- ព័ត៌មានជាតិ

សម្តេច​តេជោ​ហ៊ុន​សែន​ទាមទារ​ឲ្យ​អាមេរិក​និង​អង់គ្លេស​បញ្ជាក់ឲ្យ​ច្បាស់​ថា​តើ​ប្រទេស​ខ្លួន​មាន​«​សញ្ញាបត្រ​កំរិត​២» ឬ​«​ក្រោម​ស្តង់ដារ​»​ពិតមែន​ដែរឬទេ​..?

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សញ្ញាប័ត្រ​របស់​លោក​ហ៊ុន​ម៉ា​ណែ​ត​ដែល​តែង​ត្រូវ​ក្រុម​មនុស្ស​ខិលខូច​ជាពិសេស​សមរង្ស៊ី​យក​ទៅ​បរិហារ​គ្មាន​ការ​ពិត​នោះ ។ សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា ដើម្បី​បញ្ជាក់​ពី​ការ​ពិ ត​គឺមាន​អាមេរិក​និង​អង់គ្លេស​ទេ​ដែល​អាច​បញ្ជាក់​ពី​ការពិត​បាន​។​

​ការលើកឡើង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ គឺ​នៅក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡា​ការិនី អ៊ុក ស្រីមុំ នា​ព្រឹក​ថ្ងៃ​ពុធ​ទី​០៥​ខែ​មករា​ឆ្នាំ​២០២២​នៅ​វិមាន​សន្តិភាព​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​អះអាងថា ៖ «​ចេះ​តែ​មាន​រឿង​ចម្លែកៗ ដែល​មក​ដល់ពេលនេះ មាន​ក្រុមនិស្សិត​ចេញមុខ​តវ៉ា​ជា​បណ្ដើរៗ ហើយ​វា​ទៅ​ជា​នៅ​ក្រៅប្រទេស បែរជា​មាន​សញ្ញាប័ត្រ​អនុគ្រោះ​សញ្ញាប័ត្រ​ប្រភេទ​ទី​២​ទៅវិញ ។ បើ​និយាយ​ពី​សញ្ញាប័ត្រ​របស់ ហ៊ុន ម៉ា​ណែ​ត សុទ្ធតែ​ជា​សញ្ញាបត្រ​អនុគ្រោះ​ទាំងអស់ ។ ដូច្នេះ ខ្ញុំ​គិតថា​មានតែ​អាមេរិក​ទេ ដែល​អាច​ឆ្លើយបាន​សាលា West Point សុខចិត្ត​ទុក​ឲ្យ​ខូច​កិត្តិយស​សាលា​ទេ​ខ្ញុំ​ផ្ដាំ​ទៅ​អគ្គរដ្ឋទូត​អាមេរិក​យ៉ាងណា​ឱ្យ​គាត់​មើល​តើ​សុខចិត្ត​ឲ្យ​សាលា West Point ខូច​កិត្តិយស​ដោយសារ​សម្តី​មនុស្ស​ម្នាក់​?

​តើ​អាមេរិក​អាច​និយាយ​បាន​ទេ​លើ​បញ្ហា​នេះ ដែលថា សាលា West Point (United States Military Academy) មាន​សញ្ញាប័ត្រ​ប្រភេទ ២ សញ្ញាប័ត្រ​កិត្តិយស តើ​សហរដ្ឋអាមេរិក​ការពារ​ជន​ខិលខូច ឬ​ការពារ​សាលា​របស់​អាមេរិក មិនមែន​ការពារ ហ៊ុន ម៉ា​ណែ​ត ទេ​គឺ​ការពារ​សាលា​ត្រូវ​ដឹង​»​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ៖ «​តើ​សាកលវិទ្យាល័យ ប្រ៊ិ​ស​តូ​ល​(University of Bristol )​របស់​អង់គ្លេស​តើ​មាន​សញ្ញាប័ត្រ​បណ្ឌិត​ប្រភេទ​២​ឬ​បណ្ឌិត​កិត្តិយស​ដែរឬទេ​? ។ សម្តេច​បន្ត​ថា​ពិត​ហើយ​ថ្ងៃ​ដែល​សម្ដេច ទៅ​ចូលរួម​អបអរសាទរ​កូន​ទទួល​សញ្ញាបត្រ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ប្រ៊ិ​ស​តូ​ល ដែល​ពេលនោះ គេ​បាន​ប្រគល់​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ឲ្យ​អតីត​សិស្ស​សាលា​របស់​គេ​ម្នាក់​ដែល​បាន​ជាប់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​នៅ​សាលា​នោះ​ឲ្យទទួល​បាន​នូវ​បណ្ឌិត​កិត្តិយស គឺជា​កីឡាករ​បាល់ទាត់​ឈ្មោះ អូ​វិន ដោយសារ​តែ​កីឡាករ​នោះ​បាន​ក្លាយជា​ជម្រើសជាតិ​របស់​ប្រទេស​អង់គ្លេស​ហើយ​គាត់​នៅក្នុង​ក្លឹប​ដែល​ល្បី​របស់​អង់គ្លេស​។​ដូច្នេះ​មានតែ​អាមេរិក និង​អង់គ្លេស​ទេ ដែល​ត្រូវ​និយាយ​ការពារ​ស្ថាប័ន​អប់រំ​របស់​ខ្លួន​ហើយ​បើ​ថា​ធ្វើ​បែប​នេះ​ជា​ការវាយប្រហារ​បែប​នយោបាយ​ក៏​ទុក​អញ្ចឹង​ទៅ តែ​កម្ពុជា​ក៏​កត់សម្គាល់​មើល​ផងដែរ​ថា តើ​ប្រទេស​នោះ​ការពារ​ស្ថាប័ន​អប់រំ​របស់​ខ្លួន​ឬ​ការពារ​មនុស្ស​ខូច​?»​។​

