ខេត្តឧត្តរមានជ័យ ៖ នេះហើយជាឈើដែលក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើថ្មីយកមកវ៉ៃដែកគោលធ្វើជាឈើផ្ទះចាស់ យកមកស្តុកទុកនៅខាងមុខផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ថាការមិនបង្ក្រាបបទល្មើសពីមេឈ្មួញនោះគឺមកពីយល់មុខរវាងលោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើត្រពាំងប្រាសាទ លោក ហោ លិម មន្ដ្រីបរិស្ថានប្រចាំក្នុងស្រុក ក៏ដូចជំនាញនៅទៅនោះ បានបណ្ដោយឲ្យ មេឈ្មួញឈ្មោះ ខន និងឈ្មោះ ធី ជាក្រុមឈ្មួញរកស៊ីដឹកជញ្ជូន បទល្មើសឈើបានដោយរលូន។
កើតមានឈ្មួញជើងខ្លាំង ឈ្មោះ ខន និងឈ្មោះ ធី បានធ្វើសកម្មភាពដឹកជញ្ជូនឈើមិនញញើតច្បាប់ ទុកឲ្យក្រុមទាំងនោះបំផ្លិចបំផ្លាញតាមអំពើចិត្ត។






