- ព័ត៌មានជាតិ, រាយការណ៍ពិសេស

ពិត​ជា​ជើង​ខ្លាំង​មែន មេ​ឈ្មួញ ដឹកជញ្ជូន​ឈើ ចេញពី​ឃុំ​កាឡៃ យក​ទៅ​ស្តុក​ទុក នៅ​ក្រុង​បាន​លុង សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

ខេត្ត​រតនគិរី​: ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2020​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​ថា លោក តុង ហាន ដែល​តែងតែ​ជញ្ជូន​ឈើ យ៉ាង​សកម្ម​ចេញពី​ស្រុក​អូរ​ជុំ យក​ទៅ​កាត់​លក់​ឲ្យ​ជនជាតិ​វៀតណាម នៅក្នុង​ក្រុង​បាន​លុង សម្រាប់​ដឹក​បន្ត ឆ្លង​ទៅ​ប្រទេស​វៀតណាម សមត្ថកិច្ច ធ្វើ​ដូចជា​មិនឃើញ នាយ​ប៉ុស្តិ៍​នគរបាល ឃុំ​កាឡៃ លោក​ថុង់ ។​

​សូម​បញ្ជាក​ផងដែ​ថា​លោក ថុង ដែល​ជា​មេ​ប៉ុស្តិ៍​ឃុំ​កាឡៃ​ក៏​រក​សុីទិ​ញ​ឈើរ​ពី​ប្រជាពលរដ្ឋ​នៅ​ភូម​កាឡៃ​ដែរ​បើ​នាក់​ណា​មិន​លក់​អោយ​គឺ​ចាប់​តែម្ដង​អ្នក​ទាំងអស់ ពិតជា​សម​ម​ត្ថ​កិច្ច ដែល​ឈរជើង​ក្នុង​ស្រុក​អូរ​ជុំនោះ​តែម្ដង ប៉ុន្តែ​តាម​ប្រភព​ប្រជាពលរដ្ឋ​ថា​សមត្ថកិច្ច​ដូច​ខាងលើ​នេះ ខ្លាច​លោក តុង ហាន ជាមួយ​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ស្រុក​អូរ​ជុំ ទោះបី​ដឹកជញ្ជូន​ឈើ​យ៉ាងណាក៏ដោយ ក្នុង​មួយ​យប់​ចាប់ពី 5 ម៉ូតូ ទៅ 8 ម៉ូតូ ក្នុង​ម៉ូតូ​នី​មួយៗ ចាប់ពី 500 គី​ឡូ ទៅ 800 គី​ឡូ ពុំ​មាន​សមត្ថកិច្ច នៅ​ស្រុក​អូរ​ជុំ ធ្វើការ​បង្ក្រាប​នោះ​ទេ​។​

​យោងតាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរ​ជុំ គាត់​បាន​ដាក់​ការសង្ស័យថា មេ​ប៉ុស្តិ៍ ប្រហែល​បានទទួល​សំណែន​សែន​ពី លោក តុង​ហាន អស់​ហើយ​ទេ​ដឹង បាន​មិនជា​ហ៊ាន​បង្ក្រាប ឬ​មួយ​ក៏​ខ្លាច​អំណាច​របស់​លោក តុង ហាន ដែល​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ទៅហើយ យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​កាឡៃ​ស្រុក​អូរ​ជុំ បាន​បង្ហើប​ប្រាប់​ក្រុម​ការងារ​យើង​ថា លោក​តុង​ហាន​នេះ​មិនមែន​ទើបតែ​ចេះ​រកស៊ី​ឈើ​នោះទេ គឺ​លោក តុង ហាន នេះ​ទោះបី​ថ្នាក់ដឹកនាំ​ខេត្ត ដាក់​បទបញ្ជា​ឲ្យ​បិទ មិនឱ្យ​មាន​ការដឹកជញ្ជូន​ឈើ​ក៏​នៅតែ​លោក តុង ហាន ដឹកជញ្ជូន​បាន​យ៉ាង​រលូន​។​
​ចំណែក ប្រជាពលរដ្ឋ ខុស​ពី​លោក​តុង​ហាន ឱ្យតែ​ដឹកឈើ​មួយ​ដុំ ឆ្លងកាត់​ស្រុក​អូរ​ជុំ​ក៏ ត្រូវ​ធ្វើ​ការបង្ក្រាប​ភ្លាម​ភ្លាម​ដែរ​។​

​សូម​បញ្ជាក​ផង​ដែរ​ថា​លោក តុង​ហាន មិន​ត្រឹមតែ​ដឹក​ខ្លួនឯង នោះទេ ថែម​ទាំង​កាង​អោយគេ​មួយ​នាក់​ទៀត​ផង ដែល​គេ​បានឲ្យដឹងថា ធ្វើការ​ជា​អង្គការក្រៅរដ្ឋាភិបាល​។​

ជា​ចុងក្រោយ​ផងដែរ ប្រជាពលរដ្ឋ ទាំង​ក្រុម​ការងារ​អ្នកសារព័ត៌មាន សូម​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ​ទៅលើ​មេ​ឈ្មួញ​តុង​ហាន​នេះ​ផង បើ​នៅ​តែ​បណ្ដែតបណ្ដោយ ប្រហែល​ជា​រាស្ត្រ ឬ​ប្រជាពលរដ្ឋ​គេ​រិះគន់ ទៅលើ​សមត្ថកិច្ច​នៅ​ស្រុក​អូរ​ជុំ​នេះ​មិនខានឡើយ​។​

Leave a Reply

Your email address will not be published. Required fields are marked *