ក្រោយពីក្រុមគ្រួសារនឹងបងប្អូនរបស់លោកចាន់ ជន បានដាក់ពាក្យបណ្តឹង ប្តឹង លោកមេធាវី អ៊ុក ប៉ូឡា នឹងលោក ហួន វាសនា ចូលទៅកាន់លោកមេបញ្ជាការកងរាជអាវុធ ស្រុកអង្គស្នួលទាមទាលុយ របស់ពួកគាត់ចំនួន 10900 ដុល្លា ថ្លៃដែលពួកគាត់ថ្លៃការពារក្តី នឹងលុយថ្លៃដោះស្រាយ ក្នុងការធានាខ្លួនលោក ចាន់ ជន នៅក្រៅឃុំ ដែលលោក អ៊ុក ប៉ូឡា នឹងលោក ហ៊ួន វាសនា ដែលជាជំនួយការដ៍មហាអស្ចារ្យនៅភូមិក្រឡឹងដុំ ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល សព្វថ្ងៃនេះ ដែលអស់លោកទាំងពីរនាក់នោះ មិនធ្វើការដោះស្រាយអោយពួកគាត់អស់រយៈជាងមួយឆ្នាំមកហើយ ចំណែកឯលោក ចាន់ ជន វិញនោះ ក៏នៅជាប់ឃុំនៅក្នុងពន្ធនាគារតែដដែលនោះដែរ ហើយលោកចាន់ ជន ក៍បានអនុវត្តទោសទណ្ឌនៅក្នុងពន្ធនាគារ ខេត្តកណ្តាល រហូតមកដល់សព្វថ្ងៃ នៅសល់តែជាង 5 ខែ តែប៉ុណ្ណោះនោះដែរ ។ ក្រោយលោកមេធាវី អ៊ុក ប៉ូឡានឹង លោកហ៊ួន វាសនា ដែលជាជំនួយការដ៍ជំនិតរបស់គាត់រូបនោះ បានទទួលលុយកាក់ប្រាក់កាសពីពួកគាត់ដែលជាជនរងគ្រោះទាំងនោះគ្រប់ចំនួនហើយ ពួកគាត់ខលទូរស័ព្ទទៅក៏មិនលើក ណាត់ជួបក៏មិនជួបនោះដែរ ពោលគឺគេចវេសពីពួកគាត់ រហូត ទើបបានជាពួកគាត់ធ្វើការសម្រេចនាំគ្នាមកដាក់ពាក្យបណ្តឹងមកកាន់លោកមេបញ្ជាការកងរាជអាវុធស្រុកអង្គស្នួល ដើម្បីអោយលោកមេបញ្ជាការស្រុកអង្គស្នួលជួយធ្វើការដោះស្រាយនឹងធ្វើការសម្របសម្រួល រកយុត្តិធម៌ជូនដល់ពួកគាត់នៅក្នុងគ្រានោះតែម្តងទៅ ។
ចំណែកឯលោក ហួន វាសនា ដែលជាជំនួយការរបស់លោក អ៊ុក ប៉ូឡា រូបនោះក៏បានផ្តិតមេដាយទទួលស្គាល់នៅមូលដ្ឋានកងរាជអាវធហត្ថស្រុកអង្គស្នួលថា គាត់ពិតជាបានទទួលលុយពីបងប្អូន ចាន់ ជន ដែលជាជនរងគ្រោះទាំងនោះចំនួន10900ដុល្លា (មួយម៉ឺនប្រាំរយដុល្លា) យ៉ាងពិតប្រាកដមែន ហើយលុយនោះលោក ហួន វាសនា បានយកទៅអោយលោកមេធាវី ឈ្មោះ អ៊ុក ប៉ូឡា ហើយរីឯលោក អ៊ុក ប៉ូឡា នោះទៀតសោត ក៍គាត់បានទទួលស្គាល់នោះដែរ ហើយលោក អ៊ុក ប៉ូឡា ក៏ប្រាប់លោក ហួន វាសនា តាមលោក ហួន វាសនា តាមទូរស័ព្ទមេតាមទូរសព្ទ័ថា គាត់នឹងចូលខ្លួនមកទូទាត់លុយកាក់ប្រាក់កាស ជាមួយបងប្អូនចាន់ជននៅមូលដ្ឋានកងរាជអាវុធហត្ហស្រុកអង្គស្នួល ចាប់តាំងពីថ្ងៃនោះមក ទាំងលោក អ៊ុក ប៉ូឡា នឹងលោក ហួន វាសនា ដែលជំនួយការរបស់គាត់នោះ មិនបានចូលខ្លួនមកធ្វើការដោះស្រាយ ជាក្រុមគ្រួសាររបស់លោក ចាន់ ជន នៅមូលដ្ឋកងរាជអារុធហត្ថស្រុកអង្គស្នួលទៅតាមណាត់នោះ ឬក៏តាមការសន្យានោះឡើយ ។
មិនត្រឹមតែប៉ុណ្ណោះនោះទៀតសោត ក្រោយពីរពួកគាត់បានដាក់ពាក្យបណ្តឹងចូលទៅកាន់កងរាជអាវុធហត្ថស្រុកងអង្គស្នួលហើយរួចរាល់ហើយនោះ សំរាប់បានប្រម៉ានជាពីរថ្ងៃក្រោយមក ក៏តែលេចមុខលោក ហួន វាសនា ជំនួយការមេធាវីរូបនោះ បានទៅដល់ផ្ទះរបស់ពួកគាតទាំងព្រលឹម ហើយបាននិយាយបោះពាក្យបោះសម្តីហាក់ដូចជាគំរាមកំហែងពួកគាត់ថា គាត់មិនដែលបោកអ្នកណាទេ គាតមានលុយមានឡានដឹកដីជាច្រើនគ្រឿងយ៉ាងហាចណាស់ក៏គាត់អាចរកប្រាក់ចំណូលក្នុងមួយថ្ងៃបាន10000ដុល្លា(មួយម៉ឺនដុល្លា)ឯនោះ ហើយបើទោះប្តឹងក៍មិនឈ្នះគាត់នោះដែរ។ ក្រោយពីលោកហួន វាសនា បានទៅដល់ផ្ទះពួកគាត់ ហើយបោះពាក្យសម្តីគំរាមកំហែងពួកគាត់យ៉ាងដូច្នេះហើយនោះ ទើបបានពួកគាត់ពិភាក្សាគ្នានឹងហើយការសម្រេចចិត្តសាជាថ្មី ហើយនាំគ្នាដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ុក ប៉ូឡា នឹងលោកហួន វាសនា ដែលជាជំនួការមេធាវីរូបនោះទៅកាន់អាយ្យការអមសាលាដំបូងខេត្តកណ្តាល នឹងដាក់បណ្តឹងប្តឹងចូលកាន់ឯកឧត្តម លី ចន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអោយអោយឯកឧត្តមជួយដោះស្រាយ នឹងកាត់សេចក្តីជូនពួកគាត់ដែលជាពលរដ្ឋក្រីក្ររងគ្រោះ ព្រោះតែរឿងឆបោកដូចខាងលើនោះប្រកបយុត្តិធម៌ ដោយអនុគ្រោះអនុគ្រោះផង ៕







