- ព័ត៌មានជាតិ

​លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ម្នាក់ ដែល​បាន​ជួប​ឧបទ្ទវហេតុ​កំឡុង​ពេល​ប្រកួត​កីឡាបាល់ទាត់​បណ្តាលឲ្យ​របួស​បាក់ជើ​ង​!

​នា​រសៀល ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​លោក​អនុសេនីយ៍ឯក ស៊ាន ម​នោ សមាជិក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ដែល​បាន​ជួប​ឧបទ្ទវហេតុ​ក្នុងកំឡុងពេល​ប្រកួត​កីឡាបាល់ទាត់​បណ្តាលឲ្យ​របួស​បាក់ជើ​ង​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ រួមមាន ថវិកា​ចំនួន ១,០០០,០០០​រៀល​, ទឹក​សុទ្ធ ភេសជ្ជៈ ០៤​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាល​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *