ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមជាមួយលោក ខុន សេរីរដ្ឋា អភិបាល ស្រុកអង្គស្នួល បានអញ្ជើញចូលក្នុងពិធីបញ្ចុះបឋមសិលា ពិធីនោះបានធ្វើនៅឡើងនៅភូមិ ដំណាកក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដោយមានមន្ត្រីរាជការនឹងសមត្ថកិច្ចចូលរួមយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឈឿន សុចិត្ត លោកក៍បានជួបសំណេះសំណាលសាកសួសុខទូក្ខនឺងបានពាំនាំនូវអំណោយដ៍ថ្លៃថ្លារនឹងថវីការមួយចំនួនទៀតរបស់ឯកឧត្តម នាយឧត្តសេនីយ៍សតិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងឯកឧត្តគង់ សោភណ្ឌ័អភិបាលនៃគណ:អភិបាលខេត្តកណ្តាលមកធ្វើការចែកជូនដល់កម្លាំងប៉ូលីសនៃអធិការដ្ឋានគរបាល ស្រុកអង្អស្នួល ចំនួន117នាកដែលបានខិតខំពេញការងារពារការសន្តិសុខជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិឃុំនានានឹងបានបំពេញភារកិច្ចផ្សេងយ៉ាងដុតដៃដុតជើងនៅក្នុងរដូវកាលដែលជម្ងឺកូវិត 19 បានកំពង់មានការផ្ទុះឆ្លងរាលដាលនៅតាមសហគមន៍នានាជាបន្តរបន្ទាប់ក្នុងពេលបច្ចុប្បន្ននេះអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលលោកឧត្តមសេនីយ៍ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលបានពាំនាំយកមកធ្វើការចែកជូនដល់កម្លាំងមន្ត្រីប៉ូលី នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន ១១៧នាក់ក្នុងគ្រានោះរួមមាន ហើយអំណោយនឹងថវិការ ដែលលោកឧត្តសេនីយឋ៍ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាលបាននាំពាំយកមកធ្វើការចែកជូន ដល់កម្លាំងមន្ត្រី ប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកអង្អស្នួលក្នុងគ្រានោះរួមមាន។
-ថវិកាចំនួន5850000 រៀល
-អង្ករ ៣,១៧៥ គ.ក្រ
-ទឹកសុទ្ធ ២០កេស
-ទឹកក្រូច ២០កេស
-មី ០៥កេសធំ
-ត្រីខ ០៣កេសធំ
-អាល់កុល ០៣កាន
-ម៉ាស ០២កេសធំ ។
ចំណែកឯ លោកខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលវិញនោះ ក៍លោកបានចូលរួមចំណែក ជួយឧបត្ថម្ភ អង្ករ និងថវិកា មួយចំនួនបន្ថែមទៀតដើម្បីជាការលើកទឹកចិត្តដល់កង កម្លាំង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ថែមទៀតផងនោះដែរ។
លោកឧត្តមសេនីយ៍ឈឿន សុចិត្តបានមានប្រសាសនសំណថ្លែងទៅកាន់មន្ត្រីនគរបាលនៃអធិការស្រុកអង្គស្នួលដែលមានវត្តមាននៅក្នុងអង្គពិធីនាព្រឹកថ្ងៃនោះថាក្នុងនាមយើងទាំងអស់គ្នាជាមន្ត្រីនគរបាលយុត្តិធម៌ យើងត្រូវយកចិត្តទុកដាក់បំរើការងារនឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ អោយសាកសមទៅនឹងតួនាទីនឹងភារកិច្ចរបស់យើងអោយបានខ្ជាប់ខ្ជួនដោយគោរពទៅតាមបទបញ្ជាក៍ដូចជាគោលការណ៍ដែលថ្នាក់ដឹកបានដាក់មកអោយអនុវត្តន៍ ។ ហើយត្រូវចេះថែក្សានឹងការពារសុភាពរបស់ខ្លួនដើម្បីជៀសការឆ្លងជម្ងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា ដោយនុវត្តវិធានការឬក៍សេចក្តីណែនាំរបស់ក្រសួង សុខាភិបាល ៣កុំ ៣ការពារ។






