ក្រចេះ ៖ ឈ្មួញដឹកឈើតាមម៉ូតូមួយក្រុមចេញចេញពីរកក្នុងភូមិសាស្ត្រនៃភូមិ35 ឃុំស្រែខ្ទុមស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរីដោយពួកគេបានធ្វើចរាចរឆ្លងកាត់តាមឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណងឆ្លងដែលយកទៅលក់នៅឯព្រំប្រទល់នៃប្រទេសវៀតណាម លុះធ្វើចរាចរមកដល់ចំណុចជញ្ជីងថ្កឹងដំឡូងស្ថិតនៅចំណុចភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ពួកគេបានប្រទះឃើញរថយន្តរបស់លោកឌុចសុភក្ត័ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះដែលកំពង់ចតនៅតាមដងផ្លូវនៃចំណុចនោះ ឈ្មួញដឹកឈើតាមម៉ូតូមួយក្រុមនោះ មិនដឹងជាពួកគេមានការចងកំហឹងគុំគួនជាមួយនឹងលោកឌុចសុភក្ត័មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះរូប នោះចាប់តាំងពីរពេលណាមកដែរនោះទេ បានជាពួកគេទាំងគ្រាន់បានឃើញរថយន្តរបស់លោកឌុចសុភក្ត័ភ្លាមពួកគេក៍ស្រែកថា ពួកយើងជិះបំបុកឡានវាទៅ បន្ទាប់មកក្រុមឈ្មួញដឹកឈើតាមម៉ូតូទាំងនោះក៍បើកម៉ូតូដឹកឈើរបស់ពួកគេក៍បាននាំគ្នាបើម៉ូតូដឹកឈើរបស់ពួកគេបុកទ្វាររថយន្តរបស់លោកឌុចសុភក្ត័ខាងឆ្វេងបណ្តាលធ្វើអោយគៀបជាប់បើកមុនចេញនោះឡើយ ឃើញហេតុការណ៍ដូចច្នេះលោកឌុចសយភក្ត័ក៍បានស្រវ៉េស្រវ៉ាស្ទុះបើកទ្វារខាងស្តាំចេញមកខាងក្រៅហើយក្រៅឈ្មួញដឹកឈើទាំងក៍គ្នាព្រួតវាយលលោកឌុចសុភក្ត័មន្ត្រីកងរាជអាវុធហត្ថក្រចេះរូបនោះឡើងទ្រមខ្លួនយ៉ាងដំណំផងនោះដែរចំណែកឯកលោកឌុចសុភក្ត័វិញនោះក៍បានទាញកាំភ្លើងរបស់គាត់បាញ់ឡើងលើមួយគ្រាប់ធ្វើអោយក្រុមឈ្មួញដឹកឈើដែលជាជនដៃដល់ទាំងភយ័ស្លន់ស្លោរត់ចោលខោបាតជើងសព្រោតបាត់ស្រមោលនៅក្នុងគ្រានោះតែម្តងទៅ ។
ហេតុការណ៍ដែលឈ្មួញដឹកឈើតាមម៉ូតូព្រួតគ្នាវាយលោកឌុចសុភក្ត័មន្ត្រីរាជអឋវុធហត្ថរហូតឈានទៅមានការផ្ទុះអាវុទ្ធ នោះបានកើតឡើងនៅ វេលាម៉ោង8យប់ថ្ងៃទី15 មិថុនា 2021នៅចំណុចដូច លើកឡើងខាងលើ ។ ចំណែកឯលោកឌុច សុភក្ត័ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះដែលត្រូវបានក្រុមឈ្មួញដឹកឈើតាមម៉ូតូព្រួតគ្នាវាយឡើងទ្រមខ្លួននៅក្នុងរាត្រីនៃយប់នោះវិញ បានកំពង់តែសម្រាកព្យា បាលនៅឯមន្ទីរពេទ្យ បច្ចប្ប ន្នសមត្ថកិច្ចជំនាញបានកំពង់តែកសាងសំណុំរឿងនឹងធ្វើការស្រាវជ្រាវរាវរកជនដៃដល់ទាំងនោះចាត់ការទៅតា មផ្លូវច្បាប់ ។






