- ព័ត៌មានជាតិ, សន្តិសុខ សង្គម

ល្បី​យូ​ហើយ​ខេត្ត​កណ្តាល​អា​រឿង​លួច​គោ​នឹង​ក្របី​មិន​ដែល​បង្ក្រាប​បាន​សោះ​លើក​នេះ​ឃាត់​បាន​៧​នាក់​.!

កណ្តាល​៖ ជនសង្ស័យ​៧​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្រោយ​លួច​គោ​ប្រជាពលរដ្ឋ​ដឹក​តាមរឺ​ម៉ក​។​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភះ ឆ្នាំ​២០២១ វេលា​ម៉ោង ១៧ និង ៣០ នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ​ជា​ម្ចាស់​គោ​ចំនួន​០២ នាក់ ទី​១​ឈ្មោះ ទឹម សុខ​លីម ភេទ​ស្រី អាយុ​៥១​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ត្រពាំង​ក្រសាំង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។ ទី​២​ឈ្មោះ ធឿន រិ​ដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​រោងចក្រ នៅ​ភូមិ​ឈើ​បួន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​ចំនួន ០៨ នាក់​
​ទី​១/​ឈ្មោះ លី ចាន់ ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​លក់​សត្វ​គោ នៅ​ភូមិ​ត្រពាំង​អណ្ដែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល មេក្លោង (​ឃាត់ខ្លួន​)​។​

​ទី​២/​ឈ្មោះ កូវ រស្មី ហៅ​គោ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ត្រពាំង​អណ្ដែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល អ្នក​ស៊ីឈ្នួរ​ដឹក​សត្វ​គោ (​ឃាត់ខ្លួន​)​។​ទី ៣/​ឈ្មោះ ជឹម សាមីត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល អ្នក​លួច​សត្វ​គោ (​ឃាត់ខ្លួន​)​។ ៤/​ឈ្មោះ កៃ វណ្ណ​ដន ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​លក់​សត្វ​គោ នៅ​ភូមិ​អណ្ដូង​តា​អន សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ អ្នក​ទទួល​ទិញ​សត្វ​គោ​បន្ត (​ឃាត់ខ្លួន​)​។​ទី​៥/​ឈ្មោះ វ៉ាត់ ធួន​ហៅ​គ​ក ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​លក់​សត្វ​គោ នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ អ្នក​ទទួល​ទិញ​សត្វ​គោ​បន្ត (​ឃាត់ខ្លួន​)​។​ទី​៦/​ឈ្មោះ ហ៊ិ​ន នី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នក​កិនស្រូវ នៅ​ភូមិ​ត្រពាំង​អំពិល​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ អ្នកបើករឺ​ម៉ក​ដឹក​សត្វគោ (​ឃាត់ខ្លួន​)​។​ទី ៧/​ឈ្មោះ​យី ទ្រី ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​លក់​សត្វ​គោ នៅ​ភូមិ​ត្រពាំង​ស្នោរ ឃុំ​ម្កាក់​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល អ្នកទិញ​សត្វ​គោ​បន្ត (​ឃាត់ខ្លួន​)​។​

៨/​ឈ្មោះ សាន់ គីម ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​លក់​សត្វ​គោ នៅ​ភូមិ​ត្រពាំង​ស្នោរ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល អ្នកទិញ​សត្វ​គោ​បន្ត (​គេចខ្លួន​)​។​

វត្ថុតាង​ចាប់​យក​រួមមាន​៖–​សត្វ​គោ​ញី​សម្បុរ​ស ចំនួន​បួន​ក្បាល​។ –​រឺ​ម៉កស​ម្រាប់​ដឹក​សត្វ​គោ​ចំនួន​២​គ្រឿង​។​

​សមត្ថកិច្ច​ឲ្យដឹងថា​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភះ ឆ្នាំ​២០២១ វេលា​ម៉ោង​០៧​ព្រឹក ជនរងគ្រោះ​បាន​ដឹក​សត្វ​គោ​ចំនួន ៥ ក្បាល​យក​ទៅ​ប្រលែង​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ​។ រហូតដល់​ម៉ោង​១៧ និង​៣០​នាទី​ល្ងាច ឃើញ​តែ​សត្វ​គោ​ចំនួន ៤ ក្បាល​ដើរចូល​ផ្ទះ​វិញ ហើយ​សត្វ​គោ​ញី​ចំនួន ១ ក្បាល​ទៀត​មិន​ឃើញ​ដើរ​មក​ផ្ទះ​វិញ​សោះ ទើប​ជនរងគ្រោះ​នឹង​សាច់ញាតិ​បាន​នាំគ្នា​ដើរ​រក​សត្វ​គោ​នោះ​តែ​រក​មិនឃើញ​សោះ​។ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​កុម្ភះ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ៩ ព្រឹក ទើប​ជនសង្ស័យ​ឈ្មោះ លី ចាន់ បានដឹង​ថា​ជនរងគ្រោះ​បាត់​សត្វ​គោ​ចំនួន ១ ក្បាល ក៏​ទៅ​សួរនាំ​ភិនភាគ​សត្វ​គោ​ពី​ជនរងគ្រោះ ទើប​ជនសង្ស័យ​ប្រាប់​ទៅ​ជន​រងគ្រោះ​ថា​គោ​នោះ​ខ្លួន​យក​ទៅ​លក់​ឲ្យគេ​នៅ​ម្ដុំ​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភព​បន្តថា ពេល​នោះ​ទើប​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច និង​បាន​ហៅ​ជនសង្ស័យ​មក​សួរ​បំភ្លឺ​តាម​នីតិវិធី​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ លី ចាន់ បាន​សារភាព​ថា​ខ្លួន​បាន​បញ្ជា​ឲ្យ​បក្ខពួក​ធ្វើ​សកម្មភាព​លួច​សត្វ​គោ​របស់​ជនរងគ្រោះ​ហើយ​យកទៅ​លក់​ប្រាកដ​មែន​។ ចំពោះ​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

Leave a Reply

Your email address will not be published. Required fields are marked *