- ព័ត៌មានជាតិ

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​សកម្មភាព​កាប់បំផ្លាញ​ឈើ​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា​នៅ​ច្រក​អូរ​ហុច​(​កម្ពុជា​-​វៀតណាម​) !

ខេត្ត​មណ្ឌលគិរី ៖ យ៉ាង​តិច​មាន​ឈើ​ប្រមាណ​ជា ពីរ​រយ​កំណាត់ ជាមួយនឹង​ត្រាក់ទ័រ ចំនួន​ពីរ​គ្រឿង ,​រួម​ទាំង​វត្ថុតាង​ចាប់​យក​មួយចំនួនទៀត ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ក្នុង​បទល្មើស​ជាក់ស្ដែង នូវ​សកម្មភាព​មាន​ទាំង​ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ បាន​ឆ្លង​ដែន​ចូល​ទឹកដី​កម្ពុជា កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម នៅក្នុង​តំបន់​អូរ​ហ៊ុច​នៃ​ច្រកព្រំដែន​(​កម្ពុជា​-​វៀតណាម​) ក្នុងនោះ​កាប់​នៅក្នុង​តំបន់​នៃ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។

​ប្រតិបត្តិការ​ដ៏​មាន​ទ្រង់ទ្រាយ​ធំ​នេះ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង​ខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​បន្ទាត់​ព្រំដែន​(​អូរ​ហ៊ុច​) ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ថ្ងៃទី ២១​ខែមិថុនា ឆ្នាំ ២០២១ បង្ក្រាប​បាន​ឈើ ចំនួន​147​រួម​និង​គ្រឿងចក្រ​មួយ​ចំនួន​ទៀត​។​

​សមត្ថកិច្ច​ឱ្យដឹងថា កំណាត់ឈើ​ចំនួន​២០០​ដុំ​(​ស្រឡៅ​និង​សុក្រ​ម​១៤៧​ដុំ​) ត្រាក់ទ័រ ០២​គ្រឿង ម៉ូតូ​កែច្នៃ ០១​គ្រឿង​ត្រូវបាន​កម្លាំង​ជំនាញ និង​ស្ថាប័ន​អយ្យការ​បង្ក្រាបបាន បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​ជនល្មើស និង​អ្នក​នៅ​ពីក្រោយ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ ចំណែក​វត្ថុតាង​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​(៦៤) ៕ បឋម​

Leave a Reply

Your email address will not be published. Required fields are marked *