អង្អស្នួល_កណ្តាល ៖ _ថ្មីៗនេះបាសិទ្ធ TV ទទួលសេចក្តីរាយការណ៍បន្តរបន្ទាប់មពីរប្រជាពលរដ្ឋនៅភូមិព្រៃក្រឡាញ់ ឃុំលំហាចមកថា ពួកគាត់មានការហួសចិត្តក្រោយពីរប៉ូលីសប៉ុស្តន៍នគរបាល លំហាច បានចុះទៅដល់ទីតាំងនៃការបើកលេងកន្ទុយលេខ លេងឆ្នោតឡូតូ នឹងលេងប្រជល់មានភ្នាល់គ្នាតាមទូរទស្សន៍របស់លោកពៅ ស្ងិតនៅភូមិព្រៃក្រឡាញ់ លំហាច ស្រុកអង្គស្នួល ដើម្បីអោយលោកពៅ ដែលម្ចាស់ហាកាហ្វេ បើកការលេងល្បែងស៊ីសងយ៉ាងសម្ញែងនៅចំពោះមហាជននឹងសមត្ថកិច្ចដោយមិនញញើតនៅចំណុចខាងលើនោះ ធ្វើកិច្ចសន្យាផ្តិតស្នាមមេដៃ បញ្ឈប់ការលេងល្បែងជាបន្តរទៅទៀតទៅតាមការចង្អុលបង្ហាញរបស់លោកមាន សំណាងហៅចក្រីអធិការនគរបាលស្រុកអង្អស្នួលកាលពីរពេលថ្មីៗនេះៗរួចមកនោះ ស្រាប់តែមិនទាន់ទាំងបានរលុបទឹកថ្នាំតាំប៉ុង ចេញពីរ មេដៃ របស់គាត់ដែលបានផ្តិត សន្យាជាមួយសមត្ថកិច្ចជាមួយសមត្ថកិច្ចនោះផង លោកពៅ នៅបន្តរការបើកការលេងកន្ទុយ លេងឆ្នោតឡូតូ នឹងលេងប្រជល់មាន់តាមទូរទស្សន៍ នៅក្នុងហាង កាហ្វេ របស់គាត់នៃចំណុចនៅនោះដោយពុំមានការញញើតតែដដែលហើយចំណែកឯក្រុមអ្នកញៀនល្បែងទាំងនោះៗវិញក៍ពួកបានចាប់ផ្តើមប្រមូលផ្តុំគ្នាវិលមកលេងល្បែស៊ីសងនៅក្នុងលក់កាហ្វេរបស់លោកពៅជាបណ្តើរៗឡើងវិញនោះដែរ។
ចំណុចនេះហើយដែលធ្វើប្រជាពលរដ្ឋបានផ្ទុះការរិះសារជាថ្មីថា សមត្ថកិច្ចប៉ូលីសប៉ុស្តន៍នគរបាល លំហាច ដែលមានចុះទៅដល់ទីតាំង លេងល្បែងស៊ីសងរបស់លោកពៅ នឹងអោយលោកពៅធ្វើកិច្ចសន្សាផ្តិតស្នាមមេដៃ បញ្ឃប់ការលេងល្បែង ស៊ីសង នៅក្នុងហាងលក់កាហ្វេ របស់គាត់នៅភូមិព្រៃក្រឡាញ់ នៅក្នុងគ្រានោះ គឺគ្រាន់តែចុះទៅអោយលោកពៅធ្វើកិច្ចសន្យានឹងផ្តិតស្នាម មេដៃដោយគ្រប់កិច្ច ដើម្បីធ្វើរបាយការណ៍ឬរាយការណ៍ជូនទៅថ្នាក់លើតែប៉ុណ្ណុះនោះទេមើលទៅ ហើយពួកគាត់បាននាំគ្នាដាក់ការសង្ស័ថា មិនដឹងជាលោកពៅដែលជាម្ចាស់ហាង លក់កាហ្វេនៅភូមិព្រៃក្រឡាញ់រូបនោះ បានបានលុយបង់កាក់អោយទៅសមត្ថកិច្ចទាំងនោះដោតដាក់ជាខែក្នុងមួយខែៗប៉ុន្នានសែនរៀលឬក៍ប៉ុន្មានរយដុល្លានោះឡើយ។
បើសិនជាមិនអ៊ីចឹងនោះទេ ក៍លោកពៅមិនហ៊ាន បើកលេងកន្ទុយលេខ ឆ្នោត ឡូតូនឹងប្រជល់មាន់តាមទូរទស្សន៍ ទាំងពានច្បាប់ដោយផ្គើនទៅនឹងសេចក្តីប្រកាសរបស់ប្រមុខដឹងនាំជាបន្តរទៀតយ៉ាងដូច្នេះជាបន្តរទៅទៀតនោះឡើយ។
ជុំវិញបញ្ហានៃការលើកឡើងរបស់ប្រជាពលរដ្ឋដូចជាខាងលើនោះ ក្រុមការងារបាសិទ្ធTV របស់យើងខ្ញុំ នៅពុំទាន់បាន ធ្វើការទំនាក់ទំនង សុំការអធិប្បាយ ពីរលោកជុំ ផង មេប៉ុស្តន៍ លំហាច នៅឡើយនោះទេ ហើយពួគាត់ក៍មិនដឹងដែរនោះថា តើលោកមាន សំណាងហៅចក្រី អធិការស្រុកអង្អស្នួល គាត់បានទទួលដំណឹងថា លោកពៅបើកលេងល្បែងស៊ីសងនៅក្នុងហាង លក់កាហ្វេរបស់គាត់ឡើងវិញដែរឬក៍យ៉ាងណានោះទេ។
បើទោះជាយ៉ាង ក៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះសព្វថ្ងៃនេះ ពួកគាត់នៅតែនាំគ្នា សំណូមពរយ៉ាងទទូចដល់លោកឧត្តមសេនីយ៍ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាលជាបន្តរទៅទៀតនោះដែរ សូមលោកឧត្តសេនីយ៍ ស្នងការ មេត្តាជួយលៃលកចាត់វិធានការបង្ក្រាបក្រមអ្នកញៀនល្បែងស៊ីសងមួយចំនួនដែលកំពង់វង្វេងយ៉ាងងុបងុលដោយសារតែញៀនល្បែងស៊ីសងនៅក្នុងហាងលក់កាហ្វេរបស់លោកពៅនៅចំណុចភូមិព្រៃក្រឡាញ់ដូចពួកគាត់បានលើកឡើងខាងនោះអោយមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់ផង។







