- ព័ត៌មានជាតិ

ម្ចាស់​ហាង​លក់​កាហ្វេ​បើក​ល្បែងស៊ីសង​មួយ​កន្លែង​មួយ​កន្លែង​បាន​អះអាងថា​គ្មាន​អស់លោក​សមត្ថ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ក្នុង​ទីតាំង​របស់​គាត់​សព្វថ្ងៃ​នេះ​ឡើយ​

អង្គស្នួល​-​កណ្តាល ៖ ម្ចាស់​ហាង​លក់​កាហ្វេ​បើក​ល្បែងស៊ីសង​ដូចជា​ប្រជល់មាន​ដាក់​លុយ​ភ្នាល់​គ្នា​តាម​ទូរទស្សន៍ លេង​កន្ទុយលេខ នឹង​លេងឆ្នោត​ឡូតូ យ៉ាង​អនាធិបតេយ្យ ជា​រៀងរាល់ថ្ងៃ​នៅក្នុង​លក់​កាហ្វេ​របស់គាត់​មួយកន្លែង​ដែល​មាន​ទីតាំង​ស្ថិត​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល​។​

​បើ​យោង​ទៅតាម​សេចក្តីរាយការណ៍ ដ៍​ច្បាស់​ការដែល​ក្រុមការងារ​បា​សិទ្ធ​TV យើងខ្ញុំ​ថា​ម្ចាស់កាហ្វ​ដែលជា​ថៅកែ​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ភូមិ​ព្រៃ​ក្រឡាញ់​ដែល​បាន​កំពង់តែ​វាយ​ឬ​កវា​យ៉ាង​ក្រអឺតក្រទម​នឹង​បាន​បោះពាក្យបោះសម្តី​អួត​ក្អេងក្អាង​ថា មិនមាន​អស់លោក​សមត្ថកិច្ច​ប៉ូលីស​នៃ​អធិការ​រដ្ឋា​ន​ស្រុក​អង្គស្នួល មិន​ហ៊ាន​មក​ក្បែ​ទីតាំង​នៃ​កន្លែង​បើក​ល្បែង​ស៊ី​ស​របស់​គាត់​ផង ចុះ​ទំរាំ​តែ​កាសែត​ស្រែៗ​កំប៉េុកកំប៉ុក​អ៊ីចេះ​មានរឿង​ដែល​គាត់​ត្រូវ​នោះ ពូកែ​ណាស់​លោក​អធិក​ការ​ស្រុក​អង្គស្នួល ហៅ​គាត់​ទៅ​ធ្វើ​កិច្ចសន្យា​នឹង​ផ្តិត​ស្នាម​មេដៃ តែប៉ុណ្ណុះ​ហើយ​អោយ​គាត់​មក​លេង​វិញ​ដដែល​មាន​ធ្វើ​អ្វី​កើត​លើសពីរ​នេះ​ទៀត​។

