- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា ​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គ​បោះឆ្នោត​ផ្សេងៗ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ជាតិ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​រុងរឿង​បន្ថែមទៀត​

«​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​ជា​តួអង្គ​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​, ជា​សំឡេង​ដែល​តំណាងឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​របស់​ខ្លួន​ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ក្រុមប្រឹក្សា​ស្រុក​ដើម្បី​ចូលរួម​បំពេញ​តួនាទី​ដឹកនាំ​និង​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត ស្រុក​ក្រុង​របស់​ខ្លួន​ឱ្យ​រីកចម្រើន​ស្រប​តាម​យុទ្ធសាស្ត្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​»​។

នេះ​ជា​ការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ ២០២៤ អំឡុង​ពេល​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន និង​សមាជិក​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ឆ្លូង​សរុប​ជាង ៤០០​នាក់​។

​ឯកឧត្តម​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​បាន​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គ​បោះឆ្នោត​ផ្សេងៗ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ជាតិ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​រុងរឿង​បន្ថែមទៀត​។ ឯកឧត្តម​បាន​លើកឡើង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​គិតគូរ​ពី​ផល​
​ប្រយោជន៍​ជាតិ​និង​ប្រជាជន​ជា​និច្ច ហើយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​
​ជនកម្ពុជា​បានដាក់ចុះ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នយោបាយ​ដែល​មាន​ភាពប្រាកដនិយម ជាក់ស្តែង​និង​ឈរលើ​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លងទៅ​។

​ឯកឧត្ត នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ដឹកនាំ​ប្រទេស​, បាន​ដឹកនាំ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​រីកចម្រើន​ជាមួយ​កំណើន​សេដ្ឋកិច្ច​ស្ទុះ​ខ្លាំង​ប្រមាណ​ជាង ៧% ក្នុង​មួយ​ឆ្នាំ រយៈពេល​ជាង ២០ ឆ្នាំ​ក្រោយ​ពី​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩៨​។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត បានអនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ និង​ពង្រឹង​ឯករាជភាព​ជាតិ និង​ការពារ​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​ជាតិ និង​ធ្វើឱ្យ​ជីវភាព​ពលរដ្ឋ​មាន​ការរីកចម្រើន ថែរក្សា​បាន​សុខ​សន្តិភាព​ពេញលេញ​។ ជាមួយ​សន្តិភាព និង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​, កម្ពុជា​មាន​លទ្ធភាព​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេស​។ ក្នុងនាម​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​សូម​ប្រកាស​គាំទ្រ​ពេញទំហឹង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​ជា​គម្រោង ផ្តួចផ្តើមឡើង​ដោយ​សម្តេច​តេជោ ហ៊ុន សែន និង​បន្ត​អនុវត្ត​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ហើយ​គម្រោង​នេះ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ និង​ផ្តល់​នូវ​ឯល​រាជ​ភាព​ផ្នែក​នយោបាយ​ដឹកជញ្ជូន​របស់​កម្ពុជា​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​បាន​ស្នើ​ឱ្យ​អង្គ​បោះឆ្នោត​ថែរក្សា​សុខភាព និង​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោត និង​សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​៕​

Leave a Reply

Your email address will not be published. Required fields are marked *