- ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង រថយន្ត​ដឹក​មាន់ និង​រថយន្ត​លុច​ស៊ី​ស បុក​គ្នា​ពេញទំហឹង បណ្ដាលឱ្យ​របួស​៩​នាក់ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​..!!!

ខេត្ត​ស្ទឹងត្រែង ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ ២០២១ មនុស្ស​៩ នាក់ បាន​រងរបួស ដោយ សារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​មាន់​រស់ បុក​គ្នា​ជាមួយ​រថយន្ត​លុច​ស៊ី​ស ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង នៅ​ព្រំប្រទល់​រវាង​ឃុំ​ស្រែ​ឫស្សី និង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​រវាង​រថយន្ត​ដឹក​មាន់​រស់ បុក​គ្នា​ជាមួយ​រថយន្ត​លុច​ស៊ី​ស ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង និង​មាន​ចម្ងាយ​ប្រមាណ​ជា ១៧ គីឡូម៉ែត្រ ពី​ក្រុង​ស្ទឹងត្រែង លើ​កំណាត់​ផ្លូវជាតិ​លេខ ៩ ស្ទឹងត្រែង​-​ព្រះវិហារ កើតហេតុ នៅក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលឲ្យ​មនុស្ស ចំនួន​ប្រាំបួន​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ មាន​ស្រី ២ នាក់​។ អ្នករងរបួស ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ស្ទឹងត្រែង ភ្លាមៗ​។ នៅក្នុង​ហេតុការណ៍​នោះ រថយន្ត​ដឹក​មាន់ បាន​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ពី​ខេត្ត​ព្រះវិហារ មក​ខេត្ត​ស្ទឹងត្រែង រីឯ​រថយន្ត​ឡិច​ស៊ិស ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ខាង​ខេត្ត​ព្រះវិហារ​។ សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​សម្រួល​យក​រថយន្ត ចេញពី​កន្លែងកើតហេតុ​។ សមត្ថកិច្ច មិនទាន់​ប្រាប់​ពី​អត្តសញ្ញាណ អ្នករងរបួស នៅឡើយ​ទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *