អង្គស្នួល កណ្តាល ៖ ក្រោយពីរក្រុមការងារបាសិទ្ធTV យើងខ្ញុំបានធ្វើការចេញផ្សាយលាតត្រដាងអំពីរដំណើរដើមទងនៃសេចរឿង ដែលលោកធាវីអ៊ុក ប៉ូឡា នឹងលោកកហួន វាសនា ដែលជាជំនួយការរបស់គាត់ បានចូលខ្កួនមកដើរអះអាងការពារក្តីនឹងការពារក្តីអោយលោកចាន់ ជន ចាប់ពីរលោកចាន់ ជន ជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាលនៅក្នុអំឡុងឆ្នាំ 2019 ហើយចុងក្រោយលោកមេធាវីអ៊ុក ប៉ូឡា នឹងលោកហួន វាសនាជំនួយការរបស់គាត់ របស់គាត់ បានមកយកលុយពីរក្រុមគ្រួសារនឹងបងប្អូនរបស់លោកចាន់ជនដោយអះអាងថាយកទៅដោះស្រាយធានា ខ្លួន អោយលោកចាន់ ជន នៅក្រៅឃុំ ក្រោយមកលោកអ៊ុក ប៉ូឡា នឹងលោកហួន វាសនា ដែលជំនួយការរបស់គាត់បានយកដីការសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួមួយសន្លឹកចេញដោយលោកទិន សុចិត្រា ព្រះរាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលនឹងបានធ្វើឡើងនៅថ្ងៃទី13 កក្កដា 2020 នោះមកយកលុយពីរបងប្អូនលោកចាន់ ជនចំនួន2500ដុល្លាថែមទៀត ដោយបានអះអាងយ៉ាងច្បាស់ៗ នៅចំពោះមុខបងប្អូនលោក ចាន់ ជនថា នៅក្នុងហាងកា ហ្វេ ហ្គាឡាក់ស៊ីស្ថិតក្តាន់រយ ឃុំដំណាក់អំពិល នឹងនៅក្មុងហាងកាហ្វេមួយកន្លែងទៀត ដែលមានយីហោឈ្មោះថា ម៉ាណេ ស្ថិតនៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ថា នេះដីដាក់ចាប់ខ្លួនលោកកែ វិចិត្រ នឹង លោកស្រី ចែក ណៃ ដែលភាគីប្តឹងផ្តល់គ្នាទៅវិញទៅមករឿងគ្រឿងចក្រពាក់ពន្ធ័ជាមួយលុយកាក់ប្រាក់កាស មួយចំនួនទៀត កាលពីរអំឡុងឆ្នាំ2019.ទៅតាមការលើកឡើងដោយជាក់ស្តែង របស់បងប្អូននឹងក្រុមគ្រួសាររបស់លោកចាន់ ជន នឹងយោងទៅតាមពាក្យបណ្តឹងរបស់ពួកគាត់ដែលពួកបានប្តឹងលោកទាំងពីរនោះនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គស្នួល នឹងយោងទៅតាមពាក្យបណ្តឹង ដែលពួកគាត់ប្តឹងលោកទាំងពីរនោះទៅកាន់អាយ្យការអមសាលាដំបូងខេត្តកណ្តាល នឹងទៅកាន់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អោយជួយរកយុត្តិធម៌ ជូនដល់បងប្អូនដែលជាប្រជាពលរដ្ឋក្រីក្រនឹងជាជនរងគ្រោះរួចមក ។
ស្រាប់លោកអ៊ុក ប៉ូឡា មេធាវីជាមេធាវីដ៍មហាអស្ខារ្យដែលបានកំពង់តែមានឈ្មោះបោះសម្លេងដ៍ល្បីល្បាញយ៉ាងក៍ក្រើកនៅតាមបណ្តាញសង្គមនៅក្នុងគ្រានេះនឹងល្បីឈ្មោះបោះសម្លេងខាងការពារក្តីគ្មានពីរ រូបនោះ បានដាក់ពាក្យបណ្តឹងប្តឹង រូបខ្ញុំបាទដែលជាអគ្គនាយកបាសិទ្ធTV ទៅកាន់តុលាការខេត្តកណ្តាលដោយបានចោទប្រកាន់រូបខ្ញុំបាទពីរបទ បរិហាកេរ្តិ័ បង្កាច់កេរ្តិ៍ នឹងពីរបទញោះញង់អោយប្រព្រិត្តនៅបទឧក្រិដ្ឋជាអាទ៍ ។
ក្រោយបែជាលោក អ៊ុក ប៉ូឡានឹងលោកហួន វាសនា ទៅពឹងពាក់អ្នកដ៍ទៃ នឹងរូបលោកអ៊ុក ប៉ូឡា ព្រមទាំងលោកហួន វាសនា មកនិយាយចចារ ជាមួយខ្ញុំបាទដែលជាអគ្គនាយកបាសិទ្ធTVនេះ ដោយសុំអោយដកពាក្យបណ្តឹងអោយបានមុនពេលដែលព្រះរាជអាជ្ញារលោកចេញដីការចោទទៅវិញ រឿងដកពាក្យបណ្តឹងឬមិនដកនោះវាមិនជាបញ្ជាបញ្ហាចទនោះទេ សំរាប់រូបខ្ញុំ អ្វីសំខាន់នឹងជាបញ្ហចោទនោះ លោកទាំងពីរគួតែនិយាយចចារគ្នាជាមួយក្រុមគ្រួសារ នឹងបងប្អូនលោកចាន់ ជន ទៅវិញទៅ វាចប់រឿងបាត់ទៅហើយ។ ឬមួយក៍លោកដាក់ពាក្យបណ្តឹងរូបខ្ញុំបាទដោយបានធ្វើការចោទប្រកាន់ជាច្រើនករណីដូចបានលើកឡើងខាងលើនោះគោលបំណង សំខាន់របស់លោកនោះ ដើម្បីគំរាមកំហែងរូបបាទ ទៅនិយាយចចារនឹងបញ្ជុះបញ្ចូល ក្រុមគ្រួសាររនឹងបងប្អូនរបស់លោកចាន់ ជន ព្រមដកពាក្យបណ្តឹងដែលពួកគាត់បានកំពង់តែប្តឹងលោកទាំងពីរ ជាច្រើនសាបន្ថ័ដើម្បីទាមទាររកយុត្តិធម៌នៅទង្វើរដ៍ស្មោកគ្រោក ដែលលោកទាំងពីរបានធ្វើទៅលើពួកគាត់កាលពីរពេលកន្លងមកនោះ ដើម្បីអោយពួកគាត់ដកពាក្យបណ្តឹងរបស់ពួកគាត់ទាំងនោះ បាននិងកំពុងតែប្តឹងលោកទាំងពីរនៅតុលាការនឹងនៅគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះតាមរយ:ខ្ញុំបាទដោយស្រួលៗ ហើយមិនព្រមសងលុយទៅពួកគាត់វិញ ទៅតាមតែចិត្តនឹកឃើញរបស់អស់លោក ។
ឆារីយ៉ា ខ្ញុំបាទដែលជាអគ្គនាយក បាសិទ្ធTV ជម្រាបជូនទៅលោកមេធាវីអ៊ុក ប៉ូឡា នឹងលោកហួន វាសនា ដែលជាជំនួយការរបស់លោក អោយបានជ្រាបឬបានដឹងទៅវិញចុះថា ខ្ញុំមិនមែនជាកូនអុកឬមួយក៍តួអង្អ សំរាប់អោយលោកទាំងពីរ យកខ្ញុំបាទមកដើរតូក្នុងគ្រឿងចាន់ជន ហើយគ្រវីគ្រវាត់ធ្វើព្យុះធ្វើភ្លៀង ដាក់ខ្ញុំបាទទៅតែតាមការនឹកឃើញ របស់អស់លោកនោះទេ នេះវាជារឿងរវាងលោកទាំងពីនាក់នឹងរក្រុមគ្រួសារនឹងបងប្អូនរបស់លោកចាន់ដែលមានការជាប់ជំពាក់វាក់វិញគ្នារឿងលុយកាក់របស់ពួកគាត់ដែលលោកទាំងពីរនាក់បានយកពីរពួកគាត់ទៅដោះស្រាយរឿងលោកចាន់ ជនឯណេះទៅវិញនោះទេតើ។
ចំណែកឯរឿងដែលលោកប្តឹងខ្ញុំបាទហើយបានចោទប្រកាន់មកលើរូបខ្ញុំជាច្រើនករណីដូចខាងលើនោះ វាគឺជារឿងរបស់លោកនឹងជាសិទ្ធសេរីរបស់លោកនៅក្នុងការប្តឹងផ្លល់នោះដែរ ហើយបើសិ នជាលោកចង់ដកឬក៍ចង់ដាក់បន្ថែមទៀតនោះក៍វាជារឿងរបស់នោះដែរ ខ្ញុំបាទមិនមានបញ្ហាអីជំទាស់ជាមួយលោកនោះឡើយ ៕








