- ព័ត៌មានជាតិ

គួរអោយ​សង្វេក​ណាស់​ក្មេងស្រី​ប្រុស​២​នាក់​លង់ទឹកលូ​បង្គន់​ស្លាប់​

​ខេត្ត​កណ្តាល ៖ ម្ដាយ​ស្រែក​ទ្រហោយំ​ព្រោះតែ​បាត់បង់​កូន​ទាំង​ពីរ​ជា​ទីស្រឡាញ់​ស្មើនឹង​កែវ​ភ្នែក​ទាំង​ពីរ​លង់ទឹក​ក្នុង​រណ្តៅ​ជីក​ដាក់លូ​បង្គន់​ស្លាប់​ទាំង​២ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​22 មិថុនា 2021​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ក្មេង​រងគ្រោះ​ទាំងពីរ​នៅ​មានឈ្មោះ​ដូច​ខាងក្រោម​
១-​ឈ្មោះ ស៊ីម គុជ​នី​ម ភេទ​ស្រី អាយុ​៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​សិស្ស​។​
២-​ឈ្មោះ ស៊ីម គុជ​លៀង​ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​ជនជាតិ​ខ្មែរ ទាំង​ពីរ​នាក់​ត្រូវជា​បងប្អូន​បង្កើត​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​

​បើ​តាម​ការ​អោយ​ដឹង​ពី​ឈ្មោះ ឌុ​ច ប៉ុក​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​ត្រូវ​ជា​ជីដូន​ជនរងគ្រោះ បាន​ប្រាប់​អោយដឹងថា​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​កុមារ រងគ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​បាន​ទៅលេង​ទឹកភ្លៀង​នៅ​ខាងក្រោយ​ផ្ទះ​ចំណែក​ខ្លួន​ជា​ជីដូន​ក៏​មិន​ចាប់អារម្មណ៍ នៅ​រវល់​ដងទឹក​ដាក់​ពាង​ក្រោម​ពេល​ភ្លៀង​រាំង​ក៏​មិន​ឃើញ​ចៅ​ទាំង​ពី​ខ្លួន​ក៏​បាន ដើររក​ស្រាប់តែ​ប្រទះ​ឃើញ​ចៅ​ទាំង​ពីរ​លុងទឹក​រណ្តៅ​ដី​ជីក​ដាក់លូ​បង្គុន​នៅ​ខាងក្រោយ​ផ្ទះ​។​

​បញ្ជាក់ ៖ ជនរងគ្រោះ​ទាំង​ពីរ​ឪពុកម្តាយ​បាន​ចេញ​ទៅ​ធ្វើការ​ឆ្ងាយ​ពេល​យប់​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ដោយ​ទុក​អោយ​ជីដូន​ជា​អ្នក​មើល​ថែ​។​
ក្រោយពី​ទទួលបាន​ព័ត៍មា​នភ្លា​ម​កំលាំង​ប៉ុស្តិ៍​សហការណ៍​ជាមួយ​កំលាំ​ង​ជំនាញ​បច្ចេកទេស​ស្រុក​កៀនស្វាយ អាជ្ញាធរ​មូលដ្ឋាន ក្រុមគ្រូពេទ្យ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ចុះ​ដល់​ចំណុចកើតហេតុ​ពិនិត្យ​សាកសព​ជន​រងគ្រោះ​ឃើញ​ថា​កុមា​រងគ្រោះ​ទាំងពី​ពិតជា​ស្លាប់​ដោយសារ​លុងទឹក​ប្រាកដ​មែន​ហើយ​ក្រុមគ្រួសារ​បាន​ទទួលស្គាល់​ហើយក៍​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

Leave a Reply

Your email address will not be published. Required fields are marked *