- ព័ត៌មានជាតិ

គេ​នៅ​ពុំ​ទាន់​វាន​ឃើញ​លោក​នួន សារ៉ន​អភិបាលស្រុក​កែវ​សី​ម៉ា ចាត់វិធានការ​ត្រួត​ពិនិត្រ ការដឹកជញ្ជូន​ឈើ របស់​លោក​ឌី ឌុ​ក ចេញពីរ​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ថា យកមុក​សាង​ផ្ទះ​នៅឡើយ​នោះទេ​

មណ្ឌល​គី​រី ៖ ហូត​មកដល់ពេលនេះ​ប្រជាពលរដ្ឋ​នៅតែ​មិនទាន់​បាន​ឃើញ​មាន​មន្ត្រី​ជុំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​ធ្វើ​ការហាមឃាត់ លោក (​ឌី ឌុ​ក​)​ជុំវិញ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នៃ​ដែន​ជុំរក​សត្វព្រៃ (​កែវ​សី​ម៉ា​)​នៅឡើយ​នោះទេ ។ ព្រោះ​តែ​គាត់ អាង​ទៅលើ​លិខិតអនុញ្ញាត​មួយច្បាប់ ពី​លោក​មេឃុំ​ស្រែ​ខ្ទុម នឹង​លោក​មេឃុំ​ស្រែ​ព្រះ ព្រមទាំង​លោក នួន សារ៉ន អភិបាលស្រុក​(​កែវ​សី​ម៉ា​)​ហើយព្រ​ជា​ពលរដ្ឋ​នៅ​តែ​ងឿងឆ្ងល់​ថា តើ​មូលហេតុ​អ្វី​បានជា​លោក នួន សារ៉ន អភិបាលស្រុក​(​កែវ​សី​ម៉ា​) មិន​ចុះ​ទៅ​ត្រួតពិនិត្យ​ហាមឃាត់ លើ​បញ្ហា​រការ កាប់បំផ្លាញ​ឈើ​នឹង​ដឹក​ជញ្ជួន​ឈើ របស់លោក​( ឌី ឌុ​ក )​នឹង​ប័ក្សពួក​របស់​គា​ត់​មួយចំនួនទៀត ចេញពី​ក្នុង​តំបន់​អភិ​រ័ក្ស​ដែន​ជុំរក​សត្វព្រៃ​(​កែវ​សី​ម៉ា​) យ៉ាង​ដូច្នេះ​នោះ ឬ​មួយ​ក៏​លោក​មេឃុំ ស្រែ​ខ្ទុម នឹង​លោក​មេឃុំ​ស្រែ​ព្រះ រួមជាមួយ​លោក នួន សារ៉ន អភិបាលស្រុក​(​កែវ​សី​ម៉ា​) បាន​ទទួល​នូវ​សំណូក​សូកប៉ាន់​ពី​ក្រុម​ឈ្មួញ​ដឹក​ឈើ​ទាំងនោះ​រួចរាល់​អស់​បាត់​ទៅ​ហើយ​ក៏​មិនដឹង​នោះ​ដែរ​បាន​ជា​អស់លោក​ទាំងនោះ សម្ងំ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​មិន​បាន​ចាប់​វិធានការ​បង្ក្រាប​ទៅតាម​ច្បាប់​ស្ដីអំពី​ព្រៃឈើ យ៉ាង​ដូច្នេះ​ទៅវិញ ។

​ពាក់ព័ន្ធ​ជុំវិញ​បញ្ហារ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ នឹង​ដឹក​ជញ្ជួន​ឈើ​ចេញ​ពី​ក្នុង​តំបន់​ហាមឃាត់​នៃ​ដែន​ជុំរក​សត្វព្រៃ​(​កែវ​សី​ម៉ា​)​យ៉ាង​សា​ស្រាក់​សា​ស្រាំ ជា​រៀងរាល់​ថ្ងៃ​របស់​លោក​( ឌី ឌុ​ក )​នឹង​ប័ក្សពួក​របស់​គា​ត់​មួយចំនួន​ទៀត​ដោយ​មិន​មាន​ការបង្ក្រាប​ឬ​ទប់ស្កាត់ ពី​សំណាក់​អស់លោក​សមត្ថកិច្ច ជុំនាញ នៅតាម​ស្ថាប័ន្ធ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​ពួកគេ​បាន​កំពុងតែ​ប្រឈរ​ជើងប្រ​ចាំការ​ចាំ​បង្ក្រាប បទល្មើស​ព្រៃឈើ នៅក្នុង​ស្រុក​(​កែវ​សី​ម៉ា​)​យ៉ាង ដូច្នេះ​នោះ​ហើយ​ទើប​បាន​ព្រជា​ពលរដ្ឋ​ពួកគាត់​នាំគ្នា​សំណូមពរ ឯកឧត្តម​( ខ​ង សាវុន​)​អភិបាល​នៃ​គន​អភិបាលខេត្ត មណ្ឌុល​គីរី​ដើម្បីអោយ​លោក​ជួយ​ចាត់​វីធានការ​ត្រួតពិនិត្យ ការកាប់បំផ្លាញ​ព្រៃឈើ នឹង​ដឹក​ជញ្ជួន​ឈើ របស់លោក​(​ឌី ឌុ​ក​) នឹងប័​ក្ស​ពួក​គាត់​មួយ​ចំនួន​ទៀត​ចេញ​ពី​ក្នុង​តំបន់​ដែន​ជុំរក​សត្វព្រៃ (​កែវ​សី​ម៉ា​)​អោយបាន​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់ នឹង​អោយ​មាន​ប្រសិទ្ធិភាព​ផង ។​

Leave a Reply

Your email address will not be published. Required fields are marked *