- ព័ត៌មានជាតិ

ឯកឧត្តម​គង់ សោ​ភណ្ឌ័​អភិបាលនៃ​គណ​:​អភិបាលខេត្ត​កណ្តាល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​បវ​សន​កាល​ឆ្នាំ​សិក្សានុសិស្ស ២០២១-២០២២

ខេត្ត​កណ្តាល ៖ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្ដម​គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​បាន អញ្ជើញ​ចូលរួម​ជា​អធិបតី​ពិធី​បើក​បវ​សន​កាល​ឆ្នាំ​សិក្សា ២០២១-២០២២ នៅ​វិទ្យ​ល័យ​ហ៊ុន សែន សេរីភាព​។

​នៅក្នុង​ពិធី​នោះដែរ​ដោយ​មាន​ការអញ្ជើញ​ពី​លោកជំទាវ​អភិបាលរង​ខេត្ត​នឹង​កងកម្លាំង​ទាំង​៣ មន្ទីរ​អង្គភាព​ជុំវិញ​សាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើន​ផងដែរ​។​

​ក្នុង​អង្ក​ពិធី​បើក​បវ​សន​កាល​ឆ្នាំ​សិក្សា​ថ្មី ឯកឧត្ដម​គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អបអរសាទរ និង​សោមនស្ស​រីករាយ​ក្រៃលែង ប្រកប​ដោយ​ភាពស្និទ្ធស្នាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗ​សិស្សានុសិស្ស ទាំងអស់​គ្រប់​ភូមិ​សិក្សា ដែល​កំពុង​អបអរសាទរ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី នៅ​ទូទាំង​ខេត្ត​កណ្ដាល​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដ៏​ស្មោះ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាល សប្បុរសជន គណៈ​គ្រប់គ្រង​គ្រឹះស្ថាន សិក្សា ជាពិសេស​លោកគ្រូ អ្នកគ្រូ ដែល​បាន​ពុះពារ​ឧបសគ្គ​គ្រប់បែប​យ៉ាង​ប្រកបដោយ​ស្មារតី​សាមគ្គីភាព ភក្តីភាព និង​មុះមុត ក្នុង​ការឧបត្ថម្ភ​គាំទ្រ និង​ធានា​ផ្ដល់​នូវ​ការរៀនសូត្រ​តាម​គ្រប់​រូបភាព​ដល់​សិស្សានុសិស្ស ក្នុងអំឡុងពេល​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ អស់​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមកនេះ​។​

​ឯកឧត្ដម​អភិបាលខេត្ត បន្ត​ថា​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ​ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​ចូល​រៀន ក្នុង​ឆ្នាំ​សិក្សា​ថ្មី​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស​នៅក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ​។​ឯកឧត្ដម​អភិបាលខេត្ត បាន​ស្នើ​ដល់ មន្ទីរអប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​ដឹកនាំ និង​អនុវត្ត​នូវ​ទស្សនាទាន​ថ្មី​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​វិស័យ​អប់រំ​ដោយ​សូម​គិតគូរ​អំពី​ជម្រើស និង​អភិវឌ្ឍ​ធនធាន​បង្រៀន និង​រៀន​ឱ្យបាន​ច្រើន សម្បូរបែប ដើម្បី​ធានា​ផ្តល់​សេវា​អប់រំ ដែល​មាន​ភាពឆ្លើយតប និង​រស់​រវើក ជាពិសេស​ដំណើរការ បង្រៀន និង​រៀន​ដែល​មាន​ភាពទន់ភ្លន់ និង​តាម​ទម្រង់​នៃ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៃ​សេវា​អប់រំ​។ ជាងនេះទៀត គ្រប់​គ្រឹះស្ថានសិក្សា បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​ក្នុង​បរិបទ​កូវី​ដ​-១៩ ដោយ​អនុវត្ត តាម​អភិក្រម​“៣​កុំ ៣​ការពារ​” ជាពិសេស​សូម​មាន​វិធានការ​ឆ្លើយតប​និង​ចូលរួម​ទប់ស្កាត់​ភ្លាមៗ ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ឆ្លងកូវី​ដ​-១៩ នៅក្នុង​គ្រឹះស្ថានសិក្សា រួម​ទាំង​បង្កើន​ការអប់រំ​អំពី សុវត្ថិភាព​សុខភាព​សិក្សា ការរក្សា​គម្លាត​សុវត្ថិភាព និង​សុវត្ថិភាព​ចំណីអាហារ​ដល់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការគាំទ្រ​សុខភាព​ផ្លូវចិត្ត​និង​ផ្លូវកាយ​របស់ សិស្សានុសិស្ស ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ផ្ទាល់​ឬ​ប្រយោល​ពី​ជំងឺ​កូវី​ដ​-១៩​។​

Leave a Reply

Your email address will not be published. Required fields are marked *