ខេត្តឧត្តរមានជ័យ ៖ ទីតាំងសិប្បកម្មកែឆ្នៃឈើប្រណិតបេង និងធ្នង់ចំនួនបួនកន្លែង ស្ថិតនៅឃុំនិងស្រុកត្រពាំងប្រាសាទ ដែលគេស្គាល់ម្ចាស់ទីមួយឈ្មោះចាន់ទីពីរឈ្មោះឌុក
ទីបីឈ្មោះរ៉ាល់និងទីបួនឈ្មោះណកថៅកែសិប្បកម្មទាំងបួននាក់ខាងលើត្រូវជាខ្សែរស្រឡាយនិងជាបងប្អូនលោក ប៊ុត សាវុធ មេបញ្ជារការរងPMស្រុក ដែលជាបុរសមានអំណាចនិងមានតួនាទីបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសព្រៃឈើតែម្តង
ពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទបានដាក់ការសង្ស័យថាលោកប៊ុត សាវុធអាចមានភាគហ៊ុនក្នុង ជំនួញឈើប្រណិតឆ្លងដែនខាងលើនេះព្រោះកន្លងមកគេឃើញលោកប៊ុត សាវុធតែងតែប្រើប្រាសរថយន្តម៉ាកហ្វត់ដើរប្រដេញចាប់បទល្មើសព្រៃឈើនៅក្នុងស្រុកមិនថាឈ្មួញរឺពលរដ្ឋដឹកជញ្ជូនឈើច្រើនរឺតិចនោះទេអោយតែជួបលោកប៊ុត សាវុធគឺស៊យហើយ។
ដោយឡែក ឈ្មួញទាំងបួននាក់ខាងលើ គេអាចប្រម៉ូលទិញដឹកជញ្ជូនឈើប្រណិត តាមរថយន្តម៉ាកកូរ៉េនិងរថយន្តពីរបាំងពណ៌ត្រីអ៊ីពាក់ផ្លាកលេខក្រសួងការពាជាតិជាចំហរទាំងថ្ងៃទាំងយប់ដោយសេរី ។
យោងតាមប្រភពច្បាស់ការមួយបានលួចបង្ហើបនៅ ថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០១៨ នេះថា ហេតុដែលមិនមានអ្នកបង្ក្រាបខាងលើនោះ គឺទីមួយដោយសារមានលោក ប៊ុត សាវុធ ជាអ្នកចាំកាងនិងការពារបទល្មើសឈើខាងលើ ទីពីរ ឈ្មួញទាំងបួននាក់នោះ បានត្រូវរ៉ូវគ្នាជាមួយ
លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ដោយមានការបង់លុយក្រោមតុប្រចាំខែជាថ្នូរនៃការបើកភ្លើងខៀវ ។
ជុំវិញករណីខាងលើ លោក ប៊ុត សាវុធ មេបញ្ជារការរងកងរាជវុធហត្ថស្រុកត្រពាំងប្រាសាទធ្លាប់អោយក្រុមការងារយើងដឹងតាមទូរស័ព្ទកន្លងមកថា លោកមិនមានពាក់ព័ន្ធនិងបងប្អូនលោកឡើយ គេរកស៊ីជារឿងរបស់គេ ហើយបញ្ហាជំនួញឈើនេះ មិនម៉ែនរកស៊ីតែបងប្អូនលោកដែរ គឺគេរកស៊ីពេញតែស្រុកទៅហើយ ៕