​ប្រភព​បាន​បន្តរ​ទៀត​ថា ម្ចាស់​ហាង​លក់​ហ្វេ​បើក​កា​លេង​ល្បែងស៊ីសង​ជា​អចិន្ត្រៃនៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច​ដែល​ពូកែ​ខាង​អួតអាង​វ៉ាងទី​សព្វថ្ងៃនេះ​ឈ្មោះ​លោក​ពៅ ហើយ​លោក​ពៅ​នេះ​គាត់​បាន​បើ​កា​លេងល្បែង​ប្រជល់មាន់​ភ្នាល់​គ្នា​តាម​ទូរទស្សន៍ កត់​កន្ទុយលេខ ចាក់​ឆ្នោត នៅ​ទីតាំង​ខាងលើ​នោះ​អស់​យ​:​ពេល​ជា​ឆ្នាំ​ណាស់​មកហើយៗ​ហើយ​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​នៅក្នុង​តំបន់​នោះ​សព្វថ្ងៃនេះ​ក៍​មិន​ដែល​បានឃើញ​អស់​សមត្ថកិច្ច​លោក​ប៉ូលីស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ចុះ​មក​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​របស់​លោក​ពៅ​នៅ​ចំណុច​ភូមិ​ព្រៃ​ក្រឡាញ់​សព្វថ្ងៃ​នេះ​នោះ​ដែរ​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ក្រឡាញ់​ទាំងនោះ​បាន​បន្តរ​ទៀត​ថា សព្វថ្ងៃ​មាន​ក្រុម​អ្នក​ញៀន​ល្បែង​ជាច្រើន​បាន​កំពង់តែ​មក​ប្រមូលផ្តុំ​ប្រជុំ​ជើង​យ៉ាង​ភ្លូកទឹកភ្លូកដី​ចេញ​ចូល​មក​លេង​ល្បែងស៊ីសង​នៅក្នុង​ហាង​កាហ្វេ​លោក​ពៅ​សព្វថ្ងៃនេះ​ដោយ​មិន​ខុសពីរ​គេ​ធ្វើបុណ្យ​ផ្ការ​នោះ​ឡើយ​។​នោះ​ផ្អែក​ទៅ​តាម​សេចក្តីរាយការណ៍​ដែល​ក្រុមការងារ​ទទួលបាន​ពីរ​ប្រជារ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ក្រឡាញ់​កាលពីរ​ថ្ងៃ​ទី​16.​កក្កដា 20221​ម្សិញ​នេះ​តែម្តង​។​ចំណែកឯ​លោក​ជុំ ផូ មេ​ប៉ុស្តនិ៍​នគរបាល លំ​ហាច វិញ​នោះ ក៏​មិន​ដែល​រវល់​អើពើរ​ចាត់វិធានការ​បង្ក្រាប​ទីតាំង​បើក​ការលេង​ល្បេងស៊ីសង​របស់លោក​ពៅ​នៅ​ចំណុច​ខាងលើ​នោះដែរ ចុះ​ប្រសិនបើ​អស់លោក​សមត្ថកិច្ច​ស្រុក​អង្គស្នួល នៅតែ​បណ្តែតបណ្តោយ​អោយ​លោក​ពៅ​បន្តរ​ការ​បើ​ការលេង​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ហាង​លក់​កាហ្វេ​របស់គាត់​ដូចជា​សព្វ​ថ្ងៃនេះ​ជា​បន្តរ​ទៅ​ទៀត​ដោយ​មិន​យកចិត្តទុកដាក់​ឬ​ក៍​មិន​យល់​ពីរ​អារម្មណ៍​របស់​ពួកគាត់​ដែល​ជា​ប្រពល​រដ្ឋ​ដែល​ពួកគាត់​បាន​តែ​កំពង់មាន​ការ​ព្រួត​បារ​ម្មណ៍​ខ្វល់​ខ្ចាយ​មិន​សប្បាយ​ពីរ​រឿងរ៉ាវ​ផ្សេងៗ​ខ្លាចក្រែង​មាន​អំពើហឹង្សា​ក្នុង​គ្រួសារនឹង​អំពើរ​ចោរ​កម្មឬក៍​ហេតុការ​ផ្សេងៗ​ទៀត​កើត​ឡើង​នៅក្នុង​ភូមិ​ឃុំ​របស់​ពួ​គាត់​ដែល​ជា​ដើមចម​បង្ករ​ឡើង​ដោយសារតែ​ការ​ក្រពុលមុខរ​រឿង​ចាញ់​ល្បែងស៊ីសង ។ ជាពិសេស​ជាងនេះទៅទៀត​នោះ ក្រោយពីរ​អស់លោក​សមត្ថកិច្ច​នឹង​អាជ្ញាធរ​ដែនដី​ស្រុក​អង្គស្នួល​ពួកគាត់​តែ​មាន​ការ​យល់យោក​ទៅៗ​បែ​ជា​លោក​ពៅ​ដែល​ជា​ម្ចាស់​ហាង​លក់​ហ្វេ​បើក​ការលេង​ល្បែងស៊ីសង​ជា​ប្រចាំ​ថ្ងៃ​នៅ​នៅក្នុង​ភូមិ​ព្រៃ ក្រឡាញ់រ​រិត​បានដៃ​ពើងទ្រូង​សម្ញែង​រិទ្ធ អួតអាង​វ៉ាថ​ទី​ដោយ​ផ្គើន​ទៅនឹង​សេចក្តីប្រកាស​របស់​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ក​ម្ពជា​នឹង​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល អោយ​រក្សា​គម្លាត​ពីរ​គ្នា​វៀសវាង​ការឆ្លង​ជម្ងឺ​កូវី​ដ​19​នៅ​ក្នុង​គ្រា​នេះ ហើយ​បែ​ជា​លោក​ពៅ​ចិត្តធំ​ថ្លើម​ពាស មេឃ​ហ៊ាន​បើក​ល្បែងស៊ីសង​ប្រមូលផ្តុំ​គ្នា​យ៉ាង​អ៊ូអរ ទៅ​តាមតែ​អំពើរ​ចិត្ត​របស់​គាត់​មិន​ញញើត​ជាមួយ​អស់លោក​ណា​ម្នាក់​ទាល់តែសោះ​នៅក្នុង​ខណ​:​ពេល​ដែល​ជម្ងឺ​កូវី​ត​19​បាន​កំពង់តែ​មាន​ការឆ្លង​រា​ត​ល្បាត​រាលដាល​នៅតាម​បណ្តា​តំបន់​នានា​នៅក្នុង​ព្រះរាជ​ណា​កម្ពុជា​ដូចជា​សព្វថ្ងៃនេះ​យ៉ាង​ដូច្នេះ​ទៅវិញ​។​

​ចំណែកឯ​លោក ជុំ ផូ មេ​ប៉ុស្តនិ៍​នគរបាល លំហាច​វិញ​នោះ ក្រុមការងារ​បា​សិទ្ធ​TV របស់​យើងខ្ញុំ​នៅ​ពុំទាន់​បាន​ធ្វើ​ទំនាក់ទំនង​ដើម្បី​សុំ​ការអធិប្បាយ​ពីរ​គាត់​ជុំវិញ​ល្បែងស៊ីសង​ខាង​ខាងលើ​នោះ​នៅឡើយ​នោះ​ទេ​នៅ​ក្នុង​ថ្ងៃនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *