ភរិយា នាំយកមក​ប្រគល់​ជូន​ដល់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាលរ​បស់​អង្គភាព ក៏ដូចជា​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤​។

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា និង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា ដែល​មានចិត្ត​សប្បុរស​ឧបត្ថម្ភ​ម៉ាស៊ីនថតចម្លង​, ក្រដាសរ៉ាម និង​ទឹករ៉ែ​ធម្មជាតិ ជូន​ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សូម​ជូនពរ​ដល់​គ្រួសារ​ទាំង​ពីរ ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕


 

Leave a Reply

Your email address will not be published. Required fields are marked *