​សូមបញ្ជាក់​ថា​កាលពី​ឆ្នាំ​២០១៩ ភ្លាមៗ​បន្ទាប់​ពី​មាន​ការវាយប្រហារ​របស់លោក សម រង្ស៉ី លើ​សញ្ញាបត្រ​របស់លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទទួលបាន​ពីសា លា West Point សហរដ្ឋអាមេរិក​,​លោកស្រី Emily V. Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញមុខ​ការពា​រស​ញ្ញាប​ត្រ​ប្រទេស​របស់​ខ្លួន​ម្តង​រួចទៅហើយ ដោយ​លើកឡើង​ថា​ជន​ទាំងឡាយ​ដែល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ​ឬ​វិទ្យាស្ថាន​ថ្នាក់​ឧត្តមសិក្សា​នៅ​អាមេរិកនឹង​ទទួលបាន​សញ្ញាបត្រឬ​វិញ្ញា បន​ប​ត្រ​ស្តង់ដារ​តែមួយ​បន្ទាប់ពី​ពួកគេ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​គ្រឹះស្ថាន​សិក្សា​ទាំងនោះ​បាន​ហើយ​មិន​មាន​ប្រកាន់​ប្រទេស​កំណើត​ទេ​។​

​គួរ​រំលឹក​ថា​ថ្មីៗ​នេះ​លោក សម រង្ស៊ី ដែល​កំពុង​ជាប់​ពិរុទ្ធ​ក្នុង​បទល្មើស​ជាច្រើន​នោះ​បាន បើក ការ វាយប្រហារ​លើ​សញ្ញាប័ត្រ​របស់​លោក​ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ា​ណែ​ត ជា​ថ្មី​ដោយ​អះអាងថា​ជា​សញ្ញាប័ត្រ​ប្រភេទ​ទី​២​ឬ​សញ្ញាប័ត្រ​អនុគ្រោះ​។ ភ្លាមៗ​នោះ​លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត ដែលជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ចេញ​ឆ្លើយតប​ចំពោះ​ការប្រមាថ​មើលងាយ​នេះ ។ លោក​ថា​ប្រសិនបើ​នៅ​តែ​ធ្វើ​ការវាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​តទៅ ទៀត លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការពារ​កិត្តិយស​នោះទេ ហើយ​កុំ​ចោទ​ថា​ក្មេង​មិន​ស្គាល់​ចាស់ ។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គឺជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងទ័ព​ជើង គោក ។​ក្រៅពី​នោះ​លោក​មាន​តួនាទី​និង​ដឹកនាំ​សកម្ម ភាព​ជា​ច្រើន​ទៀត​ក្នុង​កិច្ចការរដ្ឋ​និង​សង្គម​។​សម្រាប់​តំណែង​ក្នុង​បក្ស​លោក​ក៏​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តា ល​ផងដែរ​។​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ចប់​ការសិក្សា​ផ្នែក​យោធា​នៅ​សាលា​បណ្ឌិត្យ​យោធា​អាមេរិក West Point, បញ្ចប់​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច​នៅ សាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និង​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Bristol នៃ​ចក្រភព​អង់គ្លេស​ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *