- ព័ត៌មានជាតិ, សន្តិសុខ សង្គម

ឃាត់​ខ្លួន​បី​សាច​តណ្ហា​វ័យ​៧៤​ឆ្នាំ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ បានសម្រេច​

(​កណ្ដាល​)៖ តា​ចាស់​ល្មោភកាម​អាយុ​៧៤​ឆ្នាំ​ម្នាក់ បានធ្វើ​សកម្មភាព​លួងលោម​រំលោភ​ក្មេងស្រី អាយុ​៦​ឆ្នាំ រហូត​បាន​សម្រេច​នៅក្នុង​ព្រៃ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពីរ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សមត្ថកិច្ច​ចាប់ខ្លួន​។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​គម្ពោត​ព្រៃ​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​តា​ចាស់​វយ័​74​ឆ្នាំ​ល្មោភកាម​ដែល​ជា​ជនសង្ស័យ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ ឆេង ផុន អាយុ​៧៤​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ បើ​យោង​ទៅតាម​រៀបរាប់​របស់​ម្តាយ​ក្មេងស្រី​ដែល​ជា​ជនរងគ្រោះ​បាន​ប្រាប់​ស​តមត្ថ​កិច្ច​ថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​បាត់​កូនស្រី​របស់​គាត់​ដោយ មិន​ឃើញ​នៅក្នុង​ផ្ទះ ទើប​គាត់​ដើរ​សួ​គេ​សួ​ឯង​រក​កូន​របស់​គាត់​ក្រែនៅ​លេង​ផ្ទះ​អ្នកជិតខាង​ក្បែៗ​តែ​រក​មិនឃើញ​នោះឡើយ​។ រហូតដល់​វេលា​ម៉ោង​១២៖២០​នាទី ទើប​ឃើញ​កូនស្រី​របស់​ដើរ​ចេញពីរ​គុម្ពោត​ព្រៃ​នៅ​ខាងក្រោយ​ផ្ទះ​មក ពេល​នោះ​ហើយក៍​គាត​បាន​ឃើញ​តា​ចាស់​ល្មោភកាម​ដែល​ជា​ជនសង្ស័យ​នោះ បាន​ដើរ​ចេញ​មក​តាម​ក្រោយ​កូនស្រី​របស​ល​ដែរ​។​

​បន្ទាប់ពីរ​គាត់​បាន​ឃើញ​កូនស្រី​របស់​គាត​មាន​សភាព​ប្រឡាក់​ពេញ​ខ្លួន គាត់​ក៏​បាន​នាំ​កូន​របស់​គា​តទៅ​ងូតទឹក​ជម្រះ​កាយ បន្ទាប់​មក​ព​កូន​ស្រីរ​បស់​គាត់​ក៍​បាន​ប្រាប់​គាត់​ថា នាង​មាន​ការ​ឈឺផ្សារ​ត្រង់​ប្រដាប់ភេទ​ខ្លាំងណាស់ ដោយ​មាន​ការសង្ស័យ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ហៅ​អ្នកជិតខាង​ម្នាក់ទៀត មក​ជួយ​ពិនិត្យ​ប្រដាប់​ភេទ​របស់​កូនស្រី​របស់​គាត់​។ ភ្លាមៗ​នោះ​គាត់​មិន​បង្អង់​ពេល​នោះ​ឡើយ​គាត់​ក៍បាន​នាំយក​កូនស្រី​របស់​គាត់​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គស្នួល ដើម្បី​អោយ​ពេទ្យ​ជូ​យ​ពិនិត្យ​ពិច្ច័យ​មើល​ប្រដាប់​ភេទ​របស់​នាង​ដែល​ជា​កុមារ​រី​រងគ្រោះ​។​

​ហើយ​គាត​ក៍​បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សមត្ថ​កិច្ខ ក្រោយពីរ​សមត្ថកិច្ច​បា​ន​ទទួល​ពាក្យបណ្តឹង​របស់​ម្តាយ​កុមារ​រី​រងគ្រោះ​ហើយ​នោះ សមត្ថកិច្ច​ក៍​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កន្លែង​កន្លែងកើតហេតុ ហើយ​សមត្ថកិច្ច​ក៍​បាន​ហៅ​ជនសង្ស័យ​អោយ​ចូល​ខ្លួន​មក ដើម្បី​សាកសួរ​នាំ បន្ន​ចុ​ប្បន្ន​តា​ចាស់​ល្មោភកាម​វយ័​74​ឆ្នាំ​ដែល​ត្រូវ​ជា​ជនសង្ស័យ​រូប​នោះ​ត្រូវបាន​សមត្ថ​កិច្ច្វ​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប​៕

Leave a Reply

Your email address will not be published. Required fields are marked *