(ក្រចេះ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឲ្យមន្ត្រី នៃមន្ទីរសុខាភិបាល និងអាជ្ញាធរទូទាំងខេត្តក្រចេះត្រូវទទួលខុសត្រូវ រួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឲ្យកើតមានការឆ្លងជំងឺកូវីដ១៩ ដែលជារលកទី២ នៅក្នុងខេត្តក្រចេះ។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី និង Dr. Ailan Li ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញបើកកិច្ចប្រជុំមួយ ដែលមានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ អង្គការដៃគូជាតិ និងអង្គការអន្តរជាតិ មន្ត្រីនៃមន្ទីរសុខាភិបាល ព្រមទាំងក្រុមវេជ្ជបណ្ឌិតជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តក្រចេះ។
ក្នុងឱកាសនោះដែរ លោក វ៉ា ថន អភិបាលខេត្តក្រចេះសូមសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានលោកស្រី រដ្ឋលេខាធិការ និងលោកស្រីប្រធានអង្ការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដែលបានឆ្លៀតពេលដ៍មមាញឹកអញ្ជើញចុះបេសកម្មនៅខេត្តក្រចេះ ដើម្បីពិភាក្សា ស្ដីអំពី វិធានការ បង្ករ និងទប់ស្កាត់ជម្ងឺកូវីដ-១៩នៅក្នុងខេត្តក្រចេះ។ហើយលោកបានលើកក្នុងអង្គប្រជុំថា រដ្បាលខេត្តក្រចេះ បានអនុវត្តយ៉ឆងពេញលេញតាមការណែនាំ បទបញ្ជាររបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងអង្ការសុខភាពពិភពលោក និងបានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់រួមមាន÷
១,បង្កើតគណះកម្មការ និងលេខាធិការដ្ឋានដើម្បីប្រយុទ្ធ និងជម្ងឺកូវីដ-១៩។
២,បង្កើតក្រុមការងារ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីតាមដានស្ថានភាពការវិវត្ត៍ជម្ងឺកូវីដ-១៩។
៣,បង្កើតក្រុមការងារថ្នាក់ខេត្តដើម្បីជះយសម្របសម្រួលការទទួលប្រជាលរដ្ឋកម្ពុជា នងការដឹកជញ្ជូនទំនិញតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបញ្ជៀសបញ្ហាកូវីដ-១៩។
៤,បង្កើតក្រុមការងារ ដើម្បីដឹកជញ្ជូន ប្រជាពៗរដ្ឋមកពីប្រទេសថៃ ដែលឆ្លងកាត់តាមបណ្ដាខេត្តជាប់ព្រំដែនមកកាន់លំនៅឋាន ក្នុងៈមិសាស្ត្រខេត្តក្រចេះ។
៥, រដ្ឋបាលខេត្តដែលមានគណះកម្មការ និងលេខាធិការដ្ឋានប្រយុទ្ទនិងជម្ងឺកូវិត-១៩បានតៀម សម្ភារះ ម៉ាស ,អាគុល ជែលលាងដៃ ,ស្រោមដៃ ,ថ្នាំសម្លាប់មេរោគ ,ក្ល ,សាប៊ូ ខិតបណ្ណ័ផ្សព្វផ្សាយ និងសម្លៀលបំពាក់ការពារ ជម្ងឺកូវិដ-19 មួយចំធំ ហើយបានផ្សល់ជូនក្រុង ស្រុក ព្រំទាំងទៀមរួចជាស្រេច ព្រមទាំងបានត្រៀមរួចជាស្រេច នូវការកាត់ទុកកញ្ចប់ថវិកាចំនួន៥០០.០០០.០០០រៀល សម្រាប់ត្រៀមអន្តរាគមន៍ ក្នុងការងារនេះ។
លោកអភិបាលខេត្ត សូមថ្លែងអំណរអរគុណដ៍ខ្ពង់ខ្ពស់ ចំពោះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់នៃការរីករាលដាលជម្ងីកូវិដ១៩ និងបានផ្ដួចផ្ដើមគ្រប់មធ្យោបាយ ដើម្បីរក្សាបាន នូវស្ថេភាពសេដ្ឋកិច្ច ជាពិសេសការគាំទ្រលើវិស័យឯកជន ការដោះស្រាយ ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ការឧបត្ថម កម្មករ នយោជិការបន្ធូបន្ថយដល់អ្នកវិនិយោគិនគ្រប់ក្នុងស្រុក និងឧបត្ថមជនក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ពុំមានជួបផលលំបាកនោះទេ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ ប្រចាំភាគឥសាននៃប្រទេសកម្ពុជា ដែលសព្វថ្ងៃ ខេត្តមួយនេះ ត្រូវបាននិងកំពុងមានលំហូរចូលភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ហើយអ្នកទេសចរជាច្រើន ដែលកំពុងសម្រុកចូលមកលេងនៅខេត្តនេះ មានការធ្វេសប្រហែស ដោយពុំបានពាក់ម៉ាស ឲ្យបានត្រឹមត្រូវនោះទេ។ កត្តានេះហើយ ដែលលោកស្រីបានធ្វើការអំពាវនាវដល់ភ្ញៀវចូលមកកម្សាន្តទីនេះក្តី និងទីផ្សេងៗក្តី កុំលែងដៃ ឬធ្វេសប្រហែសឲ្យសោះ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ចូរយើងកុំភ្លេចកូវីដ១៩ ព្រោះកូវីដ១៩ មិនភ្លេចយើងទេ»។
សូមជម្រាបថា ក្នុងគោលបំណងចម្បង គឺបេសកកម្មរបស់លោកស្រី ឱ វណ្ណឌីន និង Dr. Ailan Li ទាក់ទងនឹងការជំរុញក្នុងការទប់ស្កាត់ ការផ្ទុះឡើងរលកទី២ នៃជំងឺកូវីត១៩ និងកំចាត់គ្រុនចាញ់ ក្នុងខេត្តក្រចេះ។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំភ្លេចការធ្វើអនាម័យឲ្យបានត្រឹមត្រូវ ដោយលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ដោយអាល់កុល ឬជែល ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ការអនុវត្តគម្លាតបុគ្គល និងសង្គមឲ្យបានល្អប្រសើរ។
លោកស្រី ទទូចជំរុញឲ្យ ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ក៍ដូច មន្ត្រីជំនាញ និងអាជ្ញាធរ ឲ្យណែនាំចំពោះម្ចាស់ ភោជនីយដ្ឋាន តាមរមណីយដ្ឋាន ផ្ទះសំណាក់ អូតែល ឲ្យមានការធ្វើអនាម័យឲ្យបានល្អជាប្រចាំ តាមការណែនាំពីមន្ត្រីសុខាភិបាល និងអាជ្ញាធរ ជាពិសេសតម្រូវឲ្យមានការចូលរួមសហការពីសហគមន៍ផងដែរ៕
លោកស្រី ស្នើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នា កំចាត់សំបុកមូសខ្លា តាមផ្ទះនិមួយៗអោយបានស្អាត ព្រោះរដូវនេះជិតដល់ពេលគ្រុនឈាមកើតមានទៀតហើយ។






