- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​៣ ស្ដីពី​កិច្ចសហប្រតិបត្តិការ​បង្កា​រ និង​បង្ក្រាប​បទល្មើស

​នៅ​ថ្ងៃ​ពុធ ៣​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​៣ ស្ដីពី​កិច្ចសហប្រតិបត្តិការ​បង្កា​រ និង​បង្ក្រាប​បទល្មើស​រវាង​ក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង ដោយ​បាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ឱ្យដឹងថា​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណ​ឡាវ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ដោយ​ភាគី​ទាំងបី បាន​សម្ដែង​ការអបអរសាទរ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ ដែល​តាមរយៈ​ទំនាក់ទំនង​នេះ បាន​រួមចំណែក​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​រវាង​ប្រទេស​ទាំង​បី កម្ពុជា ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​សកម្ម និង​ស៊ីជម្រៅ​ថែម​ទៀត​។ ភាគី​ទាំង​បី​ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញទៅមក អំពី​សភាពការណ៍​ទូទៅ​នៅក្នុង​តំបន់ និង​សាកលលោក ព្រមទាំង​បាន​ឯកភាព​បន្ត​បង្កើន​ការយកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់ៗ​ចំនួន​៥​ចំណុច ៕

Leave a Reply

Your email address will not be published. Required fields are marked *